loading...

on
Story: Meat Dumplings core final
Written by: Sandra Romdul


But when he came to the front of the hospital room and I heard mom and doctor's conversation about some things that I did not know. I feel very shocked
to hear that I have a serious heart hole level who will die in the near future.
My tears mixed with drip confused because I think soon I'm going to lose Pakistan. Fruit in my hands fall roll penhmoukh room mom and the doctor came out feeling emotional. Mom ran and hugged me tight and decided to talk about the secrets hidden things that parents are not close to me almost a month ago.
Besides Pakistan's serious illness, there are other things I did not know. In fact, my dad was his Dharma cheated for nothing! Komthalaey land and other property, but even many acres were sold down to debt and debtors thousands of dollars more.
What makes me emotional tears flow like rain, Pakistan dumplings to eat every evening is a dumpling wage Pacific to sell it to them, so he can take the remaining dumplings without having to spend money to buy. And he took the dumplings come to eat every evening this was because he was saving the full amount repaid to them as determined and on time, which he could at earning because he is also conscious that soon techniques he will die because of symptoms: his illness. He just does not want me to cover the debt, for he was afraid I could not self-insurance.
Pakistan finished slightly stirred awake seems pheaporveurveay from heart disease, his persecution. I went to Pakistan and lifted him very close. For he is sick, but his hand is still warm. Pakistan already squinting Baillie to me, "Dad ... sorry," and he was asleep, it seems not conscious strong alcohol. Phrase that Dad said to me, like an arrow shot pierced my heart, for I know that literacy itself is reawakened one that should not be a good father, like my dad.
.... That's the stories from the past that I do not have a day to forget. It is a great regret for me in this life. Imagine what passed quickly! Spanish blink a month has passed. I looked beautiful look at the world in a courtyard fresh air of a modern hospital in the suburbs. My mom pushed the cart to be a bit faster because I can not wait to see the face of Pakistan.
That's Daddy! Yet he remained conscious and was resting in bed. But his facial expression seems refreshing. Soon I definitely healthy. It's enough time for me to leave from the same mom and dad. I took mom put her on my chest, and quick heart to care for a child well. Although my body is gone, but my heart will be with mom and dad until now because I've donated heart for Pakistan to achieve artificial heart iron instead in a short time:. Mom not say anything other than scream loudly cried, hugged me warmly. Then he rushed to drag me to the rest room, and say
"Rest! Mom Really delicious to eat. You want to eat anything? Pizza? Burger? OK, but I want to eat."
I say one the verge of tears and emotional mind:
"Whatever! Mom and Dad would love child. But ... Can you buy dumplings? I want to eat it very "!!!
... No one know how I feel remorse. But I seem to get better after a heart transplant to Pakistan successfully. Everybody do not know now, I'm sick sling wound inconvenience fed almost blows up. Mom is sleeping accompany champagne in the room of course. The doctor remembers slave I sleep. Left me sitting alone eating dumplings slowly and gradually write log.
I do not know that it can survive this long night tomorrow night next month or next year? Even doctors can not conclude. But I wish I could stand to revive Pakistan to apologize for him orally. Resort, and I want to play with mom and dad eat dumplings, enjoy together before I had to leave them.
My life is like dumplings. Looking outside, but inside are full of sach_chenhchram mixing every taste. For every taste dumplings unchanged but tonight I have a feeling that the dumplings that I'm eating is really very delicious ... I will eat dumplings tonight will be filled because it did not know whether the remaining long that I can eat dumplings these .... Thank dumplings core meat ...

