loading...

on
យុវនារីវ័យក្មេងស្លៀកពាក់ស្អាតបាត បានជូនខ្ញុំឱ្យទៅជ្រើសរើសស្រីម្នាក់ ដែលពួកនាងទាំងនោះត្រូវបាន គេដាក់តាំងតម្រៀបឱ្យឈរជាជួរ និងមានពាក់ស្លាក លេខសម្គាល់នៅក្នុងបន្ទប់កញ្ចក់។ មុននឹងចូលទៅដល់ក្នុងបន្ទប់នោះខ្ញុំ និងសារឿន ត្រូវឆ្លងកាត់បីតំណាក់កាលទីមួយគឺការឆ្លងកាត់ទ្វារដែលមាន អ្នកបើក ជាយុវជនក្មេងៗ ស្អាតៗ ប្រកបដោយសម្លៀកបំពាក់អាវកត្រង់សំពត់ហូលចងក្បិន និងទ្វារទីពីរ គឺមានស្ត្រីខ្មែរក្មេងៗស្អាតៗឈរចាំ បើកទ្វារដូចទ្វារទីមួយដែរ។ ពួកនាងប្រកបទៅដោយអាវ ស ដៃវែងធម្មតា និងសំពត់បត់ពណ៌ទឹកប៊ិចចាស់ត្រឹមស្មងជើងដូចយុវសិស្សដែលរៀននៅសាលាដែរគ្រាន់តែមិនមានឈ្មោះសម្គាល់។ ទ្វារទីពីរបានរបើក គេបានចង្អុរបង្ហាញដោយឱ្យខ្ញុំបត់ទៅស្តាំបន្តិច។ ពេលមកដល់ខ្ញុំមើលទៅពួកនាងទាំង នោះមិនខុសពីទំនិញដែលគេត្រៀមទុកសម្រាប់ភ្ញៀវពិសេសៗទេ។ ខ្ញុំ និងសារឿនដើរមើលមួយត្រួសហើយបកមកវិញ។ រាងកាយពួកនាងសុទ្ធតែមានវ័យស្របាលៗគ្នា ហើយមានរូបសម្រស់ប្រហាក់ប្រហែលគ្នាទាំងអស់ខ្ញុំមិនដឹងថា ត្រូវធ្វើដូចម្តេច ទេទើបអាចរើសមនុស្សដែលខ្ញុំត្រូវការបាន ព្រោះនៅក្នុងកញ្ចក់នោះមានចម្រុះជាតិសាសន៍មាន ចិន ថៃ វៀតណាម ហ្វីលីពីនី និងខ្មែរ។ ម៉្យាងទៀតស្រីដែល យើងហៅមកហើយមិនអាចដូរវិញបានទេ។ ផ្ទៃមុខរបស់ពួកនាងទាំងអស់សុទ្ធ តែបញ្ចោញនូវស្នាមញញឹមបង្ហាញពីមន្តស្នេហ៍ដ៏ទាក់ទាញ និងបង្ហាញពីភាពចង់ ឱ្យយើងយកនាងចេញមក។ ខ្ញុំកាន់តែវិលវល់ក្នុងចិត្តព្រោះបើយកចំស្រីខ្មែរយ៉ាងហោចណាស់យើងចំតែរឿងអត់ល្អតែអាចនិយាយគ្នាបាន តែបើយកចំស្រីបរទេសវិញពិតជាពិបាកធំហើយ។ ខ្ញុំបានចង្អុរទៅស្រីក្មេងម្នាក់រាងស្គមស្តើង តែសុដន់នាងធំ ត្រកៀកនាងរីកល្អ ចង្កេះរាវ ផ្ទៃមុខសំប៉ែតទ្រវែងបន្តិចសក់ស្លូតរំសាយផុតស្មា។ នាងពាក់លេខសម្គាល់សូន្យចិតសិបពីរ។ ចំណែកឯ សារឿន វារើសយកនាងម្នាក់សម្បុរស តែភ្នែករាងតឹងបន្តិច។ សារឿន មិនចូលចិត្តនារីសម្បុរខ្មៅទេ។ ស្រីដែលនាំពួកយើងចូល បានចាក់សោរឱ្យនាងចេញ តាមច្រកចំហៀង ហើយហុចកូនសោរបន្ទប់ឱ្យទៅនាងទាំងពីរនាក់នោះនាង។ នាង