loading...

on
ការ​រួមភេទ និង ការសំរេច​កាម​បាន​ដល់​ចំណុចកំពូល នឹង​បង្កើន​កំរិត​នៃ​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន ឬ ក៏​ហៅ​ម្យ៉ាង​​ទៀតថា អរ​ម៉ូ​ន​នៃ​ស្នេហា ដែល​អាច​ជួយ​ពួក​យើង​អោយ​រឹតចំណង និង សាង​នូវ​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​។​​អ្នក​ស្រាវជ្រាវ​ពី សកល​វិទ្យាល័យ ភី​ធ​បឺត ( Pittsburgh) និង​សកល​វិទ្យាល័យ ណរ​ខា​រ៉ូ​លីណា (North Carolina) ​បានធ្វើការ​វាយ​តំលៃ ស្ត្រី ៥៩​នាក់​ដែល​ត្រៀម​នឹង​អស់​រដូវ មុនពេល និង ក្រោយ​ពេល​ពួកគេ បាន​មាន​ទំនាក់ទំនង​

យ៉ាង​កក់ក្តៅ​ពី​ស្វាមី និង ដៃគូ​សេ្ន​ហា បានបញ្ចប់​ជាមួយនឹង​ការ​ឱបថើប​គ្នា​។
ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ បាន​រក​​ឃើញថា កាល​បើ​ពួកគេ​មាន​ទំនាក់ទំនង​កាន់តែច្រើន នោះ​កំរិត​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន   គឺ​កាន់តែ​មាន​ការកើនឡើង​​កាន់តែ​ខ្ពស់​ផងដែរ ។​លោកស្រី​បណ្ឌិត​ប្រ៊ី​តុ​ន​និយាយថា អុក​ស៊ី​តូ​ស៊ីន អនុញ្ញាត​អោយ​យើង​មាន​ចំណង់ នឹង​បណ្តុះ​នូវ​ចំណងសេ្នហា​របស់​យើង​បន្ថែមទៀត ។​

ការកើនឡើង​ខ្ពស់​នៃ​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន ក៏​មាន​ទំនាក់ទំនង​ផង​ដែរ​ទៅ​នឹង អារម្មណ៍​នៃ​ភាព​សន្តោស​ប្រណី​។​​ដូច្នេះ ប្រសិនបើ​ភ្លាមៗ​នោះ អ្នក​ស្រាប់តែ​មាន​ភាព​សន្តោស​កា​ន់​តែ​ច្រើន​ចំពោះ​ដៃគូ​របស់​អ្នក​ជាង​ពេល ​ធម្មតា​នោះ​​សូម​អោយ​គុណសម្បត្តិ​នេះ ទដ​ល់អរ​ម៉ូ​ន​នៃ​សេចក្តីស្រលាញ់​ចុះ ។​

Source: Health.com.kh
loading...