Click Link Below to watch Movie 《-》



---------------------------------------------------------
 រឿង: នំប៉ាវស្នូលសាច់​ វគ្គបញ្ចប់
និពន្ធដោយ: Sandra Romdul


ប៉ុន្តែពេលដើរមកដល់មុខបន្ទប់មន្ទីរពេទ្យ ខ្ញុំក៏បានស្តាប់លឺការសន្ទនារបស់ម៉ាក់ និងលោកគ្រូពេទ្យ អំពីរឿងមួយចំនួនដែលខ្ញុំមិនបានដឹង។ អារម្មណ៏ខ្ញុំតក់ស្លុតយ៉ាងខ្លាំង ពេលលឺថាប៉ាមានជំងឺបេះដូងប្រហោង កំរិតធ្ងន់ធ្ងរ ដែលនឹងត្រូវស្លាប់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ទឹកភ្នែកខ្ញុំស្រក់តក់ៗ លាយឡំដោយស្មារតីវង្វេងវង្វាន់ ព្រោះខ្ញុំគិតថា មិនយូរទេ ខ្ញុំនឹងបាត់បង់ប៉ា។ ផ្លែឈើដែលនៅក្នុងដៃខ្ញុំ ធ្លាក់ជ្រុះរមៀលពេញមុខបន្ទប់ ធ្វើអោយម៉ាក់ និងលោកគ្រូពេទ្យចេញមក មើលទាំងអារម្មណ៏ក្តុកក្តួល។ ម៉ាក់រត់មកអោបខ្ញុំ យ៉ាងណែន ហើយក៏សម្រេចចិត្តនិយាយរឿង អាថ៌កំបាំងទាំងប៉ុន្មាន ដែលប៉ាម៉ាក់ បានលាក់មិនអោយខ្ញុំដឹង ស្ទើរជិតមួយខែទៅហើយ។
ក្រៅពីសភាពជំងឺធ្ងន់ធ្ងររបស់ប៉ា នៅមានរឿងជាច្រើនទៀត ដែលខ្ញុំមិនបានដឹង។ តាមការពិត ប៉ាខ្ញុំត្រូវបងប្អូនធម៌របស់គាត់ បោកប្រាស់អស់ ប្រាក់គ្មានសល់ ! កុំថាឡើយក្រុមហ៊ុន និងទ្រព្យសម្បតិ្តនានា ប៉ុន្តែសូម្បីតែដីធ្លីជាច្រើនហិចតា ក៏ត្រូវលក់ខ្ទេចខ្ទីអស់គ្មានសល យកទៅសងបំណុលគេអស់ ហើយនៅជំពាក់ប្រាក់គេជាច្រើនពាន់ដុល្លារទៀត។
អ្វីដែលធ្វើអោយខ្ញុំក្តុកក្តួល ហូរស្រក់ទឹកភ្នែក ដូចតំនក់ភ្លៀងនោះ គឺនំប៉ាវដែលប៉ាយកមកហូបរាល់ល្ងាចនោះ គឺជានំប៉ាវដែលប៉ាស៊ីឈ្នួល ធ្វើលក់អោយគេ ដូច្នេះហើយ គឺគាត់អាចយកនំប៉ាវដែលនៅសល់ ដោយមិនចាំបាច់ចំនាយប្រាក់ទិញ។ ហើយការដែលគាត់ យកនំប៉ាវមកហូបរាល់ល្ងាចនេះ គឺព្រោះតែគាត់ ត្រូវសន្សំប្រាក់អោយគ្រប់ចំនួន សងទៅគេតាមការកំណត់ និងទាន់ពេលដែលគាត់ អាចនៅរកប្រាក់បាន ព្រោះគាត់ក៏ដឹងខ្លួនដែរថា មិនយូរទេសគាត់នឹងត្រូវស្លាប់ ដោយសារអាការ:ជំងឺរបស់គាត់។ គាត់គ្រាន់តែមិនចង់អោយខ្ញុំ រ៉ាប់រងនូវការសងបំណុលបន្ត ត្បិតគាត់បារម្ភខ្លាចខ្ញុំ មិនអាចរ៉ាប់រងដោយខ្លួនឯងបាន។