ដែលខ្ញុំជ្រើសរើស បានដើរមករកខ្ញុំដោយទឹកមុខរីករាយ តែខ្ញុំមិនទាន់ហ៊ាននិយាយទៅនាងទេ ដោយរង់ចាំឱ្យនាងនិយាយមុន។ ឯនារី ដែលសារឿនរើសនោះ មើលទៅមិនសូវរាកទាក់ ហាក់ខុសកាលីបគ្នា។ មិត្តនារីរបស់ខ្ញុំ នាងបានបញ្ចោញសំឡេងដ៏ពីរោះរបស់នាងមកខ្ញុំ នៅពេលនាងដើរពីមុខពួកយើង។ -ដើរតាមខ្ញុំមកបង…នាងនិយាយ ជាភាសាខ្មែរ។ ខ្ញុំមានអារម្មណ៍អរព្រួច ថែមទាំងរំភើបក្នុងចិត្តទៀត ព្រោះរើសបាននារីខ្មែរដូចបំណង តែសារឿន មិនទាន់ដឹងយ៉ាងណាទេ ព្រោះនាងមិនទាន់និយាយ។ ពួកខ្ញុំដើរពីក្រោយនាងយ៉ាងស្វាហាប់។ ពួកយើងដើរឡើងតាមជណ្តើរ ធ្វើអំពីឈើមានតម្លៃ និងភ្លឺរលោងទៅកាន់បន្ទប់លេខម្ភៃប្រាំពីរជាន់ទីបី។ នាងចាក់បើកសោរបន្ទប់ហើយលូកដៃចុចកុងតាក់ភ្លើង។ ពន្លឺពណ៌ក្រហមព្រឿងនៃអំពូលរាត្រី បានបង្ហាញនូវរាងចតុកោណរបស់បន្ទប់ ដែលបំពាក់ទៅដោយសាឡុងពូកថ្មីទំ នើបរាងជាបីជ្រុងក្រាលដោយកំណាត់ហូល។ ខ្ញុំដើរទៅអង្គុយនៅជ្រុងម្ខាងនៃពូក ឯនាងដើរទៅយកតេឡេមកចុចបើកម៉ាស៊ីនត្រជាក់ រួចងាកមកនិយាយជាមួយខ្ញុំ។ខារ៉ាអូខេនេះ ហាក់ចម្លែកខុសប្លែកពីស្រុកខ្ញុំបន្តិច ព្រោះខារាអូខេ ដែលខ្ញុំធ្លាប់ចូលនៅខេត្តខ្ញុំ ក្នុងបន្ទប់មួយ តម្រូវឲ្យមានអ្នកចាប់ទឹកកកម្នាក់ អ្នកចាក់ចម្រៀងសម្រាប់ច្រៀងម្នាក់ និងអ្នក(មេការ)មើលកការខុសត្រូវក្នុងបន្ទប់ម្នាក់។ នៅទីនេះ ក្នុងបន្ទប់ខារាអូខេ គេមិនតម្រូវឲ្យមានអ្នកចាប់ទឹកក អ្នកកុម្ម៉ង់ម្ហូប ឬមេការបន្ទប់ទេ។ គឺមានតែអ្នកចម្រៀង ដែលយើងហៅពីក្រៅមកប៉ុណ្ណោះ។ ការកុម្ម៉ង់បទចម្រៀង ត្រូវធ្វើឡើងតាមរយៈកុំព្យូទ័រ ដោយនារីដែលនៅក្នុងបន្ទប់ជាមួយើង អាចកុម្ម៉ង់បាន។ ខ្ញុំសង្ស័យថា នៅទីនេះ មានលក្ខណៈពិសេសខុសពីខេត្តរបស់ខ្ញុំ។ នារី ដែលខ្ញុំហៅ បានលូកដៃចុចបើកទូរទស្សន៍ និងចុចទូរស័ព្ទប្រើខ្សែហៅអ្នកកុម្ម៉ង់ម្ហូបមកប្រាប់។ បន្តិចក្រោយមក អ្នកទទួលបញ្ជាហៅម្ហូបក៏មកដល់ ដោយយកប៊ិចក្រដាសកត់មុខម្ហូបមកផង។ប្រកបដោយរូបសម្បត្តិគួរឲ្យទាក់ទាញ និងស្លៀកពាក់ស្អាតបាត នាងសួរមកខ្ញុំ។ -បងត្រូវការញ៉ាំអីដែរ? ខ្ញុំនៅស្ងៀម សារឿននិយាយដោយសោះកក្រោះហាក់អស់សង្ឃឹម
