Libido sexually satisfied, the five different levels, but the spirit is also relevant. If the touch foreplay important role vision plays inflame passions and trigger counter-reactions
តម្រេកត្រអាលផ្លូវភេទមានកម្រិតខុសៗគ្នា រីឯវិញ្ញាណទាំងប្រាំក៏ពាក់ព័ន្ធផងដែរ។ ប្រសិនបើការប៉ះស្ទាបបបោសអង្អែល ដើរតួនាទីសំខាន់ ចក្ខុវិញ្ញាណដើរតួបង្កាត់ភ្លើងតណ្ហា និងបង្កប្រតិកម្មតបត។ គូស្នេហ៍រិតតែល្អូកល្អើន ពេលបានកៀកកើយគ្នា និង ស្រូបក្លិនពិដោរពីគ្នាទៅវិញទៅមក ជាពិសេសនៅលើស្បែកខ្លួនប្រាណ សក់ក្បាល និងរសជាតិប្រដាប់ភេទជាដើម។ ចំណែកមាត់ និងអណ្ដាតបំពេញជីវ្ហាវិញ្ញាណឱ្យគ្នាផងដែរ។ សោតវិញ្ញាណដែលទទួលបានពីសម្លេងសាសង និងសូរដង្ហើមចេញចូល ជាការផ្ទេរផ្ទូរ មនោសញ្ចេតនា និងដាស់អារម្មណ៍ រវាងគូស្នេហ៍ទាំងពីរ។ ពេលប្រព្រឹត្ដិល្បែងលើគ្រែនេះ ផ្នែកខ្លះនៃសព៌ាង្គកាយមានតួនាទីមិនអាចខ្វះបាន។
នៅលេខនេះ ទស្សនាវដ្ដីសុខភាពយើង មានកិត្ដិយស សូមនាំយកនូវអត្ថបទអប់រំផ្លូវភេទមួយទៀត ដើម្បីជាការយល់ដឹង ប្រយោជន៍កសាងសង្គមគ្រួសារប្តីប្រពន្ធល្អូកល្អើន ប្រកបទៅដោយសុភមង្គល។ មនុស្សភាគច្រើនគិតថា ជីវភាពផ្លូវភេទត្រឹមតែផ្ដល់ ឱ្យគ្នាទៅវិញទៅមកនូវការត្រេកត្រអាលផ្លូវភេទ ត្រង់ប្រដាប់ភេទរបស់មនុស្សស្រី និងរបស់មនុស្សប្រុសតែប៉ុណ្ណោះ។ ប៉ុន្ដែមិនត្រូវ បំភ្លេចចោលបំណែកផ្សេងទៀតនៃសព៌ាង្គកាយ ដែលចូលរួមផ្ដល់សេចក្ដីសុខផ្លូវភេទប្រកបដោយឱជារសស្នេហ៍ សម្រាប់ដៃគូរួមភេទ នោះផងដែរទេ។
តំបន់សម្រើប ជាអ្វី?
តំបន់សម្រើប គឺជាផ្នែកទាំងឡាយនៃសព៌ាង្គកាយ ដែលការភ្ញោច ឬបបោសអង្អែលវាអាចបង្កជាការស្រើបស្រាល ត្រេក ត្រអាល និងសេចក្ដីសុខផ្លូវភេទដល់កំពូលបាន។ តំបន់ទាំងនេះមានរចនាសម្ព័ន្ធពិសេសម្យ៉ាង ដែលគ្របដណ្ដប់ទៅដោយស្បែក ប្រជុំ ទៅដោយចុងកញ្ចំប្រសាទ។ នៅស្រទាប់សើរស្បែកនេះ មានប្រសាទទទួលពិសេសងាយរងការរសើប ត្រេកត្រអាល ឬស្រើបស្រាលពី មជ្ឈដ្ឋានខាងក្រៅ។
តំបន់សម្រើបប្រភេទទី១
តំបន់សម្រើបប្រភេទទី១នេះ អាចហៅម្យ៉ាងទៀតថា ជាសរីរាង្គដាស់អារម្មណ៍ផ្លូវភេទ និងជាឆ្នួនដុតរោលរាលកាមតណ្ហា រហូតទទួលបានសេចក្ដីសុខផ្លូវភេទដល់កំពូលបាន។
ចំពោះបុរស ៖ តំបន់សម្រើបប្រភេទទី១របស់បុរស ស្ថិតនៅត្រង់ក្បាលលិង្គ និងតួលិង្គ ឯស្បែកដែលគ្របតួលិង្គ និងលើ ក្បាលលិង្គ បង្កការកកិតទៅលើក្បាលលិង្គ នៅពេលមានការលេងប្រដាប់ភេទដោយដៃ ឬពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់ ស្ដ្រី។ លើសពីនេះ ក្បាលលិង្គរិតតែបង្កការស្រើបស្រាល ពេលដែលវាប៉ះទង្គិចទៅនឹងទីជម្រៅយោនី និងកកិតនឹងទ្វារមាស។
