loading...

on
គ្មានគ្រូពេទ្យណាម្នាក់មើលមកខ្ញុំដោយក្តីអា​ណិត​​​អាសូរទេ ពេល​ខ្លះ​​ពួក​គាត់ ស្តីបន្ទោស​ឲ្យខ្ញុំ ស្តីបន្ទោសម៉ាក់ខ្ញុំថា គ្មានប្រាក់ក៏បង្ខំមកពេទ្យ​ដែរ។ ខ្ញុំនៅឈរ​សម្លឹងមើល​ទៅម៉ាក់​ខ្ញុំ ដែលកំពុងសម្រាកស្តូក​ស្តឹងគ្មាន​​កម្រើក​​លើ​ហ្វ្រង់កាពី​​ក្រៅ​​​សាល រហូតរថយន្តឡង់គ្រីស៊័រ​ពណ៌​ខ្មៅបើកចូល​មក​យក​​ខ្ញុំដល់ក្នុងបរវេណ​ពេទ្យ។ នៅក្នុងរថយន្តតាមដងផ្លូវ ស្រ្តីចំណាស់ ដែល​នាំ​ខ្ញុំ​ទៅជួបគេ​នោះ បានណែនាំខ្ញុំថា ឲ្យខ្ញុំហៅគាត់ថាម៉ាក់ ហើយ​ពេល​បានជួបលោកថៅកែ បើ​ចង់បានលុយច្រើន សូមកុំប្រកែក។ បើលោក​ថៅកែឲ្យធ្វើអ្វី ត្រូវធ្វើ​ហ្នឹង​​តាមគេទៅ។ ខ្ញុំមិនស្តីតបជាមួយ​ស្រ្តីនោះ​ទេ ព្រោះ​ខ្ញុំគិតថា ភារកិច្ចរបស់ខ្ញុំនៅពេលនេះ ធ្វើអ្វីៗ ដើម្បីយកប្រាក់​មក​ព្យា​បាលម៉ាក់ ដែលកំពុងត្រូវការសង្រ្គោះ​បន្ទាន់។ ខ្ញុំក៏មិនដឹងថា តើស្រ្តី​ឈ្មួញ​កណ្តាលនេះ ទទួលបានប្រាក់​កម្រៃជើងសារប៉ុន្មានពីព្រហ្មចារីខ្ញុំដែរ។ ខ្ញុំ​ចាំច្បាស់ណាស់បុរស ដែល​យក​ខ្ញុំ​ទៅពេញមួយសប្តាហ៍នោះ គាត់ឈ្មោះ​ថា ថៅកែជូ។ គាត់ពិតជាមាន​ប្រាក់​​ច្រើន។ ទោះបីជាថៅកែជូ បានយក​អំ​​ណាច​ទឹកប្រាកមកបាច ដើម្បី​ឆក់​​យក​ភាពបរិសុទ្ធដ៏ក្មេងខ្ចីរបស់ខ្ញុំក្តី តែខ្ញុំ​​​មិនខឹង​នឹងគាត់ទេ ព្រោះគាត់ជាអ្នកមាន​គុណ ជួយជីវិតម្តាយខ្ញុំឲ្យ​រួចផុត​ពី​សេច​ក្តីស្លាប់។ នៅថ្ងៃដំបូង ពេលជួបគាត់នៅក្នុងបន្ទប់សណ្ឋាគារ ដ៏ទំនើប​ភ្លាមគាត់ធ្វើជាមិនសូវ​ត្រូវការ​ខ្ញុំប៉ុន្មាន​ទេ។ គាត់មិននិយា​​យជាមួយខ្ញុំ ដោយ​ពាក្យលួងលោមទេ។ ប៉ុន្តែ ក្រោយពីគាត់ ក្រេបរស​ជាតិ​ស្រាបារាំង មានតម្លៃថ្លៃរួចហើយ ដៃ និងមាត់របស់គាត់ក៏ចាប់ផ្តើម​រពឹស។ ខ្ញុំពិតជាខ្មាសអៀនខ្លាំងណាស់ នៅ​ពេលគាត់ ចាប់ថើប និងឱបរឹតខ្ញុំដំបូង។ ប៉ុន្តែ ដើម្បីប្រាក់​តម្លៃបួន​រយ​ហា​សិបដុល្លារនោះ ខ្ញុំត្រូវតែទ្រាំ និងធ្វើ​មិន​ឲ្យគាត់ដឹងថា ខ្ញុំកុះពុង​អៀន​ខ្មាស និងឈឺចាប់ផ្លូវចិត្ត។ ក្នុងបន្ទប់មានម៉ា​ស៊ីន​ត្រជាក់ ពូកទន់ល្មើយ ជញ្ជាំង​​ពណ៌​ពងមាន់ គាត់ថើបខ្ញុំមិនសូវថ្នមប៉ុន្មានទេ។ ដៃគាត់វិញរឹង​ខ្លាំង​ណាស់ គាត់ច្រ​បាច់​សាច់ខ្ញុំពេញទំហឹងតែម្តង។​​ នៅពេលរាងកាយរបស់ខ្ញុំ ត្រូវថៅកែជូ គ្រប់គ្រងទាំងស្រុង ខ្ញុំនឹកស្រមៃទៅដល់អ្នកម្តាយរបស់ខ្ញុំ។ ខ្ញុំ​ឃើញមុខអ្នកម៉ែស្លេកស្លាំង គាត់នៅស្ងៀមមិនកម្រើក។ គាត់ត្រូវពេទ្យ​បន្តោង​សេរ៉ូមឲ្យគាត់ត្រូវគេរុញចូលទៅក្នុងសាលវះកាត់ គាត់ត្រូវពេទ្យ​ចាក់​ថ្នាំសន្លប់ និងអ្នកម៉ែត្រូវយកកាំបិតមកវះលើសាច់។ ខ្ញុំហាក់ឃើញឈាម​របស់​អ្នកម៉ែ ចាប់ផ្តើមហូរ ឯក្រុមគ្រូពេទ្យ ហាក់គ្មានតក់ស្លុតចំពោះរឿង​នេះសោះ។ ពួកគេនៅកាន់កាំបិតឈរវះ និងដេរ ធ្វើដូចគេដេរសម្លៀក​បំពាក់​ធម្មតា។ នេះប្រហែលមកពីអាជីពរបស់ពួកគេហើយ?។ បន្ទាប់មក ខ្ញុំស្រមៃឃើញអ្នកម៉ែ ត្រូវគេរុញចេញពីសាលសង្រ្គោះបន្ទាន់។
