loading...

on
កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន តារា​ចម្រៀង​ប៉ុប​ស្រី​ល្បីមាន​សង្សារ​ច្រើន​នាង ថៃល័រ ស្វីហ្វ ត្រូវបាន នាង​ ចេន្នីហ្វើរ មេយ័រ ជា​គ្រិស្ដ​បរិស័ទ​ម្នាក់​មកពី​រដ្ឋ​ល្វីស​សៀន​ណា ​រិះគន់​តំបន់​អាថ៌កំ​បាំង​នាង​ ថៃល័រ ​ថា មាន​រូបរាង​ដូចរូប​សាំង​វិច​ ញាត់​សាច់​បន្ទះ​ហៀរ​ស្រទាប់​លៀន​ចេញ​មក​ក្រៅ​នំបុ័ង។ អ្នកប្រើ​បណ្ដាញ​ធ្វីធើរ​ភ្លាមៗ​នោះ បាន​ប្រតិកម្ម​ប្រឆាំង​អ្នកស្រី មេយ័រ ថាវា​មិនត្រឹម​តែជា​ការ​ហែក​កេរ្ដិ៍​ភេទនារី​ទេ ប៉ុន្ដែ​ថែមទាំង​មិនដឹង​ច្បាស់​ពី​ប្រដាប់​ភេទ​ស្ត្រី​ទៀតផង។ ស្រទាប់​ក្លែប និង​ទ្វារ​មាស ជា​របស់​ពីរ​ដាច់​ពីគ្នា ការពិត​គឺថា មនុស្ស​ជា​ច្រើន​មិន​ស្គាល់​ឈ្មោះ​ពិត​ប្រាកដ​សម្រាប់​ហៅ​ចំពោះ​សរីរាង្គ​មួយ​ចំនួន​ ជាពិសេស សរីរាង្គ​ផ្លូវភេទ​នោះទេ​។ ស្រទាប់​ក្លែប​ដែល​នៅសង​ខាង​អវយវៈ​ឆ្ដេញ គឺជា​ផ្នែក​ក្រៅ ដែល​ត្រូវបាន​បែង​ចែក​ដាច់ពី​រន្ធទ្វារ​មាស​ក្នុងរាង​កាយ​ស្ដ្រី។ ការ​ភាន់​ច្រឡំ បច្ចុប្បន្ន ឥទ្ធិពល​នៃ​ទស្សនាវដ្ដី និង​វីដេអូ​សិច​ដ៏ជោរ​ជន់បង្ក​ការ​យល់​ច្រឡំ​ជា​ច្រើន​។ ភាពយន្ដ​ក្ដៅ​សាច់​បង្ហាញ​ឲ្យ​ឃើញ​ពីតួ​ស្រីមាន​ស្រទាប់​ក្លែប​ក្រោម​ដ៏តូច​ ស្មើគ្នា​ស្អាត ​ដែលស្ដ្រី​ភាគតិច​បំផុត​មាន​ទម្រង់​ឥតខ្ចោះ​បែប​នេះ។ ជា​អកុសល វាជា​ការ​យល់​ច្រឡំ​ធំមួយ​ដែល​មនុស្ស​ជា​ច្រើន​តែង​សន្និដ្ឋាន​ថា ស្ដ្រីធ្លាប់​ឆ្លង​កាត់ការ​រួមភេទ​ច្រើន​លើក​ច្រើនសា​ដែល​នាំ​ឲ្យទ្វារ​មាស និង​ស្រទាប់​ក្លែប​រីកធំ​។ វា​មិនសម​ហេតុសម​ផល​អ្វីសោះ​។ មិន​ថា អ្នករួមភេទ​ច្រើន​ប៉ុនណា​នោះ​ទេ វា​នឹង​មិន​ប៉ះពាល់​ដល់​ទំហំទ្វារ​មាស​ និង​ស្រទាប់​ក្លែប​រីក​ធំលៀន​ចេញ​ក្រៅខ្លាំង​នោះ​ឡើយ។

ទំហំ​ទ្រង់ទ្រាយ​កេរ្តិ៍ខ្មា​សស្ត្រី​មាន​ភាព​ខុសៗ​គ្នា​​។ ធ្វីធើរ ប្រដាប់​ភេទ​ស្ដ្រី​មាន​​ការ​ប្រែប្រួល​​ពេល​ចំណង់​កើន​ឡើង​ អំឡុង​ពេល​ចំណង់​តណ្ហា​ពុះ​កញ្ជ្រោល​ឡើង​ ឈាម​ដែល​ហូរ​ទៅកាន់​ប្រដាប់​ភេទ​មានការ​កើន​ឡើង​ដែរ​។ ឈាមដែល​ច្រាល​ឡើង​នេះ​ជួយ​ជំរុញការ​ផលិត​ទឹក​រំអិល​ក្នុង​ទ្វារមាស​ និង​ជំរុញ​ឲ្យ​សិរ ស្រទាប់​ក្លែប​តូចធំ​ និងប្រដាប់​ភេទ​ប៉ោង​ឡើង។ ​ដរាប​ណា​ចំណង់បន្ដ​មាន ស្រទាប់​ក្លែប​នឹង​រីក​ធំឡើង​ និង​ប្រែ​ជាពណ៌​ក្រមៅ។ នារី​ម្នាក់​ៗ​​មាន​រូបរាង​ទម្រង់​ស្រទាប់​ក្លែប​តូច​ធំ​ខុស​ៗ​គ្នា​ នារី​ជាច្រើន​តែងតែ​បារម្ភពី​រូប​រាង និង​ទំហំ​ស្រទាប់​ក្លែប​ជុំវិញ​ទ្វារមាស ដោយ​យល់​ឃើញ​ថា វាធំ​ពេក​ ឬក៏​ស្រទាប់​ក្លែប​យារ​ធ្លាក់វែង​ពេក​ ឬលៀន​ចេញ​មិន​ស្មើគ្នា។ អ្នក​ជំនាញ​រោគ​ស្ដ្រី នឹង​អាច​បកស្រាយ​ប្រាប់​អ្នកថា របស់​កេរ្តិ៍​ម្ដាយ​អ្នក​មិនខុស​ប្រក្រតី​ឡើយ។ ក្នុង​ករណី​ខ្លះ ស្រទាប់​ក្លែប​លៀន​វែង​អាច​រំខាន​ដល់​សេចក្ដីសុខ​ផ្លូវភេទឬ​ពិបាក​ក្នុងការ​ស្លៀក​ពាក់​ខោ​រឹប​តឹងៗ។ ករណី​ស្រទាប់​ក្លែប​ទាំង​សង​ខាង​តូចធំ​មិន​ប៉ុនគ្នា មិន​ខុសពី​សរីរាង្គ​ក្នុងស្ដ្រី​ដទៃ​ទៀត ទំហំ​លម្អៀង​គ្នា​គឺជា​អំណោយ​ធម្មជាតិ។ ស្រទាប់​ក្លែប​ម្ខាង​ៗអា​ចមាន​លក្ខណៈ​ល្អៀងគ្នា​បន្ដិច​បន្ដួច។ សំខាន់​ស្ដ្រី​ និង​ដៃគូរួម​មេត្រី​ត្រូវ​ស្វែងយល់​ និង​ទទួល​ស្គាល់​រាងកាយ​គ្នាទាំង​សង​ខាង ព្រោះ មនុស្ស​ម្នាក់​ៗ​ខុសគ្នា​ចាប់​ពី​ក្បាល​ដល់​ចុង​ជើង៕

loading...