loading...

on
One day after a break from my work colleagues general consensus to go for a walk in Som on weekends. Morrow they had gathered the evening slightly because each morning since this busy busy atleast bantokantouy spiral up until departure is 4pm. They travel in a Camry car with five each.

Along the way, they talked rambling until pechronil Grandma Mao went fine joss sticks to pray for the street. Current time around 6 pm and
Flat dark sky began gradually moving into the night car kept going up through the veil is very quiet night.



When traveling to an area where the state road home looks ngngutchhung people still live wild only along either side of the road suddenly in front of the people they see shadows remote poll standing wave are concerned seem to go by. When the car ride up there is also clear that stood beckoning, grandmother and little girl. But you drove dare not stop, but went on forever without ever busy general exclamations that car ... Which do you stop him? You drove General replied ...! Quiet night and the middle of the jungle, not knowing Phinehas !! Kind want to also look at the circumstances ...

General: Yi Phinehas busy ... just think evil ghost story right nanei chhkoy ....

Driver: Aaron kind! For example, yesterday I would not call him to go with ... to Som himself a place where he stayed? Drink anything anyone yard?

General: hard right Phinehas! I'll let him sleep with me with me! Just how far!

Driver: I stopped arguing with the threat and still win ....

Then they went up to half Som at 8 tonight. Getting there they had to rent a hotel room for 3 rooms with two rooms. Among the three rooms that other common sleep alone sleep 2 people.

After bathing chomreahkay and they all went out to find a place to eat. To store their house at two lions into already seated at a roundtable buonmoukh pastry and sat chatting waiting for food. Soon a waiter took chanochangkuah to over 7 scenes, but they were not interested in asking what many assume because it exceeded. And not just sit flush and orange drink ignore dish cooked until they arrived, they usually end up eating. Charge and then they went back to the hotel to rest.

The next morning, they were preparing to leave to play sea took Hazor room to Receptionist's hotel suddenly when the particular general pass locks that Receptionist said to him that the grandmother and sister sleeping room with him mom to tell that he thanks brother, and who invited them to dinner and to stay the night and he was important went before brother and ye at play here be merry.

Just heard it immediately and friends all over Cyprus charities khnhak not dare mouth okay went ignored, but each heart bahsak away. By car you drove general also said to see, I told her not to mouth nonsense now refuse to listen to us. Diplomatic, let's go eat, do not say anymore I want to attack and Phinehas ...!

While they were at the store last night to sit preparing food order, and suddenly a waiter asked her brother and sister did not come? Just heard this question and all cabinets and eat something and no longer feel hawei eat .... not say a word, walked out of the store quickly laenglan ride. They decided together that went to the pagoda to watering said each end went a temple nearby to Wat mentioned these things already Grandfather also help watering with silk magic style Buddhism to all of you to have good health and might not meet such and more .....


Each excursion hair back and soul .....


================================================================


ថ្ងៃមួយបន្ទប់ពីសម្រាកពីការងារ មិត្តរបស់ខ្ញុំ ពិទូ បានមូលមតិគ្នាទៅដើរលេងនៅកំពង់សោម នាថ្ងៃចុងសប្តាហ៍។ ស្អែកឡើងពួកគេបានជួបជុំគ្នាដល់ថ្ងៃជ្រេបន្តិចទៅហើយ ព្រោះតាំងពីព្រឹកម្នាក់ៗរវល់នេះ រវល់នោះ មានធុរៈបន្តកន្ទុយឆ្លាស់គ្នារហូត ទំរាំបានចេញដំណើរគឺម៉ោង៤រសៀលទៅហើយ ។ ពួកគេធ្វើដំណើរតាមរថយន្តកាមរីមួយគ្រឿង ដែលមានគ្នាចំនួនប្រាំនាក់។