ខ្ញុំចាំ​ថា នៅ​ព្រឹកព្រលឹម​ថ្ងៃ​ចុងក្រោយ គ្រាន់តែទ្រនិចនា​ឡិកា ចង្អុល​ចំម៉ោង​ប្រាំ​មួយ​ភ្លាម ខ្ញុំក៏រត់​ចូល​បន្ទប់ទឹក ដើម្បីងូត​ទឹកជម្រះនូវឧប​ទ្រព​ចង្រៃភ្លាម ព្រោះខ្ញុំគិតថា ម៉ោងនេះ ខ្ញុំមានសិទ្ធិ​សេរី​ភាពវិញ​ហើយ។ ខ្ញុំ​ស្ទើរតែភ្លេចស្លៀកពាក់​ទៅ​ហើយ។​ ថៅ​កែ​​ជូ មិនបាន​ហាមឃាត់ ឬចាប់ខ្ញុំ​ទុក​ទេ ហើយគាត់ក៏មិនបានឲ្យ​លុយ​ខ្ញុំ​បន្ថែម​ទៀតដែរ។ គាត់​គ្រាន់​តែ​បញ្ចេញ​នូវស្នាមញញឹមហាក់ពេញ​ចិត្ត នឹងអ្វី ដែលគាត់ទទួលបានពីខ្ញុំ រយៈ​ពេល​មួយអាទិត្យនេះ។ ចេញផុត​ពី​សណ្ឋាគារភ្លាម ដោយសារគ្មាន​ប្រាក់​​សម្រាប់ជិះម៉ូតូឌុប ខ្ញុំព្យា​យាមរត់ពីសណ្ឋា​គារ​នោះ រហូតដល់មន្ទីរ​ពេទ្យ ដែល​ម្តាយខ្ញុំកំពុងសម្រាក។ ពេលខ្ញុំមក​ដល់ដំបូង ខ្ញុំពិតជាអាណិត​អ្នកម៉ាក់ខ្ញុំណាស់ ព្រោះគាត់ស្រកសាច់ឡើង​ស្គម ថ្ពាល់គាត់ផត ស្បែក​គាត់​​ជ្រីវជ្រួញ និង​គ្មានសម្រស់ ដូចកាលពីគាត់នៅជុំជាមួយ​ប៉ាទេ។ ម៉ាក់ក៏​មិនដឹ​ង​រឿង​ថា ខ្ញុំទៅណាប៉ុន្មានថ្ងៃនេះដែរ។ ប៉ុន្តែ ម៉ាក់​បានសួរខ្ញុំ​ដោយ​សង្ស័យថា តើខ្ញុំបាត់​ទៅណា​ប៉ុន្មានថ្ងៃនេះ មិនឃើញនៅ ជិតម៉ាក់?។ ក្នុង​បន្ទប់​ពេទ្យ ដែលមានក្លិន​ឆ្អាបលាយឡំនឹងជាតិថ្នាំផង ខ្ញុំញញឹម ដើម្បី​លាក់​​បាំងការឈឺចាប់របស់ខ្ញុំ និងគាត់។ កូនអត់បានទៅណាចោល​ម៉ាក់​ទេ គឺកូនទៅជួយលាងចានគុយទាវឲ្យ​គេ​នៅជិតៗនេះទេម៉ាក់។ គេចិត្តល្អ​ណាស់ គ្រាន់តែកូនជួយលាង​ចាន​គេបន្តិចបន្តួច គេបានឲ្យ​ប្រាក់​ខ្លះៗមក​កូន ដើម្បី​ព្យា​បាល​​ម៉ាក់​ហ្នឹង​ណាម៉ាក់។​ខ្ញុំ​កុហក​គាត់ គាត់ក៏ហាក់ជឿខ្ញុំស្តូក​ដែរ ព្រោះតាំងពីតូចមក ខ្ញុំមិនដែលកុហកអ្នក​ម៉ាក់ ឬលោក​ប៉ាទេ។ បន្ទាប់​មក​ខ្ញុំ​បាន​សន្យាជាមួយម៉ាក់ថា ខ្ញុំនឹង​ឈប់​ទៅណាឆ្ងាយចោល​គាត់​ទៀត​ហើយ។ ម៉ាក់ក៏​ញញឹម ទាំងដៃជាប់សេរ៉ូមមក​រក​ខ្ញុំ ដោយឥតលាក់​លៀម។ ប៉ុន្តែ ខ្ញុំ​នៅតែខ្វល់ខ្វាយក្នុងចិត្តជានិច្ច ព្រោះខ្ញុំមាន​កំហុស​​ជាមួយម៉ាក់ ដោយ​​ហ៊ាន​លក់ព្រហ្មចារីឲ្យទៅគេ ដោយមិនបានសួរយោបល់ម៉ាក់​មួយ​ម៉ាត់។ បងដឹងទេ ឥឡូវ​នេះ ខ្ញុំបានយកម៉ាក់ ឲ្យទៅ​នៅ​ក្នុងខ្ទមចាំចាប​ក្នុង​ដី​ស្រែគេមួយកន្លែងនៅកំពង់ធំ។ មួយខែ ឬពីរខែ ខ្ញុំយក​ប្រាក់​ទៅឲ្យម៉ាក់​ម្តង តែ​ខ្ញុំឈប់​ហៅ​​ម៉ាក់ ថាម៉ាក់ទៀតហើយព្រោះមិន​ស័ក្តិ​សម។ ខ្ញុំបានដូរពី​ហៅ​ម៉ាក់ មកជាម៉ែវិញ បន្ទាប់​ពី​ពួកយើង បានចេញ​ពីមន្ទីរ​ពេទ្យទៅដល់​កំពង់​ធំ។ ពាក្យថា ម៉ែ​នេះ ក៏ជាសំណូមពររបស់ម៉ាក់ ឲ្យខ្ញុំហៅគាត់​ដែរ។ និយាយដល់ត្រឹមនេះ នាងកម្រើក​បែរខ្លួនចេញពីខ្ញុំ​បែរ​មុខ​ទៅ​ជញ្ជាំង បន្ទាប់សំឡេងអួលដើម​របស់​នាង​​បាន​​បន្លឺឡើង ធ្វើឱ្យខ្ញុំស្ទើរតែទប់​ ទឹកភ្នែកមិនបាន។ -បងដឹងទេ មុនឆ្នាំពីរពាន់ប្រាំមួយនោះ គ្រួសាររបស់ខ្ញុំ គឺជា​គ្រួ​សារ ដែលមានសុភមង្គលមួយក្នុងចំណោម​គ្រួ​សារ ដែលមានសុភមង្គល​មួយ​ចំនួននៅកំពង់ធំ។ ប៉ារបស់ខ្ញុំ គឺជាស្នងការនគរបាល ដ៏មានគុណធម៌​សច្ចៈ​ធម៌ និងយុត្តិធម៌​ម្នាក់នៅកំពង់ធំទាំមូល។ អ្នកណាក៏គោរពស្រលាញ់​ប៉ា​ដែរ ព្រោះ​ប៉ាមិនដែលបង្កផលរមាស់ដល់ប្រេជាពលរដ្ឋណា​ម្នាក់​ឡើយ ផ្ទុយ​ទៅវិញ ប៉ាគឺជាអ្នកជួយជនក្រីក្រ ដែលរងគ្រោះដោយសារការរំលោភ​បំពានពី​អ្នក​មានអំណាច។ កាលប៉ានៅរស់ ប៉ាតែងតែបើរថយន្តហ្សីបរបស់​គា​ត់​ជូនខ្ញុំ​ទៅសាលា ហើយមុនពេលចេញទៅធ្វើការ និងជូនខ្ញុំទៅ​រៀន ខ្ញុំ​តែងតែ​ឃើញ​ប៉ាថើបថ្ងាសម៉ាក់ ដោយញញឹម និងដោយក្តីស្រលាញ់​ជា​និច្ច។ តែ​ជា​អកុសល ប៉ាបែរជា​ទៅ​ចោល ពួកយើងគ្មានត្រឡប់វិញឡើយ។
និយាយដល់ត្រឹមនេះ ស្រាប់តែនាងទ្រហ៊ោរយំ​តែម្តង។ ចំណែកខ្ញុំ ក៏រលីងរលោងទឹកភ្នែកតាមនាង។ អានី បន្តប្រយោគរបស់នាងថា នៅថ្ងៃ​នោះ ខ្ញុំចាំថា ប៉ាត្រូវចុះបេសកកម្ម បង្រ្កាបបទល្មើសព្រៃឈើដ៏ធំមួយ នៅ​ក្នុង​ខេត្ត របស់យើង។ មុនពេលប៉ាចេញទៅ ម៉ាក់បានរៀបចំសម្ភារៈ និង​របស់របរសម្រាប់ប៉ាគ្រប់បែបយ៉ាង ក្នុងនោះមានអាវ​ក្រោះការពារគ្រាប់ កន្សែង​យ័ន្ត និងកាំភ្លើងខ្លីរបស់ប៉ា។ ដើម្បីជួយសម្រាល់បន្ទុកប៉ា ម៉ាក់បាន​ទូរសព្ទហៅអ្នកបើក រថយន្តម្នាក់ឲ្យមកបើករថយន្តជូនប៉ាទៅ។ តាមដំ​ណឹង ដែលខ្ញុំ ទទួលបាន ពីកងកម្លាំង ដែលចុះទៅជាមួយប៉ា គេ​ប្រាប់ថា កុំអី​ប៉ាមិនគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែ ពេលបើកការបង្រ្កាបម៉ាស៊ីនអាឈើ​ដ៏ធំមួយ នៅក្នុងព្រៃនោះ ខាងជនល្មើសក៏មានអាវុធជាច្រើនដើម​បាញ់​តបត សមត្ថកិច្ច ដើម្បីការពារខ្លួនពួកគេដែរ។ ដោយភាពជឿជាក់ ពីទេព​កោសល្យ និងខ្លាចអ្នកបើករថយន្តរបស់ប៉ាគ្រោះថ្នាក់ ប៉ាបានដោះអាវ​ក្រោះ​​​នោះ ឲ្យទៅអ្នកបើករថយន្ត​ពាក់ ព្រោះប៉ា ដឹងថា អ្នកបើករថយន្តនេះ ប្រ​ពន្ធរបស់គេ ទើបតែឆ្លងទន្លេបានជាងមួយអាទិត្យប៉ុណ្ណោះ។ ប៉ាខ្លាច ប្តីគេ មានគ្រោះថ្នាក់អីទៅ គ្មានអ្នកណាមើលថែប្រពន្ធកូនគេ។ ម្យ៉ាងទៀត ពេលកំពុងបាញ់តបតគ្នានោះ ប៉ាបានរត់ចូលទៅក្នុងរោងប្រក់ស្លឹកមួយ ដែល​មានស្រ្តីមានផ្ទៃពោះម្នាក់កំពុងនៅទីនោះ។ ប៉ាព្រួយបារម្ភពីស្រ្តីនោះ ក្រែងមាន គ្រោះថ្នាក់ ដោយសារការប៉ះទង្គិចគ្នានេះ។ ប៉ុន្តែ ពេលប៉ា ទើប​តែរត់ទៅបានប៉ុន្មានជំហាន កងសន្តិសុខ ដែលការ​ពាររោងម៉ាស៊ីនអាឈើខុ​​ស​ច្បាប់នោះ បានលួចបាញ់ប៉ា ពីក្រោយរោងនោះមកធ្វើឲ្យប៉ារងរបួសជា​ទម្ងន់ និងប៉ាបានផុតដង្ហើម នៅពេលប៉ារត់ចូលទៅ​ដល់ក្នុងរោង​​នោះល្មម។ គ្រានេះ អានីយកប្រអប់ដៃដ៏ស្រឡូនរបស់នាងមកចា​​ប់ដៃខ្ញុំ ហើយ​​និ​យាយ​មកកាន់ខ្ញុំដោយសម្តីស្រទន់និងស្ទើរស្រក់ទឹកភ្នែកតាម​ នាង។ .