ចំពោះស្ដ្រី ៖ តំបន់សម្រើបប្រភេទទី១របស់ស្ដ្រី មានពីរការកន្លែង គឺគ្លីតូរីស(ធ្ដេញ) និងទ្វារមាស(យោនី)។ គ្លីតូរីស មានការស្រើបស្រាលដោយការបបោសអង្អែល ការត្រដុស ឬឈ្លី។ ចំណែកឯយោនីវិញ មិនមានប្រព័ន្ធប្រសាទសម្រើបកើតមាន ដោយការប៉ះពាល់ ឬស្ទាបអង្អែលនោះទេ។ ប៉ុន្ដែយោនីងាយទទួលសម្រើបស្រើបស្រាល ដោយសារការរីកប៉ោងនៃជញ្ជាំងទ្វារមាស ទៅដោយឈាម និងការកន្ដ្រាក់សាច់ដុំទ្វារមាសផងដែរ បូករួមទាំងប្រតិកម្មសាច់ដុំដែលរុំផ្អោបផ្នែកជម្រៅនៃទ្វារមាស ឬសរសៃពួរ សាច់ដុំដែលប្រយោងយោនីទៅនឹងប្រអប់ពោះផងដែរ។ បណ្ដុំដ៏ស៊ាំញ៉ាំនេះហើយជម្រុញដល់ការទទួលសេចក្ដីសុខកំពូល ពេលស៊ក ប្រដាប់ភេទ ឬលិង្គបុរសចូល។ សេចក្ដីសុខកំពូលនេះ មិនជាប់ពាក់ព័ន្ធទៅនឹងគ្លីតូរីសនោះទេ។
តំបន់សម្រើបប្រភេទទី២
តំបន់សម្រើបប្រភេទទី២ជាតំបន់ស្បែក ឬភ្នាសមុយកឺ។ ការដាស់សម្រើបវាអាចបង្កការកម្រើកសម្រើបនៅតំបន់សម្រើប ប្រភេទទី១។ លើសពីនេះ តំបន់សម្រើបទាំងនេះចូលរួមជម្រុញសេចក្ដីសុខផ្លូវភេទ ដោយបង្កើនការស្រើបស្រាល និងបន្ថែមរសជាតិ សេចក្ដីសុខដល់កំពូល។ ទោះបីជាវាសំខាន់បែបនេះក៏ដោយ ក៏តំបន់សម្រើបប្រភេទទី២នេះ មិនបានផ្ដល់សេចក្ដីសុខកំពូលដែរទេ។ ជួនពេលខ្លះ វាគ្រាន់តែជាការដាស់កាមតណ្ហាដល់កម្រិតរាប់រយអង្សារ ឬជាការត្រេកត្រអាលមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ។
ចំពោះបុរស ៖ តំបន់សម្រើបទី២របស់បុរសលាតសន្ធឹងតាមជ្រលងពីគល់លិង្គទៅស្បែកពងស្វាស ពីផ្នែកខាងក្នុងនៃគល់ ភ្លៅទៅម្ដុំសាច់ដុំរន្ធគូទ និងតំបន់ជុំវិញទ្វារលាមក។ វាជាតំបន់ដែលនៅជុំវិញតំបន់សម្រើបប្រភេទទី១។ ក្បាលដោះក៏ចាត់ទុកជាតំបន់ សម្រើបប្រភេទទី២ដែរ។
ចំពោះស្ដ្រី ៖ តំបន់សម្រើបទី២របស់ស្ដ្រីស្ថិតនៅលើស្បែក និងភ្នាសមុយកឺ ដែលលាតសន្ធឹងពីថ្ងាសក្រោមក្បាលពោះ ឆ្ពោះ ទៅជ្រលងច្រវែបកំប៉េះគូទ ដោយរាប់ចេញពីមាត់ទ្វារមាសធំ មាត់ទ្វារតូច ច្រកចូលយោនី ម្ដុំសាច់ដុំក្បែររន្ធគូទ និងច្រកទ្វារលាមក។ សុដន់ និងក្បាលដោះ ក៏ជាតំបន់សម្រើបប្រភេទទី២ដែរ។ តំបន់សម្រើបទាំងនេះ ងាយស្រើបស្រាលដោយការបបោសអង្អែល ឬការ ត្រដុស។
តំបន់សម្រើបប្រភេទទី៣
សព៌ាង្គកាយយើងទាំងមូលពេលទទួលការបបោសអង្អែលបែបដាស់អារម្មណ៍ត្រេកត្រអាល តំបន់សម្រើបទី១ប្រតិកម្មតប តដោយលិង្គឡើងរឹង ឬទ្វារមាសសើម។ មនុស្សពេញវ័យគ្រប់រូបមិនមានស្ថានភាពត្រេកត្រអាលដូចគ្នាឡើយ។ អ្វីៗទាំងអស់អា ស្រ័យទៅលើអំណោយផលពីកំណើត និងការហាត់រៀន។ អ្នកខ្លះងាយមានសម្រើបជាងអ្នកខ្លះទៀត ដូចជាករណីអ្នកខ្លះរសើប អ្នកខ្លះទៀតមិនរសើបជាដើម។
