loading...
រឿង ផ្ការីកក្រោមភ្លើងពណ៌(ភាគ៦)
on
-មិនមនែទេ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលពួកនាងពេលខ្លះត្រូវការលុយ ដើម្បីជួយគ្រួសារ។ តែក៏មានអ្នកខ្លះគេទៅ គឺដើម្បីសប្បាយដែរ ហើយខ្លះក៏ត្រូវគេនាំយកទៅធ្វើបាប រហូតដល់សន្លប់ស្ទើស្លាប់ខ្លួនដែរ។ -គេធ្វើបាបយ៉ាងម៉េច? -គឺគេយកទៅដេក អត់ឱ្យលុយហ្នឹងណា…មិនតែប៉ុណ្ណឹងទេ ពេលខ្លះដេកហើយ លួចយកលុយនាងវិញទៀតហ្ន៎ស។ កំពុងតែស្លុងអារម្មណ៍ជាមួយនឹងភ្លេង ជាមួយនឹងសម្រស់ដ៏ត្រកាល ស្រាប់តែនារីនារីវ័យក្មេង ដ៏មានសម្រស់ម្នាក់បានមកអង្គុយក្បែរសារឿន។ មិនបង្អង់យូរសារឿន ដែលមានដៃរស់រវើកដូចមឹក លូកផ្លាប់ចាប់ភ្លែត ឱ្យនាងដេកពីលើខ្លួនរបស់វាយ៉ាងផ្អែមល្ហែម។ ភ្លាមនោះស្រាប់តែសំឡេងស្រែកក្រេវឡើង។ខ្ញុំងាកយ៉ាងរហ័សទៅរកប្រភពសំឡេង។ កែវភ្នែករបស់ខ្ញុំបានបាញ់ឆ្ពោះចំតុមួយ ដែលមានយុវជនក្មេងៗជាងខ្ញុំបួនប្រាំនាក់ កំពុងតែចសប្បាយ ពេលដែលនារីឃោសនាស្រាបៀរម្នាក់បានអកស្រាបៀរក្អឹកៗរហូតអស់មួយថូពេញ។ ឯនាងបន្ទាប់ពីអកស្រាបៀរអស់ហើយជំហររបស់នាងរៀងទ្រេតទ្រោតបន្តិច តែនៅសើចញញឹមដាក់ក្រុមយុវជនទាំងនោះ។ ខ្ញុំមើលទៅ នាងហាក់ដូចជាគ្មានអារម្មណ៍ចង់សើចទេ គឺប្រហែលនាងសើចទាំងការឈឺចាប់បន្ទាប់មកប្រអប់ដៃយុវជនម្នាក់ បានទម្លាក់មកអង្អែលកំប៉េះគូទនាង ដែលស្លៀកសំពត់ខ្លីឆែកតាមតម្រូវការក្រុមហ៊ុន។ គេលុញកំប៉េះគូទនាងចុះឡើង រួចនាំគ្នាសើចទៀត។ ចិន្តា ដែលអង្គុយជាមួយខ្ញុំ និយាយប្រាប់ខ្ញុំបន្ត -បងឃើញទេ?គឺឥចឹង? ខ្ញុំសួរនាងដោយហួសចិត្ត -តើនាងមិនខឹងទេឬ? នាងសើចបែបចម្អកមកខ្ញុំវិញ -បងអើយ គ្មានស្រីណាចិត្តល្អដល់ថ្នាក់ឱ្យគេស្ទាបអង្អែលតាមចិត្ត បែបនេះ ទេបង តែបើមិនទ្រាំ វាដាច់ពោះ ព្រោះក្រពះវាឃ្លាន។ -ចុះ ខ្ញុំអាចយកនាងហ្នឹងទៅបានទេ?(ខ្ញុំធ្លោយមាត់ជាមួយនាង) -មានអី ឱ្យតែនាងព្រម ឬពួកអាស្ទាវនោះវាមិនយកនាងទៅ…តែប្រហែលមិនងាយពួកអាអស់ហ្នឹងវាលែងឱ្យរួចពីដៃវាទេ។ -ចុះ ម៉េចក៏នាងមិនដើរចេញ ឬប្រកែក? -បងដឹងទេ ធ្វើជានារីឃោសនាស្រាបៀរពេលខ្លះវេទនាដែរ។បើ យើងមិនរាក់ទាក់ ឬញាំស្រាជាមួយភ្ញៀវទេស្រាយើងលក់មិនដាច់ទេ ហើយបើលក់មិនដាច់ក្រុមហ៊ុនគេនឹងរករឿងឬកាត់លុយយើង។ តែបើញុំាជាមួយភ្ញៀវជ្រុល គឺត្រូវភ្ញៀវមើលងាយ ឬក៏ត្រូវកាត់លុយដែរ ហើយជួនកាលទៀត មានភ្ញៀវខ្លះដកកាំភ្លើងភ្ជង់ គំរាមឱ្យផឹកស្រា ឱ្យយើងធ្វើនេះធ្វើនោះឱ្យគេមើល និងឡើងឡាន ទៅជាមួយពួកគេទៀត។ ខ្ញុំនៅទ្រឹងបន្តិច រួចនាងពោលបន្តដោយដកដង្ហើមធំ -បើចង់ជួបនាង ស្អែកបងអាចមកម្តងទៀតបានណា៎…តែបងត្រូវមកឱ្យបានមុនគេ ទើបមានឱកាសហៅនាងអង្គុយ។ ខ្ញុំងក់ក្បាលសើចញឹមៗដោយការហួសចិត្ត ចំពោះទំនិញស្នេហ៍នេះ។ ខ្ញុំគិតថា មិនសប្បាយភ្នែកមើលសោះ។ មិនគួរសារឿនវានាំខ្ញុំមកកន្លែងនេះទេ វាគួរតែនាំខ្ញុំទៅរកកន្លែងដែលមិនពោរពេញដោយការឈឺចាប់បែបនេះ ប៉ុន្តែចំពោះសារឿនគ្រាន់តែខ្ញុំគ្រលៀសភ្នែកងាកមើលមកវាវិញ គឺវាកំពុងសប្បាយនឹងការលូកដៃម្ខាងចូលក្នុងអាវរបស់នាង ហើយដៃម្ខាងទៀតប្រឹង ទាញផ្អឹបចង្កេះនាងឱ្យអឹបមកជាប់នឹងខ្លួនវា។ ដៃវានៅមិនស្ងៀមទេ គឺរាវចុះរាវឡើងក្នុងអាវ