បងដឹងទេ ពេលទទួលដំណឹងនេះភ្លាម ខ្ញុំនិងម៉ាក់ មិនជឿទេ ថា​វាជាការពិត ប៉ុន្តែ នៅពេលគេដឹកខ្ញុំ និង​ម៉ាក់ទៅដល់ទីតម្កល់សព នៅឯ​ស្នង​​​ការនគរបាលខេត្ត ទើបពួកយើងជឿ។ ពេលនោះម៉ាក់យំ និង​សន្លប់ នៅ​ពី​សពប៉ា។ ចំណែកខ្ញុំវិញ បានត្រឹមតែឈរអួលដើម.ក យ៉ាង​រន្ធត់ តក់​ស្លុត មិនដឹងនិយាយថាម៉េចទៅរកប៉ាទេ ព្រោះប៉ាលែងបានឆ្លើយ និង​និ​យាយជាមួយយើងថាបាទ ប្រពន្ធ ឬបាទប៉ាដឹងហើយកូនសម្លាញ់ហើយ។ ខ្ញុំ​ឈរយំ រួចដៃត្រកងម៉ាក់ និងគ្រាគាត់ចេញពីទីនោះ។ អ្នកចូលរួមរំលែក មរណ​ទុក្ខ​ជាច្រើន បាននាំគ្នាស្ទុះស្ទាមកគ្រាហ៍ និងជួយរឹតខ្នងឈ្លីក្បាល និង​បក់ខ្យល់ឲ្យម៉ាក់ រហូត​ម៉ាក់​ដឹងខ្លួន។ ម៉ាក់ទួញសោកបោកខ្លួនយ៉ាងខ្លំាង ដោយមានប្រសាសន៍រៀបរាប់ពីអនុស្សាវរីយ៍ដ៏ជូរចត់ និងល្អូកល្អឺនជា​មួយ​ប៉ា ឲ្យអ្នកដែលឈរមើលស្តាប់ផង។ ចំណែកខ្ញុំវិញ មិនដឹងហេតុអ្វី​ពេល​នោះ ខ្ញុំនិយាយមិនចេញទេ។ ប្រហែលមកពីខ្ញុំគិតថា ចាប់ពីពេលនេះតទៅ ខ្ញុំពិតជាខានបានឮសម្តីដ៏ផ្អែមល្ហែមរបស់ប៉ា លែងបានឃើញសកម្មភាពដ៏​កោត​សរសើររបាស់ប៉ាចំពោះប្រជាពលរដ្ឋ លែងបានឃើញស្នាមញញឹម​ដ៏មានសុភមង្គលរបស់​ប៉ា ជាមួយអ្នកម៉ាក់ និងលែងបានស្តាប់ពាក្យទូន្មាន​ប្រៀន​ប្រដៅរបស់​ជារៀងរហូតហើយមើលទៅ?។ នៅថ្ងៃបូជាសពរបស់ប៉ា ម៉ាក់បាន​ដួល​សន្លប់​ម្តងទៀត ដោយ​សារតែបោកក្បាលទៅលើជ្រុងសរសេរ​រោង នៅ​ពេល​គេអានជីវប្រវត្តិ និង​វា​យោគ​កថា សម្រាប់សពលោកប៉ា។ នៅ​ថ្ងៃបូជាសពប៉ា មានប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ យ៉ាង​​ច្រើន​កុះករមក​ចូល​​រួម។ ក្នុងនោះ សមាគមមិត្តនគរបាលជាតិបាន​ឧបត្ថម្ភថវិកា បួនលានរៀល និងអង្ករដប់បាវ។ សពប៉ាត្រូវ​បាន​គេបូជា​បន្ទាប់​​ពីតម្កល់បានមួយយប់។ ក្រោយពីការធ្វើបុណ្យគម្រប់ប្រាំពីរថ្ងៃ​ឲ្យប៉ា​រួច​រាល់ ផ្ទះដែល​ពួក​​យើង​ធ្លាប់​រស់នៅយ៉ាងសុខសាន្ត ក៏ត្រូវរដ្ឋដកហូតយក​វិញ ព្រោះផ្ទះនោះ ជាផ្ទះដែលរដ្ឋឲ្យប៉ាខ្ចីស្នាក់នៅ ខណៈ​ពេលប៉ា បំពេញ​ការងារប៉ុណ្ណោះ។ បងដឹងទេ ថ្ងៃដែលប៉ាស្លាប់ គឺជាថ្ងៃ ដែលខ្ញុំត្រៀម​ប្រឡង​ថ្នាក់ទីដប់ពីរ។ ឥឡូវការរៀន​សូត្ររបស់ខ្ញុំ ត្រូវបានបញ្ចប់។ ខ្ញុំពិតជាស្តាយ​ការ​សិក្សារបស់ខ្ញុំណាស់ បើមានឱកាស ខ្ញុំនឹងទៅសុំគេប្រឡងឡើង​វិញ និង​ បន្តរៀនទៅមុខទៀត។ បន្ទាប់មក ក្រោយពីធ្វើបុណ្យសពប៉ារួចរាល់ ខ្ញុំបានសុំម៉ាក់មករក​ការ​ងារ​ធ្វើ​នៅភ្នំពេញ។ មុនពេលចេញដំណើរមក ម៉ាក់ផ្តំាខ្ញុំថា ប្រយ័ត្ន​ចាញ់​​​បោកគេ។