ម្យ៉ាងទៀត កាលពីកុមារភាព ការបបោសអង្អែលរាងកាយដោយឪពុកម្ដាយ ជាពិសេសដោយម្ដាយ ដូចជាការព្រលួង កូនង៉ា និងក្មេងតូចៗដោយគោះ ឬអង្អែល។ ប្រសិនបើការបបោសអង្អែលបែបជាលក្ខណៈធម្មតា ក្មេងតូចមិនសូវជាចងចាំទេ។ ផ្ទុយ ទៅវិញ បើការបបោសអង្អែលបែបជាលក្ខណៈថ្នាក់ថ្នមបង្កប់ដោយក្ដីស្រឡាញ់ ក្មេងអាចទទួលនូវអារម្មណ៍ស្ងប់ចិត្ដ ជួនពីស្រែកយំ ទៅជានៅស្ងៀមបាន។ តាមការអង្កេតបានឱ្យដឹងថា ក្មេងស្រីតូចៗត្រូវការការបបោសអង្អែល និងការថ្នាក់ថ្នមរាងកាយច្រើនជាងក្មេង ប្រុស។ យ៉ាងណាម៉ិញ ស្បែកលើរាងកាយទាំងមូលអាចចាត់ទុកជាតំបន់សម្រើបប្រភេទទី៣ ដូចជាកំប៉េះគូទ ស្លឹកត្រចៀក កញ្ចឹងក ក្បាលពោះ ដៃជាដើម។ ស្ដ្រីមានតំបន់សម្រើបច្រើនជាងបុរស។
រៀនដាស់តំបន់សម្រើប ដើម្បីសុភមង្គលផ្លូវភេទ
ការរៀនសូត្រមិនមានដែនកំណត់ឡើយ រៀនរហូតពីក្មេង រហូតដល់ចាស់ស្លាប់។ ពេលវ័យជំទង់ មុនឈានចូលពេញវ័យ បុគ្គលស្ទើរតែគ្រប់រូបសុទ្ធតែធ្លាប់បានចំណាយពេលភ្លក្សរសជាតិកាមារម្មណ៍ ពីមួយបែបទៅមួយបែបទៀត ដូចជាការស្ទាបបបោស អង្អែលរាងកាយ ត្រដុស ឬឈ្លីសព្វសរីរាង្គកាយជាដើម គ្រប់បែបគ្រប់យ៉ាង។ មុននឹងក្លាយទៅជាមនុស្សស្រីពេញវ័យ ក្មេងស្រីធ្លាប់ បានបបោសអង្អែលលើសព៌ាង្គកាយរបស់ខ្លួនដោយឯកឯង ក្នុងគោលបំណងស្វែងយល់អាការផ្លូវភេទ និងស្វែងរកសេចក្ដីសុខផ្លូវភេទ ជាពិសេសស្ទាបអង្អែលតំបន់ក្បែរប្រដាប់ភេទ គល់ភ្លៅ ពោះ សុដន់ ដើមទ្រូង និងស្មា។ ចំពោះក្មេងប្រុសវិញក៏សុទ្ធតែធ្លាប់ស្ទាប និងបបោសអង្អែលលិង្គរបស់ខ្លួនដែរ។ ការរៀនសូត្រទាំងនេះធ្វើឱ្យមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្រី ឬប្រុសមិនទទួលការដាស់កាមា រម្មណ៍ និងសេចក្ដីសុខផ្លូវភេទកំពូល ដូចគ្នាទាំងស្រុងនោះទេ។ អ្នកខ្លះឆាប់ស្រើបស្រាល និងត្រេកត្រអាលដល់កំពូលបែបនេះ អ្នកខ្លះ ទៀតបែបនោះជាដើម។
ជីវភាពផ្លូវភេទសុខស្រួលដល់កំពូល អាស្រ័យទៅលើសព៌ាង្គកាយផងដែរ។ ការដាស់សម្រើបត្រូវការពេលវេលា ប្រៀបដូច ជាម្ដាយត្រូវការពេលព្រលួងកូន។ ជាអទិ គូស្នេហ៍ថ្មីថ្មោងល្អូកល្អើននឹងគ្នា ច្រើនតែចំណាយពេលសាសង និងបបោសអង្អែលគ្នាទៅ វិញទៅមក។ បើយើងចង់បានសុភមង្គលផ្លូវភេទ ត្រូវចំណាយពេលរៀនអំពីសព៌ាង្គកាយ ជាពិសេសកាយវិការពីគ្នាទៅវិញទៅមក តើ ម្នាក់ៗចង់បានអ្វី ចូលចិត្ដកាយវិការបែបណា។
Click Link Below to watch Movie 《-》
---------------------------------------------------------
Source : Khmer Social