loading...

on

ប្រភព​៖ សៀវភៅ អាថ៌កំបាំង​នារី , ដោយ៖ ចន្ទ័ ដារ៉ា
ភាពស្រស់ស្អាត ភាពឆើតឆាយ​ជា​កត្តា​មួយ​ដែល​អាច​ទាក់ទាញ​ចិត្ត​របស់​ស្ត្រី​បាន​មួយកម្រិត​ តូច​តែប៉ុណ្ណោះ​។ មាន​កត្តា​ជាច្រើន​ទៀត​ដែល​ធ្វើឱ្យ​បុរស​អាច​ទាក់ទាញ​ចិត្ត​របស់​នារី​បាន​។ ផ​ប​ហ្សូ​ន អាស៊ី​សូម​លើកយក​ចំណុច ក៏ដូចជា​លក្ខណៈពិសេស​របស់​បុរស​មួយចំនួន​មក​បង្ហាញ​ឱ្យ​ប្រិយមិត្ត​ទាំងអស់​ បាន​ជ្រាបថា ហេតុអ្វី​បានជា​បុរស​អាច​ទាក់ទាញ​ចិត្ត​របស់​ស្ត្រី​បាន​។ ខាងក្រោម​នេះ​ជា​លក្ខណៈពិសេស​រប​ស់បុ​រសក្នុង​ការទាក់ទាញ​ចិត្ត​របស់​នារី​ ៖
១-​ជឿជាក់​ខ្លួនឯងៈ​នេះ​ប្រហែលជា នៅ​ជុំវិញខ្លួន​លោកអ្នក សម្បូរ​ទៅដោយ​អ្នក​ដែលមាន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ហើយ​មើលទៅ ប៉ុន្តែ​លោកអ្នក​មិនត្រូវ​រង​សម្ពាធ​ពី​មិត្តភក្តិ​ដែល​ចង់​ផ្តួល​រលំ​ឡើយ​។ ដូច្នេះ​អាច​បញ្ចា​ក់បាន​ថា លោកអ្នក​មាន​ភាព​រឹង​ប៉ឹង​យ៉ាង​គ្រប់គ្រាន់ ហើយ​ពោរពេញ​
ទៅដោយ​ការជឿជាក់​លើ​ខ្លួនឯង​។​

២-​ចូលចិត្ត​អាន​សៀវភៅ និង​ចូលចិត្ត​ស្តាប់ៈ​លោកអ្នក​ហាក់ដូចជា​ដឹង​នូវ​អ្វីៗ​ទាំងអស់​។ ការនិយាយ​ជជែក​គ្នា ពី​រឿង​នយោបាយ ភាពយន្ត​, ចម្រៀង​តន្ត្រី​, ចេះ​និយាយ​លេងសើច​។ ដូច្នេះ​ស្ត្រីភេទ​អាច​នឹក​គិតថា តើ​បុរស​ម្នាក់នេះ នៅមាន​អ្វី​ទៀត​ដែល​មិនចេះ​នោះ​។​

៣-​យកចិត្តទុកដាក់ៈ​មាន​មនុស្ស​ប្រុស​មួយ​ប្រភេទ ពេល​មើល​វត្ថុ​អ្វីដែល​មិន​ចូល​ភ្នែក ក៏​នៅតែ​យកចិត្តទុកដាក់​ដដែល​។ ដើរ​ឆ្ងាយ​ពី​ហ្វូងមនុស្ស ហើយ​បន្ទាប់ មក​ស្វែងរក​ផ្ទាំងគំនូរ​មួយ​ផ្ទាំង ឬក៏​សៀវភៅ​មួយ​ក្បាល ដោយ​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​នៅ​ចំ​ពីមុខ​បង្អួច ក្រឡេកមើល​ទេសភាព​នៅ ខាងក្រៅ និង​ពុំបាន​ក្រឡេកមើល​ភាព​អ៊ូអរ​នៅ​ជុំវិញខ្លួន​ឡើយ​។ ដូច្នេះ​ស្ត្រីភេទ អាច​យល់ឃើញថា បុរស​ភេទ​នេះ ពិតជា​មានគំនិត​ប្រា​ជ្ងា ឈ្លាសវៃ ហើយ​ក៏មាន​អាថ៌កំបាំង​ណាស់ដែរ​។ ហេតុនេះ​ពិតជា​មាន​កម្លាំង​ទាក់ទាញ​ស្ត្រីភេទ​ជាក់​ជាមិនខាន​។​

៤-​រីករាយ​ក្នុង​ការជួយ​យិ​ត​យោង​គេៈ​ស្ត្រីភេទ​អាច​យល់ឃើញថា បុរស​ប្រភេទ​នេះ គឺ​ពិតជា​ហ្មត់ចត់​ណាស់ និង​ពិតជា​មានចិត្ត​សប្បុរស​ណាស់ ហើយ​អាច​ទាញ​ខិត​មក​ជិត នូវ​ភាពស្និទ្ធស្នាល​ជាមួយនិង​មនុស្ស​ស្រី​។​

៥-​នាំមក​នូវ​អារម្មណ៍​ដ៏​ស្រស់ត្រកាលៈ​ចំពោះ​បុរស​ប្រភេទ​នេះ គឺ​ចេះ​គិតគូរ​វែងឆ្ងាយ ហើយ​ធ្វើ​ឲ្យ​ការសន្ទនា​ដែលមាន​ភាពស្ងប់ស្ងាត់ ពោរពេញ​ទៅដោយ​ភាពរស់រវើក និង ពោរពេញ​ទៅដោយ​អារម្មណ៍​ដ៏​ស្រស់ត្រកាល ហើយ​នេះ​ជា​កត្តា​ដែលជា​មូលហេតុ​ក្នុងការ​ទាក់ទាញ​ចិត្ត​ស្ត្រី​។​

៦-​វីរភាពៈ អ្នក​គឺជា​អ្នកដឹកនាំ​មួយរូប​ដែល​ពុំមែន ជា​អ្នកដើរ​តាម​ហែរ​ហម​គេ​ឡើយ​។ ដូច្នេះ​ស្ត្រីភេទ​អាច​យល់ឃើញថា ចំពោះ​ទម្រង់​នៃ​ការប្រកប​កិច្ចការងារ​របស់លោក​អ្នក គឺមាន​ទំនុកចិត្ត និង​មានគំនិត​ប្រា​ជ្ងា​ឈ្លាសវៃ ដែល​ពួកគេ​អាច​ផ្ញើរ​វាសនា​លើ​អ្នក​បាន​។​

loading...