Written by: Sandra Romdul
Strange smell convex core are fat sach_chenhchram pretty disgusting, no place where I like. Can of eating most of all I hate dumplings. Almost hate to those who buy dumplings to send.
It's probably because I was a child, you have to walk saicheay Himalayan spicy food, Burger and pizza so dumplings do not come near me. Acetone. O God! Things really like the old classic. They hate stumble upon. Since Horn happen to my family, that is, after the bankrupt Pakistan's my income in my family seems deteriorated almost incredible. I switched from a bus to ride motorized to save some money for the family's expenses. But my dad can still earn normal and he left many acres land almost everywhere in the country, so I am not a poor family was OK.
But what I Ironically, the most angry is that we have to eat dumplings almost every evening. Although the food delicious breakfast and daytime life, however I still kriemokraoh for food to eat that I hate the most is the dinner. Pakistan to hold the bag dumplings when I walk into the room, pull the door shut with a loud angry because he likes to chasten me.
"If you knew that I did not like, and chose to buy dumplings"?
This phrase I always cry often out of the room. I know that it is not appropriate to the actions that Pakistan is even able to stand it. I have devoted much spending would save loads his family have always bought dumplings to eat every evening even know I hate it almost died.
One day ... a day that I do and I have a dispute with so much ... I remember every word of the evening:
"Dumplings anymore! Daddy, do not hurt me too. Lest I know, and how much I hate it how? And if eating only a few days, I'm not, that's okay too! But this almost every evening, and! For nearly a month, and any champagne! Dog would reject it, enter either"! (I cry very Pa)
Although mom forbade me how I did not listen and still complained ngauv_ near Dad, because I can not tolerate and dumplings. Pakistan can not tolerate, and threw my head dumplings leak pork chops I saab penhmoukh stains. My anger is almost equal to 1 billion degrees fire because since he was born, this is the first time that they did that to me.
I screamed like mad and yelled for Pakistan again very harsh ways Education
"Daddy! I was very disappointed with the father supports Palestinian criticism. How do I earn more valuable if living without happiness? Daddy! Saving money! I do not take a Palestinian from Riel. If not, Daddy, I can feed themselves. I have all the knowledge and buried Dad, do not forget to go with him. "
Tears ran hard and the room filled with anger as a nervous breakdown. Anger into the room while I was also poor. And feel that self-responsibility that use such words to Kun brand pork on my forehead really distracted me to apologize Pakistan. I am willing to lay faint and thought this might give him some senses.
But suddenly, a few hours later, my mother knocked on my call!
"Tuk-tuks to_k ... vomiting Ha! Mommy! Door, Mom!"
I walked by one opened the door and say
"What's the matter, Mom? Tomorrow. I'm sleepy. "
"No! I was so angry walk not go home again." (Mark bullied me)
"No! But now just hours 8 am Mom! Mom, you worry, Messi, he's not young," he said.
"Yi American children now! Myself am rubbish really did not know Pakistan alone strive did, but speech should not put him back. Just myself into the room immediately! He does not eat rice and riding motorized go out missing. About this, and still do not see the back. Let's seek Pakistan alone two, Mom."
Just heard it, I was even more angry with Dad because he was not awake, but to walk chaolophteah. But I'm sorry mom, I decided to go with Mom to Dad to come home. Going home to my mom and phone ringing hydroelectricity .....
[...] "Babylon Babylon mail vomiting?"
(Female voice resonates)
"Yes, How are you! Who are you?" (My mother)
"Che Lang Phinehas !!" (Ming Lang, who owns a noodle and my mom's friends)
"Oh, Chem. Chem fine day dont look like?"
(My mother asked questions)
"Violence not tell me Oh! Red violent husband husband husband I had an accident about an hour before this. I do my best to vomiting, do not go at all."
"Che Che .. Oh ... ???, and he was gonna look like? Requires waged? Che Chou husband and I can help him out"! (My mother jerk voice)
"He was not serious, just unconscious and hospitalized referral documents." (Forthcoming)
I'm very surprised to hear this unfortunate news. But what I do not think that Pakistan was hit by a car by motorbike across noodle after me (according to what Che Lang).
I am very sorry for the evening. Although he was a bit miserly still remember my dad. When in the hospital, I went to go see Daddy mom because I want to buy some fruit and drinking champagne in exchange for my serious wrongdoing.