ប៉ុន្តែ ខ្ញុំគិតថា មិនអីនោះទេ ព្រោះខ្ញុំធ្លាប់ទទួល ការប្រៀន​ប្រដៅពីលោកប៉ាច្រើនដែរ ពីល្បិចកលរបស់ជនខិលខូចមួយចំនួន។ លុះ​ពេល​មកដល់ភ្នំពេញ ខ្ញុំចាប់ផ្តើមមានចម្ងល់ខ្លួនឯង និងគិត​មិន​យល់​ទាល់​តែសោះថា ហាតុអីភាពម៉ត់ចត់ និងប្រយ័ត្នប្រយែងរបស់ខ្ញុំ​នៅតែ​ចាញ់​បោ​គេដដែល។ គ្រាដំបូងបំផុត ខ្ញុំបានសាកល្បងទៅរក​ការ​ងារ​ធ្វើ​នៅរោងចក្រ​កាត់​ដេរមួយ នៅម្តុំស្ទឹងមានជ័យ។ -------------------- Spring under the lights (9) None of the doctors looked at me with symphony sometimes they blame me blame my mom that no money was forcibly hospitalized. I looked to my mom, who is resting Tha move francs from outside the Netherlands sa black came to take me to hospital in Norway. Elderly woman in the street car that took me to see that they have advised me that my mom called him and met his boss wanted more money, do not argue. If the boss to do, do it from them. I do not respond with a woman, because I think of my own now, do whatever it takes to get the money to treat mom who needs emergency. I do not know whether women brokers receive a commission from my virginity. I remember very clearly the man who took me to a whole week, he was named boss Zhu. He does have a lot of money. Although boss Zhu took power Prague threw to seize the purity of my young, I am not angry with him because he is a quality of life my mother out of a death. On the first meet him in his luxury hotel room suddenly become less my needs. He never talked to me with soothing words. But after his honeymoon expensive French wine tasting and hands and his mouth started curious. I'm very shy when he first kiss and embrace me. But for the price of four hundred and fifty dollars, I have to put up and do not let him know that I'm ashamed awash and mental pain. The rooms have air conditioning soft bedding egg white wall and kissed me very tender. His hands, his very solid cash squeeze my swing. When my body is totally boss Zhu my dream to my mother. Email I see your face pale, he remained silent, not stirred. He was hospitalized chains serum