loading...

on
រឿងផ្លូវភេទមិនអាចលេងសើច និងមិនអើពើបានឡើយ។ ផ្លូវភេទជាតម្រូវការដ៏សំខាន់របស់មនុស្សប្រុស ប៉ុន្តែវាក៏ជាកាំបិតមុខ ២ ដែលអាចបំផ្លាញសុខភាពរបស់អ្នកបានដែរ ប្រសិនបើអនុវត្តវាមិនបានត្រឹមត្រូវ។ ដើម្បីការពារខ្លួនអ្នក, អ្នកត្រូវចងចាំពីជំហ៊ានទាំង ៤ខាងក្រោមនេះ គ្រប់ពេលដែលអ្នករួមភេទ។

១. លាងសម្អាតមុនពេល និងក្រោយពេលរួមភេទរួច

មិនថាជាបុរសឬស្ត្រីទេអនាម័យប្រដាប់ភេទមុន និងក្រោយពេលរួមភេទរួច ជារឿងមួយសំខាន់ណាស់។ព្រោះវាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគតាមរយៈការរួមភេទ។ស្ត្រីអាចលាងសម្អាតតំបន់ឯកជនជាមួយនឹងទឹកក្តៅឧណ្ហៗលាយជាមួយអំបិលបន្តិច ឬអាចប្រើទឹកអនាម័យលាងសម្អាតកាន់តែប្រសើរ។យោងតាមលោកវេជ្ជបណ្ឌិត Thi Phuong Hue នៅមន្ទីរពេទ្យ Thanh Nhan បានឲ្យដឹងថា គូស្វាមីភរិយាជាច្រើនប្រឈមមុខនឹងបញ្ហាអនាម័យ ធ្វើឲ្យមានការកើនឡើងនៃការឆ្លងមេរោគតាមរយៈការរួមភេទ។គូស្វាមីភរិយាគួរតែមានទម្លាប់មួយ ក្នុងការទៅពិនិត្យមើលអាអូនតូច, ពងស្វាស, ទ្វារមាសមុនពេលរួមភេទ។ វិធីនេះអាចជួយអ្នកឲ្យបានឃើញដូចជា អាការៈឈឺចាប់ខុសប្រក្រតី, ចេញពងបែក…ផងដែរ។ បន្ទាប់មកអាចប្រើទឹកលាងសម្អាតតំបន់ឯកជន, កម្ចាត់ធាតុកខ្វក់ចេញ។តែទោះបីជាយ៉ាងណា តម្រូវការពិតប្រាកដរបស់ស្ត្រី គឺមិនត្រូវបាញ់ទឹកខ្លាំងពេក ពេលលាងសម្អាតទ្វារមាសឡើយ ព្រោះវាអាចធ្វើឲ្យបាត់បង់បាក់តេរីល្អៗក្នុងទ្វារមាស ហើយងាយនឹងឆ្លងមេរោគ។

២. ប្រើស្រោមអនាម័យ  

នៅពេលរួមភេទជាមួយគូស្នេហ៍ថ្មីអ្នកមិនត្រូវភ្លេចប្រើរបស់ការពារ នៅពេលរួមភេទជាមួយគូស្នេហ៍ថ្មី (មិនមែនជាមួយស្វាមី ឬភរិយារបស់អ្នក)។នៅពេលអ្នកមានគូស្នេហ៍ថ្មី អ្នកត្រូវប្រាកដថា រូបគេពិតជាមានសុខភាពល្អ គ្មានការឆ្លងមេរោគតាមរយៈការរួមភេទ។ ក្នុងករណីមិនប្រាកដ អ្នកត្រូវប្រើស្រោមអនាម័យដើម្បីការពារជាដាច់ខាត។ប្រសិនបើអ្នកបានមិនប្រើរបស់ការពារមានន័យថា អ្នកកំពុងប្រឈមមុខនឹងការឆ្លងមេរោគតាមរយៈការរួមភេទហើយ។ ការមិនបានការពារ អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះបានយ៉ាងងាយ។ការប្រើស្រោមអនាម័យជាវិធីដ៏សាមញ្ញបំផុត ប៉ុន្តែវាមានប្រសិទ្ធិភាពបំផុតក្នុងការការពារពីការមានផ្ទៃពោះ និងការពារពីការឆ្លងជំងឺតាមរយៈការរួមភេទ។ ចុះបើអ្នករួមភេទដោយប្រើមាត់, តើអ្នកគួរគិតពីការប្រើស្រោមអនាម័យដែរទេ។