ខ្ញុំមិនដឹងថាវាកំពុងរាវអ្វី ហើយធ្វើអ្វីខ្លះ ព្រោះមិនឮនារីនោះរអ៊ូដាក់វា ឬរើបម្រះ និងរុញវាចេញឡើយ។ បានចំណីស្នេហ៍ ដែលកំពុងតែឈ្ងុយឆ្ងាញ់ វាមិនខ្វល់អំពីការសន្ទនារវាងចិន្តា និងខ្ញុំទេ វាគិតតែពីឈ្មុលដូចជ្រូកឈ្មុសដី។ ខ្ញុំគិតថា ការពិតទីនេះមើលទៅពិតជាសប្បាយខ្លាំងណាស់សម្រាប់អ្នកដែលមានប្រាក់ និងមានអំណាច។ វាប្រៀបបាន ទៅនឹងឋានសួគ៌ាឋានតុសិតសម្រាប់ពួកគេ។ ប៉ុន្តែ វាជាកន្លែងដ៏ឈឺចាប់ វាជាកន្លែងដែលប្រៀបបានទៅនឹងឋាននរក ឋានអវចីសម្រាប់ជនក្រីក្រ ជាពិសេសអ្នកដែលទីទ័លក្រតែម្តង។ ដើម្បីបានដឹងរឿងបន្ថែមទៀត ខ្ញុំឆ្លៀតសួរនាងបន្ត ប៉ុន្តែ មិនមែនក្នុងនាមចង់រួមភេទទេ -..ចុះបានលុយដែរ? -អូហ៎សុំទោស…ខ្ញុំមិនដឹងដែរ ព្រោះនោះជារឿងផ្ទាល់ខ្លួនរបស់ពួកគេទេ តែបើបងចង់ដឹង បងអាចសួរនាងខ្លួនឯងបាន។ នាងបន្តទៀតថា -ប៉ុន្តែ បើបងជាកំណាន់ចិត្ត ឬជាម៉ូយប្រចាំ ពេលខ្លះបើនាងពេញចិត្ត ឬស្រលាញ់បងដែរ គឺនាងនឹងទៅជាមួយបងដោយមិនគិតកម្រៃឱ្យហ្វ្រីតែម្តង ហើយបើនាងមិនស្រលាញ់បង ឬមិនត្រូវការប្រាក់ទេ លុយប៉ុន្មានក៏ពួកនាងមិនទៅដែរ នេះបើតាមខ្ញុំដឹងត្រួសៗ។ នាងនិយាយថាជីវិត និងអាជីពដូចជាពួកនាង ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ទាំងការឆ្លងរោគពីដៃគូរួមភេទ ទាំងការរំលោភបំពានផ្លូវភេទ ឬការប្លន់សម្លាប់ ព្រោះមានអ្នកខ្លះយកនាងទៅគំរាម ដើម្បីមិនបាច់ប្រើស្រោមជាមួយនាង ពេលនាងហុចស្រោមឱ្យ។ពេលខ្លះគេធ្វើបាបដោយវាយដំ ឬការធ្វើបាបផ្លូវចិត្តក៏មានដែរ។ នាងនិយាយទៀតថា គ្មានអ្នកណាម្នាក់ចង់មកធ្វើបែបនេះទេ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលចេះតែជ្រុលខ្លួនលង់ខ្លួនជ្រៅទៅៗ ព្រោះតែចាញ់បោកសង្សារ និងជីវភាពក្រីក្រពេក។ ស្តាប់ការអធិប្បាយរបស់នាងយូរទៅធ្វើឱ្យចិត្តខ្ញុំចាប់ផ្តើមធុញទ្រាន់ និងព្រឺសម្បុរ មិនចង់សប្បាយលើគំនរទុក្ខអ្នកដទៃ។ ខ្ញុំគិតថាវាមិនសប្បាយភ្នែកមើលសោះ ពិតជារំខានទៅវិញ។ខ្ញុំបានរំឮកសារឿនថា ម៉េចហើយ អាចទៅវិញបានហើយនៅ?។ វាឆ្លើយដោយព្រហើន និងប្រមាថខ្ញុំថា អាសំរែ ឯងនេះមានការស្អីទៀតហើយ? ឯងឃើញទេ ថាអញកំពុងតែឆ្ងាញ់កំពុងតែស្រើបស្រាល…យីអានេះវ៉ី តិចយក៍អ្ហែងទៅអមលាំងអាឡូវ។ និយាយឱ្យត្រង់ទៅ ខ្ញុំមិនស្គាល់អមលាំងជាស្អីទេ ឬវាចេះតែថា?។ មិនសូវជាខ្វល់នឹងការព្រមានរបស់វា ខ្ញុំនៅតែតឿនវាដដែលធ្វើឱ្យវាខឹង ហើយជេរខ្ញុំ។ -អាជម្រិញអើយ វាយ៉ាងម៉េចឯង ប្រញាប់ទៅងាប់ឬ?តិចខាន បានងាប់… -អញមិនចង់នៅមើលពួកនាងៗ ត្រូវគេមើលងាយទេ អញត្រូវការទៅឡើងឋានសួគ៌(ខ្ញុំសំដៅលើកន្លែង សប្បាយ ដែលមិនបង្កការឈឺចាប់ដល់អ្នកដទៃ) គឺមានន័យថា ទិញនំឲ្យលុយ។ -ចុះហ្នឹងឋានសួគ៌ហើយតើ ចង់រក៍អីទៀត យីអានេះចំមែនម៉ងវ៉ី… ខ្ញុំមិនសូវយល់យោគចំពោះការអំពាវនាវរបស់វាទេ ខ្ញុំនៅតែរអ៊ូ