នៅតាមផ្លូវពួកគេបានជជែកគ្នាពីនេះពីនោះរហូតដល់ពេជ្រនិល កន្លែងលោកយាយម៉ៅ ក៏ចូលទៅអុជធូប ដើម្បីបន់ស្រន់សុំសុខសប្បាយតាមផ្លូវ។ ពេលនេះម៉ោងប្រហែលជា៦ល្ងាចហើយ
មេឃចាប់ផ្ដើមងងឹតព្រាលៗបន្តិចម្ដងៗ ឈានចូលពេលរាត្រី ឡានក៏ចេះតែធ្វើដំណើរបន្តរហូតកាត់ស្បៃរាត្រីដ៏សែនស្ងប់ស្ងាត់ ។ 

ពេលដែលធ្វើដំណើរមកដល់តំបន់មួយ ដែលសភាពតាមផ្លូវមើលទៅងងឹតឈឹង មិនមានផ្ទះប្រជាជនរស់នៅឡើយ មានតែព្រៃអមសងខាងផ្លូវ ស្រាប់តែនៅខាងមុខពួកគេមើលឃើញស្រមោលមនុស្សស្ទង់ៗ ពីចម្ងាយ កំពុងឈរបក់ដៃខ្វាយៗ មើលទៅហាក់កំពុងចង់សុំទៅដោយសារ ។ ពេលឡានជិះទៅដល់ត្រង់នោះក៏ឃើញច្បាស់អ្នកដែលឈរបក់ដៃនោះគឺយាយចាស់ម្នាក់ និងក្មេងស្រីតូចម្នាក់ ។ ប៉ុន្តែអ្នកបើកឡានមិនហ៊ានឈប់ទេគឺធ្វើដំណើរទៅមុខរហូតដោយមិនរវល់ ពេលនោះពិទូបានលាន់មាត់ឡើងថា... ហេតុអីឯងមិនឈប់ឡានចុះសួរគាត់? អ្នកបើកឡានតបវិញថា... អាទូ! យប់ស្ងាត់ហើយកណ្ដាលព្រៃទៀត មិនមែនមនុស្សទេដឹងហាស!! ចង់ចិត្តល្អក៏ត្រូវមើលកាលៈទេសៈដែរ...

ពិទូបន្ត៖ យី អានេះចិត្តអាក្រក់មែនហាស...រវល់គិតទៅរឿងខ្មោចអីណាណីឆ្កុយ....

អ្នកបើកឡាន៖ អើ លោកចិត្តល្អ! ចុះឧទាហរណ៍ថាមិញនេះ អញឈប់ហៅគាត់អោយទៅជាមួយ...ទៅដល់កំពុងសោមឯងមានកន្លែងឯណាអោយគាត់ស្នាក់នៅ? បាយទឹកអីអ្នកណាចេញលុយ?

ពិទូ៖ ពិបាកអីហាស! អញនឹងអោយគាត់ដេកជាមួយអញ ស៊ីជាមួយអញ! គ្រាន់តែប៉ុណ្ណឹងអស់ប៉ុន្មាន!

អ្នកបើកឡាន៖ អញឈប់ប្រកែកជាមួយហែងហើយ និយាយយកតែឈ្នះ....

រួចពួកគេក៏បន្តដំណើររហូតទៅដល់កំពង់សោមវេលាម៉ោង៨កន្លះយប់។ ទៅដល់ទីនោះពួកគេបានទៅជួលបន្ទប់សណ្ឋាគារចំនួន៣បន្ទប់ ដោយយកបន្ទប់គ្រែពីរទាំងអស់ ។ ក្នុងចំនោមបន្ទប់ទាំងបីនោះ ពិទូដេកម្នាក់ឯង អ្នកផ្សេងទៀតដេក២នាក់ៗ ។