he was wheeled into the hall, his surgical anesthesia and medical email knife surgery. I seem to see email your blood begins to flow at doctors seem to have no terrors for this. They stood at knife surgery and sewing garments like them plain clothes. This is probably because their careers?. Then I imagine you email was wheeled out of the emergency hall. I remember in the early days just sting in Jerusalem, pointing to six hours, I ran into the bathroom to shower Pest sensor cleaned immediately because I thought I had the freedom back. I almost forgot to wear. Julie did not prohibit owners or catch me and he did not pay me more. He just released a smile seemed satisfied with what he got from me within a week. Out of the hotel immediately because there is no money for a taxi ride, I tried to run from the hotel to the hospital, my parents were on holiday. When I first came here, I really feel sorry for my mom because he sraksaeach up his thin cheeks Portland wrinkled skin and beauty in his meeting with Pakistan. Mom did not know that I go these days. But mom has asked me whether I was going away days found near mom?. In the hospital room, Acetone mixed with medicine, I smile to hide my pain. You do not have to go out mom is to help children noodle dishes to be near mom. They were very kind, just children help wash dishes, they were slight, they paid some children to treat mom perfectly mom. I lied to him, he also seems to believe me, the slain because from childhood I've never lied to you, Mom, or Dad, no. Then I promised my mom that I will not go away again. Mom grinned serum to me openly. But I'm still anxious mind because I made a mistake with my mom dared virginity to them without consulting a single mom. You know, now I took my mom to the khtamchachab farmland near Thom. A month or two I took my mom to call mom, mom anymore because they do not deserve. I changed the call mom-mail after we left the hospital at Kompong Thom. Email that is also my mom's request to call him. She said this move turned out I was facing