Spring under the lights (6)
- Only a small number of channels, but they sometimes she needs the money to help the family. But also some of them are for fun and some were brought to hurt until its coma to death. - Abused? - But they lie not make any money ... not only sometimes slept and stole her money again behold. Are distracted with music, with female beauty, the women beautiful young woman sitting near Saroeurn. Not hesitate Saroeu, with a lively arm like squid stretched phlab moment she is lying on its sweet. Suddenly, suddenly screams stirred up. I turned quickly toward the sound source. My eyes shot toward a young me, four or five people are happier when female literacy, a beer beer giggle Thomas. She, after all you beer every position only slightly faltering laugh nhnhumdak youth groups. I looked, and she seems to not feel like laughing, laughing about her pain, then a young man's wrists slashed, rubbing her buttocks short skirt Czech requirements. They howl her buttocks and down and laughing. Chanda, who sat with me, told me to continue - you see? Now dont? Frustrated, I asked her - whether she is not angry? She laughs like cooking me - without any kind of class they touch such arbitrary if not endure starvation because hungry stomachs. - I could take her into? (I thloymeat with her) - something she young or that it did not take her to ... but maybe not so collectively they unconditionally Myers. - Why she did not walk away or denied? - You know, being a female beer miserable sometimes. If we do not eat with us poor sales and poor sales, the company will be trouble or money. But eating with extremism is to despise or be charged and sometimes have some gun and threatened at gunpoint to drink us to do this, to look and laenglan go with them. I stagnated a bit, and she sighed - if you want to meet her tomorrow you can come again debut ... only to have her first chance to sit. I nodded, laughing, giggling Ironically for lovers. I think not happy eyes. Should not Saroeurn it took me to this place, it should lead me to a place that's not filled with pain, but for Saroeurn just me kroliesaphnek turn to it is it is happy with the stretched side to enter into her shirt, and other efforts to pull freeze waist her to