Click Link Below to watch Movie 《-》
---------------------------------------------------------
រឿង: នំប៉ាវស្នូលសាច់ វគ្គ១
និពន្ធដោយ: Sandra Romdul
ធុំក្លិនចំឡែកៗ ប៉ោងៗ មូលៗ ស្នូលសុទ្ធតែខ្លាញ់ សាច់ចិញ្ច្រាំចូលគ្នាគួរអោយខ្ពើម គ្មានត្រង់ណាដែលខ្ញុំចូលចិត្តសោះ។ អាចថា ក្នុងចំនោមរបស់ញុំាទាំងអស់ ខ្ញុំស្អប់ជាងគេ គឺនំប៉ាវ។ សឹងតែស្អប់ ដល់អ្នកដែលទិញនំប៉ាវយកមកផ្ញើរទៀត។
វាប្រហែលជាមកពីខ្ញុំជាកូនអ្នកមាន ដើរស៊ីចាយហឺហារ ត្រូវធាតុតែហេមបឺហ្គឺរ និងភីហ្សា ដូច្នេះហើយ នំប៉ាវ កុំយកមក ដាក់ជិតខ្ញុំ។ ឆ្អាបណាស់។ តែព្រះអើយ! អ្វីៗពិតជាដូចពាក្យចាស់បុរាណនិយាយមែន។ គេថាស្អប់ជំពប់លើ។ ចាប់តាំងពីមានគ្រោះអាក្រក់ កើតឡើងចំពោះគ្រួសារខ្ញុំ ពោលគឺក្រោយពីការក្ស័យធុន របស់ក្រុមហ៊ុនប៉ាខ្ញុំមក ចំនូលក្នុងគ្រួសាររបស់ខ្ញុំហាក់ធ្លាក់ចុះ យ៉ាងខ្លាំង ស្ទើរតែមិនគួរអោយជឿ។ ខ្ញុំប្តូរពីការជិះឡាន ទៅជិះមូតូវិញ ដើម្បីសន្សំសំចៃប្រាក់ខ្លះ សំរាប់ការចំនាយផ្សេងៗ របស់គ្រួសារ។ តែយ៉ាងណា ប៉ារបស់ខ្ញុំ នៅតែអាចរកប្រាក់បានធម្មតា ហើយគាត់នៅមានសល់ ដីធ្លីជាច្រើនហិចតា ស្ទើរគ្រប់ទីកន្លែងក្នុងប្រទេស ដូច្នេះ គ្រួសារខ្ញុំក៏មិនមែនជាទីទ័លក្រអីនោះទេ។
ប៉ុន្តែអ្វី ដែលខ្ញុំហួសចិត្ត និងខឹងបំផុតនោះ គឺពួកយើង បែរជាត្រូវញុំានំប៉ាវ ស្ទើរតែរាល់ល្ងាច។ បើទោះជាម្ហូបអាហារ ពេលព្រឹកនិងពេលថ្ងៃ ឆ្ងាញ់យ៉ាងណា ក៏ជីវិតខ្ញុំនៅតែក្រៀមក្រោះ ត្បិតត្រូវញុំាម្ហូបដែលខ្ញុំស្អប់បំផុត ជាអាហារពេលល្ងាច។ អោយតែឃើញប៉ាកាន់ថង់នំប៉ាវពេលណា ខ្ញុំតែងដើរចូលបន្ទប់បាត់ ទាញទ្វារបិទខ្លាំងៗ ព្រោះខឹងនឹងគាត់ ដែលចូលចិត្តផ្ចាញ់ផ្ចាលខ្ញុំ ។
"បើដឹងថាកូន មិនចូលចិត្តហើយ នៅឆ្លៀតទិញនំប៉ាវទៀត"?