the wall, her voice cracking voice makes me almost tears. - You know, before the year two thousand six, my family is a happy family happy family some Thom. My father was a police commissioner virtuoso Truth and justice in the entire Thom. He also respected Pakistan, because Pakistan does not cause itching to Brazilian citizenship anyone contrast, Pakistan is to help the poor, victims of abuse from the authorities. Pakistan living in Pakistan always rothayontohsaeib Raleigh me to school before going to work and I go to school, I always saw Dad, Mom kissed his forehead with a smile and always with love. Unfortunately, Dad turned to us without a return. And this she crying aloud. I also share her eyes fill with tears. Annie continues her sentence on that day, I remember Daddy was down mission crackdown big forest crimes in our province. Before Dad went mom organized all kinds of items for Pakistan, including bulletproof vests, scarves Bayon and Pakistan's pistol. To help for responsible parents phone to call the driver to drive to the PA. According to the Gospel, which I received from the forces that went down with the PA told that komei Pakistan not life threatening, but when opening the crackdown engine American wood a major in the jungle above the perpetrator also has several original fired cops to protect themselves as well. With the talent and credibility afraid driver's dangerous Pa Pa robe armor to withstand wear because I know that this driver his wife had just crossed over a week. Pakistan feared her husband was dangerous to no one to care for his wife and children. Moreover, when fired, Dad ran into the roof leaves a pregnant woman is there. Pakistan worried about the woman, neither of the danger of clashes. But when I just ran a few steps guards that protect the wood mills bootlegging, luochbeanh Pakistan Pakistan factory behind him badly wounded and the dead when Dad ran into the shed enough. Hour delicate wrists with her hands to me and spoke to me and said softly, almost in tears. . You know, when I suddenly