ATM came stick itself. It is not silent, but the liquid-liquid in a shirt, I do not know what it is liquid, and that women do not hear grumbling or exacerbated and push it out. Delicious food lovers who do not care about the conversation between my Chenda and selfish pig chhmoul chhmous ground. I think the reality here looks really very happy for those who have money and power. It will be like heavenly hell Dusit prayer for them. But it's a place where it hurt like hell, hell, eloquence for the poor, especially those who are poor. To learn more, I like to ask her, but not as sex, money ..? - Oops, sorry ... I do not know, because that's their own thing but if you want to know, you can ask her yourself. She added that - but if you as a mistress or a recurring times when her favor or love you, too, she'll go with you free of charge to Jeffrey once, and if she does not love you or do not need the money, how much money did she not go well, I know my brief. She says life and career like those she faced a very dangerous both infection from sexual partners either sexual abuse or robbery killed because there were some who took her to threaten to need not to use condoms with her when she had to pass the envelope to. Sometimes oppressed, beaten or brutalized mental body. She said that no one wants to do this, only a small percentage ever chroulokhluon deep diving headlong through sleight girlfriend and extremely poor. Listen to her preaching long to make me tired and unwanted hiss fun on the sufferings of others. I think it's sad eyes looked really annoyed. I commemorating Saroeu, how can it be?. It responded with arrogance and insult me cry myself this is what again? You see, that I'm delicious pleasures ... Yi at this low a spate of Sokmean Omlaing now. To be honest, I do not know what a Omlaing or chehtetha?. Less beholden to the warnings of it, I still warn it makes me angry and insulted. - Al NEC mrinh O to do this myself rushed to the dead? Less surely have died ... - I do not want to see them she were despised, but I need to orgasms (I refer to a place of fun, which does not cause pain to others) means buy money. - This paradise and want Ro Yi hours Windows ... I do not ylyok to call it, but I still complaining
loading...