និយាយចប់ ប៉ាក៏កំរើកដឹងខ្លួនឡើងបន្តិច តែហាក់នៅមានសភាពរវើរវាយ ដោយសារជំងឺបេះដូងរបស់គាត់ ធ្វើទុក្ខបុកម្នេញ។ ខ្ញុំរត់ទៅរកប៉ា ចាប់ដៃគាត់យ៉ាងណែន។ ត្បិតគាត់ឈឺយ៉ាងណា ប៉ុន្តែដៃគាត់នៅតែមានភាពកក់ក្តៅ។ ប៉ាបើកភ្នែកព្រឹមៗ រួចនិយាយតិចៗមកកាន់ខ្ញុំថា “ប៉ា...សុំទោស” រួចហើយ គាត់ក៏សំរាន្តទៅវិញ ហាក់ដូចជាមិនទាន់ មានស្មារតីវឹងមាំឡើងវិញ។ យ៉ាងណា ពាក្យមួយឃ្លាដែលប៉ានិយាយមកកាន់ខ្ញុំនោះ ប្រៀបដូចជាព្រួញ បាញ់ទម្លុះបេះដូងខ្ញុំ ត្បិតខ្ញុំដឹងកាន់តែច្បាស់ថា ខ្លួនឯងគឺជាកូនដ៏អកត្តញ្ញូម្នាក់ ដែលមិនគួរមានឪពុក ដ៏ល្អម្នាក់ ដូចជាប៉ាខ្ញុំទេ។
.... នោះជារឿងហេតុពីអតីតកាល ដែលខ្ញុំគ្មានថ្ងៃនឹងបំភ្លេចបាន។ វាជាវិប្បដិសារីមួយដ៏ធំធេង សំរាប់ខ្ញុំក្នុងជីវិតនេះ។ បើគិតទៅ អ្វីៗកន្លងហួសយ៉ាងរហ័ស ! មួយប៉ព្រិចភ្នែកសោះ មួយខែបានកន្លងផុតទៅហើយ។ ខ្ញុំបើកភ្នែក ក្រឡេកមើលពិភពលោកដ៏ស្រស់ស្អាត ស្ថិតក្នុងទីធ្លា ស្រូបយកខ្យល់អាកាសរបស់មន្ទីរពេទ្យទំនើបមួយ នៅជាយក្រុង។ ខ្ញុំអោយម៉ាក់រុញរទេះអោយលឿនបន្តិច ព្រោះខ្ញុំអន្ទះសារចង់ឃើញមុខរបស់ប៉ា។
នោះគឺប៉ា ! គាត់នៅមិនទាន់ដឹងខ្លួននៅឡើយទេ ហើយកំពុងសំរាកនៅលើគ្រែ។ ប៉ុន្តែទឹកមុខគាត់ ហាក់ស្រស់ស្រាយជាងមុខ។ មិនយូរទេ ប៉ាច្បាស់ជាមានសុខភាពល្អឡើងវិញ។ វាសមល្មម ជាពេលសំរាប់រូបកាយខ្ញុំ ចាកចេញពីប៉ានិងម៉ាក់ដូចគ្នា។ ខ្ញុំទាញដៃម៉ាក់ យកមកដាក់លើទ្រូងខ្ញុំ ហើយផ្តាំគាត់ អោយមើលថែបេះដូងកូនម្នាក់នេះ អោយបានល្អ។ បើទោះជារូបកាយខ្ញុំបាត់បង់ទៅ តែបេះដូងខ្ញុំនឹងនៅជាមួយប៉ា និងម៉ាក់រហូត ព្រោះពេលនេះ ខ្ញុំបានបរិច្ចាកបេះដូង អោយទៅប៉ា ដោយសំរេចដាក់បេះដូងដែកសិប្បនិម្មិត ជំនួសវិញ ក្នុងពេលមួយដ៏ខ្លីមួយរយ:។ ម៉ាក់និយាយអ្វីមិនចេញ ក្រៅពីស្រែកទ្រហោរយំ អោបខ្ញុំយ៉ាងកក់ក្តៅ។ បន្ទាប់មក គាត់ក៏ប្រញាប់អូសខ្ញុំទៅសំរាកក្នុងបន្ទប់វិញរួចនិយាយ
"កូនឯងសំរាកសិនទៅ ! ចាំម៉ាក់ទៅទីញ អីឆ្ងាញ់ៗ យកមកអោយញុំា។ ហើយកូនឯងចង់ញុំាអីដែរ? ភីហ្សា ? បឺហ្គឺរ ? អីក៏បានដែរ អោយតែកូនចង់ញុំា។"
ខ្ញុំនិយាយតបមួយៗ ទាំងអួលដើមក និងក្តុកក្តួលក្នុងចិត្តថា:
“អ្វីក៏ដោយ ! អោយតែម៉ាក់និងប៉ាផ្តល់អោយកូន កូនពិតជាពេញចិត្តណាស់។ តែបើអាច ... តើម៉ាក់អាចទិញនំប៉ាវអោយកូនបានទេ? កូនចង់ញុំាវាខ្លាំងណាស់" !!!