៣. កុំរួមភេទយូរពេក ការរួមភេទច្រើន, រួមភេទយូរពេក ឬច្រើនដងខ្លាំងពេក

ក្នុងរយៈពេលខ្លីអាចបណ្តាលឲ្យខូចសុខភាព, ប៉ះពាល់ដល់ចំណង់តណ្ហាផ្លូវភេទ, វាធ្វើឲ្យរាងកាយអស់កម្លាំង, ប្រព័ន្ធរាងកាយហត់នឿយ, អសមត្ថភាពផ្លូវភេទ, បណ្តាលឲ្យកើតជម្ងឺគ្រោះថ្នាក់ជាច្រើនផ្សេងទៀត ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង, ការរួមភេទយូរអាចធ្វើឲ្យអាយុខ្លី ហើយក៏អាចបណ្តាលឲ្យស្លាប់ផងដែរ។
យោងតាមវេជ្ជបណ្ឌិតលោក Hui បានឲ្យដឹងថា ការបង្កាត់ភ្លើងស្នេហ៍ច្រើនខ្លាំងពេក អាចបណ្តាលឲ្យការផ្តល់បរិមាណទឹកកាមមិនបានគ្រប់គ្រាន់, បាត់បង់គុណភាព, មិនអាចមានកូនបាន។ វាធ្វើឲ្យការផលិតទឹកកាមថយចុះ និងគ្មានពេលវេលាដើម្បីផលិតតាមធម្មតាម្តងទៀតបាន។ការត្រដុសតំបន់ឯកជនញឹកញាប់ អាចបណ្តាលឲ្យប៉ះពាល់ដល់តំបន់ឯកជនទាំងបុរស និងស្ត្រី, ក៏ដូចជាធ្វើឲ្យមានការកើនឡើងនៃជម្ងឺរោគស្ត្រី, ការរលាក និងការឆ្លងមេរោគ។ ប្រសិនបើការព្យាបាលមិនបានទាន់ពេលទេ បញ្ហាជម្ងឺអាចនឹងធ្ងន់ធ្ងរឡើងៗ ហើយបណ្តាលឲ្យគ្មានកូន។

៤. ចៀសវាងការសាកល្បងក្បាច់ថ្មី 

ដើម្បីបង្កើតក្តីសុខថ្មី, ចៀសវាងការប្រើក្បាច់ដដែលៗ, គូស្វាមីភរិយាជាច្រើនបានព្យាយាមសាកល្បងក្បាច់ថ្មីៗ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានត្រឹមត្រូវទេនោះ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់បង្កជារបួសស្រាល ឬធ្ងន់ធ្ងរ។ បញ្ហាគ្រោះថ្នាក់ញឹកញាប់បណ្តាលមកពីអាអូនតូចបុរសកោងឡើង, រមួលខុសផ្លូវ…បណ្តាលឲ្យបាក់។កាលពីថ្មីៗនេះ អ្នកវិទ្យាសាស្ត្រប្រេស៊ីល (បានចេញផ្សាយនៅក្នុងទស្សនាវដ្តីផ្នែកតម្រងនោម) បានប្រកាសថា លទ្ធផលនៃការសាកល្បងលើក្បាច់ស៊ិចថ្មីៗពិតជាបង្កគ្រោះថ្នាក់ខ្លាំងបំផុត។វេជ្ជបណ្ឌិតបានធ្វើបទសម្ភាសអ្នកជំងឺសង្គ្រោះបន្ទាន់អស់រយៈពេល ១៣ឆ្នាំ នៅមន្ទីពេទ្យចំនួន ៣, ក្នុងទីក្រុងដែលមានប្រជាជន ៣លាននាក់ក្នុងប្រទេសប្រេស៊ីល។អ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺ ៤៤ ករណីត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដោយសារបាក់អាអូនតូច, ៤២ ករណីត្រូវបានត្រួតពិនិត្យ, X-rays និងវះកាត់។
អ្នកជំងឺបាននិយាយថា គ្រោះថ្នាក់បណ្តាលឲ្យមានការឈឺចាប់ខ្លាំង ព្រោះកោសិកាជាច្រើនប្រមូលផ្តុំនៅលើអាអូនតូច, ជាកន្លែងដែលបុរសសម្រេចទឹកកាម និងជាកន្លែងឈឺចាប់បំផុត ប្រសិនបើបាក់វា។យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា នេះជាការព្រមានចំពោះគូស្វាមីភរិយា ដែលចូលចិត្តជ្រើសរើសក្បាច់ស៊ិចថ្មីៗយកមកអនុវត្ត៕ប្រភព:មង្គលការ-

loading...