ចំពោះមិត្តនារីរបស់គេ -សុំទឹកក្រូចបានហើយ.. ខ្ញុំបើកភ្នែកធំៗ ពេលឮសារឿននិយាយពាក្យនេះ ព្រោះសារឿន ជាមនុស្ស មិនចូលចិត្តទឹកក្រូចប៉ុន្មានទេ។ អ្នកកុម្ម៉ង់ម្ហូប ងាកមកសួរខ្ញុំម្តង ខ្ញុំប្រាប់នាងថាខ្ញុំក៏យកទឹកក្រូចដែរ។ តែសុំហៅស្រាបៀរសម្រាប់ពួកនាងពីរនាក់។ អ្នកកុម្ម៉ង់ម្ហូប សម្លឹងមុខខ្ញុំ និងសារឿន ដូចជាចង់ប្រមាថថា ចូលកន្លែងផឹកស៊ីសប្បាយ ផឹកទឹកក្រូច?។ កត់មុខភេសជ្ជៈរួចរាល់ នាងក៏ត្រឡប់ទៅវិញ ឯនាងដែលជាដៃគូខ្ញុំឈោងដៃទៅយកបញ្ជីបទចម្រៀងមកឱ្យខ្ញុំម្តង។ -បងត្រូវការច្រៀងបទអីកុម៉្មង់ទៅ ខ្ញុំទម្លាក់ខ្លួនពេញទំហឹង ផ្អែកសន្ធឹងដៃទៅលើធ្នាក់សាឡុងខាងក្រោយ -មិត្តភក្តិបងបានគាត់ចូលចិត្តច្រៀង ហើយបើយើងអត់ច្រៀងតើមានបញ្ហាអីទេ? នាងញញឹម -ជួនកាលគេសង្ស័យ គេមកគោះទ្វារមើលដែរហ្នឹងណា៎…ចុះបងមកធ្វើអីបើមកមិនច្រៀង? សារឿនបើកភ្នែកធំៗ ហាក់អាក់អន់ចិត្ត ជាមួយមិត្តនារីនោះ។ ខ្ញុំក៏ឆ្លើយបន្ត -បងត្រូវការស្តាប់ភ្លេង និងចង់និយាយលេង និងស្ទាបភ្លៅជាមួយអូនហ្នឹងណា… តើយើងអាចឱ្យគេចាក់ចម្រៀងរហូតបានទេ? នាងញញឹមស្ងួត ហាក់នឹកឃើញអ្វីមួយ -មានអី..បានតើ យើងកុម៉្មង់ទៅគេចាក់ឱ្យហើយ តែជួនកាលគេឃ្លាំមើលដែរហ្នឹង ព្រោះខ្លាចភ្ញៀវមួយខ្លះ ជួលបន្ទប់ចាក់ចម្រៀងចោល ហើយសម្ងំ ធើគ្នាទៅវិញ។ ថៅកែថា បើភ្ញៀវធ្វើដូច្នេះនាំស៊យដល់ហាងខ្លាំងណាស់… ខ្ញុំតាមមើលសកម្មភាព និងទឹកមុខនាង។ នាងហាក់មានទឹកមុខស្ងួតខុសធម្មតា។ ចំណែកសារឿន គេមិននិយាយទេ តែឱបនារីនោះឡើងខ្វេ ឈ្មុលយកតែម្តង មិនទាន់ទាំងបានផឹកអីមួយក្អឹក។ ភ្លាមនោះ អ្នកកុម្ម៉ង់ម្ហូប ក៏លើកទឹកក្រូចមួយកេះ និងស្របៀរមួយកេះចូលមកដល់។ ខ្ញុំបើកភ្នែកធំៗ ស្ទើរតែស្រែកឲ្យភ្លាត់សំឡេង ព្រោះខ្ញុំគិតថា គ្នា៤នាក់ តឹកក្រូចមួយកេះ ស្របៀរមួយកេះ អ្នកណាផឹកអស់?។ បានត្រឹមតែគិត តែខ្ញុំមិនបានសួរនាងទេ ហើយទ្រាំអង្គុយគាស់ទឹកក្រូចផឹក និងគាស់ស្រាបៀរឲ្យនាងផង។ ដោយមើលទៅទឹកមុខនាងមិនសូវសប្បាយចិត្ត ខ្ញុំសាកល្បងសួរនាងមើល។ -មានរឿងអីអ្ហ៊ែ? បានជាមុខក្រៀម? (នៅមានត)
loading...