ពាក្យមួយឃ្លានេះ ខ្ញុំតែងស្រែកជារឿយៗ ចេញពីបន្ទប់។ ខ្ញុំដឹងថាវាមិនសមរម្យ តែទង្វើដែលប៉ាធ្វើ គឺរឹតតែមិនអាចទ្រាំបាន។ ខ្ញុំបានលះបង់ការចាយវាយជាច្រើន ដោយសារចង់សន្សំប្រាក៉ ទុកអោយគ្រួសារ តែគាត់បែរជាតែងតែទិញនំប៉ាវមកហូបរាល់ល្ងាច បើទោះជាដឹងថា ខ្ញុំស្អប់វាស្ទើរស្លាប់ក៏ដោយ។
លុះដល់ថ្ងៃមួយ ... ជាថ្ងៃដែលខ្ញុំនិងប៉ាមានជំលោះជាមួយគ្នា យ៉ាងខ្លាំង... ខ្ញុំនៅចាំពាក្យគ្រប់ម៉ាត់ នាល្ងាចនោះ:
"នំប៉ាវទៀតហើយ ! ប៉ាកុំធ្វើបាបខ្ញុំពេក។ ក្រែងប៉ាដឹងហើយតើ ថាខ្ញុំស្អប់វាប៉ុណ្ណា? ហើយបើញុំាត្រឹមពីរបីថ្ងៃ ខ្ញុំក៏មិនថាអីដែរ ! តែនេះសឹងតែរាល់ល្ងាចទៅហើយ ! ជិតមួយខែហើយណាប៉ា ! ឆ្កែក៏វាមិនស៊ីចូលដែរ" ! (ខ្ញុំស្រែកអោយប៉ាយ៉ាងខ្លាំង)
បើទោះជាម៉ាក់ឃាត់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែមិនស្តាប់ ហើយនៅតែរអ៊ូង៉ូវៗ នៅក្បែរប៉ា ព្រោះខ្ញុំមិនអាចអត់ទ្រាំ និងនំប៉ាវទាំងនោះបានទៀត។ រហូតដល់ប៉ាមិនអាចអត់ធ្មត់បាន រួចគប់នំប៉ាវមកត្រូវក្បាលខ្ញុំ បែកធ្លាយសាច់ជ្រូកចិញ្ច្រាំ ដែលខ្ញុំស្អាប់ ប្រឡាក់ពេញមុខ។ កំហឹងខ្ញុំស្ទើរស្មើនឹងភ្លើងកំរិត ១ពាន់អង្សា ព្រោះតាំងពីកើតមក នេះជាលើកទីមួយ ដែលមានគេធ្វើបែបនេះចំពោះខ្ញុំ ។
ខ្ញុំស្រែកដូចមនុស្សឆ្គួត រួចស្រែកអោយប៉ាម្តងទៀត យ៉ាងគំរោះគំរើយ តាមរបៀបក្មេង គ្មានការអប់រំ
“បានហើយប៉ា ! ខ្ញុំខកចិត្តណាស់ ដែលមានឪពុកជាមនុស្សគំរិះ ដូចប៉ា។ តើប៉ារកប្រាក់មកទៀត មានតំលៃអី បើរស់នៅដោយគ្មានសុភមង្គលបែបនេះ? ប៉ាយកចុះ ! ប្រាក់ដែលសន្សំនោះ ! ខ្ញុំមិនយកពីប៉ាមួយរៀលទេ។ បើអត់ពីប៉ាទៅ ក៏ខ្ញុំអាចចិញ្ចឹមខ្លួនរស់ដែរ។ ខ្ញុំមានចំណេះ ហើយទ្រព្យទាំងប៉ុន្មានរបស់ប៉ា កុំភ្លេចកប់ទៅជាមួយផង"។
និយាយទាំងទឹកភ្នែកសស្រាក់ រួចរត់ទៅក្នុងបន្ទប់ទាំងពេញដោយកំហឹង ដូចមនុស្សសសៃប្រសាទ។ ទៅដល់ក្នុងបន្ទប់ មួយសន្ទុះ កំហឹងខ្ញុំក៏អន់ថយវិញ។ ហើយមានអារម្មណ៏ថា ខ្លួនឯងខុស ដែលប្រើពាក្យបែបនេះទៅកាន់អ្នកមានគុណ តែស្នាមសាច់ជ្រូកនៅលើថ្ងាសខ្ញុំ ពិតជាបង្អាក់ មិនអោយខ្ញុំទៅសុំទោសប៉ាទេ។ ខ្ញុំសុខចិត្តដេកទាំងពោះទទេរ ហើយគិតថាធ្វើបែបនេះ ប្រហែលជាអាច អោយគាត់ភ្ញាក់ខ្លួនខ្លះ។
ប៉ុន្តែស្រាប់តែពីរបីម៉ោងក្រោយមក ម្តាយខ្ញុំក៏គោះទ្វារហៅខ្ញុំ !
"តុក តុក តុកៗៗៗ ...អាក្អូនហា ! ម៉ាក់ណា ! បើកទ្វារអោយម៉ាក់តិច!"