... គ្មានអ្នកណាដឹងទេ ថាខ្ញុំមានវិប្បដិសារីប៉ុណ្ណា។ ប៉ុន្តែខ្ញុំហាក់ធូរស្បើយច្រើន ក្រោយពីអាចប្តូរបេះដូងទៅអោយប៉ា បានដោយជោគជ័យ។ គ្រប់គ្នាមិនដឹងទេ ថាពេលនេះខ្ញុំកំពុងដង្ហក់ ឈឺអួលចុកត្រង់មុខរបួស ស្ទើរបាត់ស្មារតីម្តងៗ។ ម៉ាក់កំពុងតែសំរាន្ត កំដរប៉ា ក្នុងបន្ទប់មួយនៃផ្នែកវគ្គកាត់។ ឯអ្នកគ្រូពេទ្យ ដែលនៅចាំមើលការខុសត្រូវខ្ញុំ ក៏សំរាន្តលក់ដែរ។ សល់តែខ្ញុំម្នាក់ឯង អង្គុយញុំានំប៉ាវបណ្តើរ និងសរសេរកំណត់ហេតុនេះបណ្តើរ។
ខ្ញុំមិនដឹងថាអាចរស់បានយូរប៉ុណ្ណាទេ យប់នេះ យប់ស្អែក ខែក្រោយ រឺក៏ឆ្នាំក្រោយ? សូម្បីតែគ្រូពេទ្យ ក៏មិនអាចសន្និដ្ឋានបានដែរ។ ប៉ុន្តែយ៉ាងណា ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងទ្រាំបានដល់ថ្ងៃ ដែលប៉ាដឹងខ្លួនឡើងវិញ ដើម្បីសុំទោសគាត់ដោយផ្ទាល់មាត់។ ហើយខ្ញុំចង់ដើរលំហែកាយជាមួយប៉ាម៉ាក់ និងហូបនំប៉ាវដោយរីករាយជុំគ្នា មុនពេលខ្ញុំត្រូវចាកចេញពីពួកគាត់។
ជីវិតខ្ញុំមិនខុសពីនំប៉ាវទេ។ សំលឹងពីក្រៅសស្អាត ប៉ុន្តែខាងក្នុង ពោរពេញដោយសាច់ចិញ្ច្រាំច្របល់ចូលគ្នា មានគ្រប់រសជាតិ មើលមិនយល់។ ត្បិតរសជាតិនំប៉ាវមិនប្រែប្រួល តែយប់នេះ ខ្ញុំមានអារម្មណ៏ថា នំប៉ាវដែលខ្ញុំកំពុងញុំា គឺពិតជាឆ្ងាញ់ខ្លាំងណាស់ ... ខ្ញុំនឹងញុំានំប៉ាវយប់នេះ អោយបានឆ្អែត ព្រោះមិនដឹងថា តើសល់ពេលយូរប៉ុណ្ណាឡើយ ដែលខ្ញុំអាចញុំានំប៉ាវទាំងនេះទៀត .... អរគុណនំប៉ាវ ស្នូលសាច់ ...
loading...