បន្ទាប់ពីងូតទឹកជម្រះកាយរួច ពួកគេទាំងអស់គ្នាបានចេញទៅរកកន្លែងញ៉ាំបាយ ។ ទៅដល់ហាងមួយនៅម្ដុំតោពីរ ពួកគេចូលទៅអង្គុយនៅតុមូលមួយ រួចកុម្មង់ម្ហូបបួនមុខ ហើយអង្គុយជជែកគ្នាលេងរង់ចាំម្ហូប ។ បន្តិចក្រោយមកអ្នករត់តុបានយកចានចង្កឹះ មករៀបចំលើតុចំនួន៧ឈុត ប៉ុន្តែពួកគេមិនចាប់អារម្មណ៍សួរអ្វីច្រើនទេ ព្រោះស្មានថាវារៀបចំលើសចំនួន ។ ហើយក៏ចេះតែអង្គុយចាក់ទឹកនិងទឹកក្រូចផឹកធ្វើមិនដឹង រហូតដល់ម្ហូបឆ្អិន គេលើកមកដល់ក៏នាំគ្នាញ៉ាំតាមធម្មតារហូតចប់ ។ គិតលុយរួចពួកគេក៏នាំគ្នាត្រលប់ទៅសណ្ឋាគារវិញដើម្បីសម្រាក។

លុះព្រឹកឡើងពួកគេបានរៀបចំខ្លួនចាកចេញទៅលេងទឹកសមុទ្រ ក៏បានយកសោរបន្ទប់ទៅអោយ Receptionist របស់សណ្ឋាគារ ស្រាប់តែពេលដែលពិទូ ហុចសោរនោះ Receptionist បាននិយាយមកកាន់វាថា លោកយាយនិងប្អូនស្រីដែលគេងបន្ទប់ជាមួយបង គាត់ផ្ដាំអោយប្រាប់បងថា គាត់អរគុណបងហើយដែលបានអញ្ជើញពួកគាត់អោយញ៉ាំបាយ និងអោយស្នាក់នៅមួយយប់ ហើយគាត់មានការសំខាន់ចេញទៅមុនបងហើយ សូមបងនៅលេងទីនេះអោយបានសប្បាយចុះ ។

គ្រាន់តែឮបែបនេះភ្លាមពិទូ និងមិត្តភក្តិទាំងអស់ព្រឺសម្បុរខ្ញាក តែមិនហ៊ានមាត់កអីទេ ក៏ចេញទៅធ្វើមិនដឹង ប៉ុន្តែក្នុងចិត្តមួយៗបះសក់បាត់ទៅហើយ ។ ចូលមកដល់ឡានអ្នកបើកឡានក៏និយាយទៅកាន់ពិទូថា ឃើញទេអញប្រាប់ហើយថាកុំអោយមាត់ផ្ដេសផ្ដាស មិនព្រមស្ដាប់ ឥឡូវដល់កហើយយើង ។ ពិទូតបថា តោះទៅញ៉ាំអីសិនទៅ កុំនិយាយអីទៀត អញចង់គាំងបេះដូងហើយហាស...!

មួយសន្ទុះពួកគេទៅដល់ហាងយប់មិញ ចូលអង្គុយរៀបកុម្មង់ម្ហូបទៅហើយ ស្រាប់តែអ្នករត់តុ សួរមុនថា ចុះលោកយាយនិងប្អូនស្រីបង មិនអញ្ជើញមកទេឬ? គ្រាន់តែឮសំនួរនេះហើយ ពិទូ និងមិត្តទាំងអស់ ញ៉ាំអ្វីលែងចូលហើយ គ្មានអារម្មណ៍ហៅអីញ៉ាំទេ.... មិននិយាយអ្វីមួយម៉ាត់នាំគ្នាដើរចេញពីហាងឡើងឡាន ជិះយ៉ាងលឿន ។ ពួកគេសម្រេចគ្នាថានាំគ្នាទៅវត្តដើម្បីស្រោចទឹក និយាយគ្នាចប់ក៏ចេញទៅវត្តមួយនៅជិតនោះ ដល់វត្តក៏បានរៀបរាប់តាមដំណើររឿង រួចហើយលោកតាក៏ជួយស្រោចទឹក ដោយមានសូត្រមន្តអាគមតាមបែបសាសនាព្រះពុទ្ធ ដល់អ្នកទាំងអស់គ្នាដើម្បីបានសេចក្តីសុខ និងសុំកុំអោយជួបរឿងបែបនេះទៀត....។

ដំណើរកំសាន្តលើកនេះម្នាក់ៗបានមកវិញទាំងព្រលឹងចុងសក់....។
loading...