ខ្ញុំដើរមួយៗ បើកទ្វាក្រក រួចនិយាយ
“មានការអីម៉ាក់? ចាំស្អែកចាំនិយាយទៅ។ ខ្ញុំងងុយគេងហើយ។”
"នេ អត់ទេ ! ឯងធ្វើអោយប៉ាឯងខឹងណាស់ រហូតដើរមិនទាន់ចូលផ្ទះទៀត"។ (ម៉ាករករឿងខ្ញុំ)
"មកពីគាត់ទេ ! តែឥលូវទើបតែម៉ោង៨ហ្នឹងម៉ាក់ ! ម៉ាក់ឯង បារម្ភអីម៉េស គាត់មិនមែនក្មេងទេ" ។
"យីអាកូននេះ ! ឯងហ្នឹងយ៉ាប់ណាស់ ពិតជាមិនដឹងថាប៉ាឯងខំប្រឹងប៉ុណ្ណាទេ តែបែរជានិយាយស្តី មិនគប្បី ដាក់គាត់ទៅវិញ។ គ្រាន់តែឯងដើរចូលបន្ទប់ភ្លាម ! គាត់មិនពិសារបាយ ហើយជិះមូតូចេញទៅក្រៅបាត់។ ថ្មើរនេះទៅហើយ នៅមិនទាន់ឃើញមកវិញទៀត។ តោះទៅតាមរកប៉ាឯងពីរនាក់ម៉ាក់"។
គ្រាន់តែលឺភ្លាម ខ្ញុំរឹតតែខឹងនឹងប៉ា ព្រោះគាត់នៅមិនភ្ញាក់រលឹក តែបែរជាទៅដើរចោលផ្ទះទៀត។ ប៉ុន្តែដោយសារខ្ញុំអាណិតម៉ាក់ ទើបខ្ញុំសំរេចទៅជាមួយម៉ាក់ ដើម្បីតាមប៉ាមកផ្ទះវិញ។ រៀបនឹងចេញពីផ្ទះទៅហើយ ទូរសព្ទ័ម៉ាក់ខ្ញុំ ក៏រោទិ៏ឡើង....។
[...] "អាឡូ អាឡូ ម៉ែអាក្អូនមែនហ្នឹង?"
(សំលេងមនុស្សស្រីម្នាក់បន្លឺឡើង)
"ចាស ៗ ជំរាបសួរ ! អ្នកណាគេហ្នឹង?" (ម្តាយខ្ញុំតប)
"នេះចែឡាង ហាស !!" (គាត់គឺមីងឡាង ដែលជាម្ចាស់ហាងគុយទាវ និងជាមិត្តភក្តិម្តាយខ្ញុំ)
"អូចែឡាង។ ចែមានការអីទាំងយប់ចឹងចែ?"
(ម្តាយខ្ញុំសួរទាំងចម្ងល់)
"ហឹម បងមិនដឹងប្រាប់អូនថាម៉េចទេ ! ហមមម ប្តី ប្តី ហឹមម ប្តីអូនឯង ជួបគ្រោះថ្នាក់ចរាចរណ៏ប្រហែល មួយម៉ោងមុននេះឯង។ បងប្រឹងចុចទៅលេខអាក្អូនដែរ តែចុចអត់ចូលសោះ"។
"ចែ...ចែ..ថាម៉េច ??? ហើយគាត់យ៉ាងម៉េចទៅហើយចែ ? អាលូវគាត់ម៉េចទៅហើយ? ចែជូយប្តីខ្ញុំផងចែ ជួយគាត់ផងចែ"! (ម្តាយខ្ញុំនិយាយទាំងភ្លាត់សំលេង)
“គាត់មិនធ្ងន់ធ្ងរប៉ុន្មានទេ គ្រាន់តែសន្លប់ប៉ុណ្ណោះ ហើយកំពុងសំរាកនៅមន្ទីរពេទ្យឯកបង្អែក”។ (ចែឡាងបញ្ជាក់)
ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលលឺដំណឹងដ៏អកុសលនេះ។ ប៉ុន្តែអ្វី ដែលខ្ញុំមិននឹកស្មាននោះ គឺប៉ាត្រូវឡានបុក ដោយសារជិះម៉ូតូឆ្លងផ្លូវ បន្ទាប់ពីទិញគុយទាវអោយខ្ញុំ (នេះបើតាមអ្វីដែលចែឡាងនិយាយ)។
ខ្ញុំពិតជា សោកស្តាយយ៉ាងខ្លាំង ចំពោះរឿងពីល្ងាច។ បើទោះជាគាត់កំណាញ់បន្តិច តែប៉ានៅតែគិតគូរដល់ខ្ញុំ។ នៅពេលទៅដល់មន្ទីរពេទ្យ ខ្ញុំក៏អោយម៉ាក់ចូលទៅមើលប៉ាមុន ព្រោះខ្ញុំចង់ទៅទិញផ្លែឈើខ្លះអោយប៉ាពិសារ ដើម្បីជាថ្នូរនៅការធ្វើខុសដ៏ធ្ងន់របស់ខ្ញុំ។