heard this, Mom, do not believe it's true, but when they take me and my mom to Mausoleum at the provincial police chief had us believe. Then mom crying and fainted at the funeral Pakistan. I just stood emotionally. Horrific shock did say to Pakistan because Pakistan is no longer with us and say yes or yes I know and kaunosamleanh. I stood weeping and embracing his mom and moments out there. Many participants shared their condolences were stirred exiting and poke back rubbing his head and blow air until mom mom conscious. Mom lamented cheat strongly by declaring the bitter memories and laouk lau a pope who stood listening. I do not know why I was not out. Maybe because I think from now on I really miss heard quoted the warmest of Pakistan no longer saw action admiration use Pakistan for citizens no longer seen smiling happy Pakistani with Mom and no longer listen taught his forever and look?. On cremation parents collapsed again due to head in a corner shed when they read biographies and investment for the funeral daddy. On the Palestinian cremation There are all kinds of armed forces with many more to come. The National Police Friendship Association donated four million and ten sacks of rice. PA body was cremated after deposit. After a seven-day birthday celebration champagne house where we used to live in safety, were stripped back home because there is a Palestinian state to borrow stay in Pakistan while working alone. You know, the day that Dad died was the day I prepare for the exam grade twelve. Now my learning is completed. I'm sorry my chance I'm going to ask for re-examination and continue forward. Then, after the funeral champagne ready, I asked Mom to find jobs. Before my mom went to withdraw careful cheated. But I thought, okay, because I've learned from daddy lot of technology and some of the gang. When the time came, I started to question themselves and do not understand at all why my rigorous and carefully keep losing carbon. Initially I tried to find a job in a garment factory near Stung.
loading...