loading...

on

ការរអ៊ូរទាំ នៃស្រ្ដីភាគច្រើន គឺការបាត់បង់តម្រេករួមភេទ ឬថាមពលផ្លូវភេទ។ ជាទូទៅការបាត់បង់អារម្មណ៍រួមភេទនេះ បណ្ដាលមកពីការអស់រដូវរបស់ស្រ្ដី ប៉ុន្ដែស្រ្ដីនៅវ័យ មិនទាអស់រដូវ ក៏ជួបប្រទះនូវសភាពបាត់បង់តម្រេកផ្លូវភេទនេះ ដែរ។ ខាងក្រោមនេះ គឺជាវិធី ៥យ៉ាងដើម្បី ដោះស្រាយបញ្ហានៃ ការបាត់បង់តម្រេកផ្លូវភេទរបស់ស្រ្ដី៖


១. ការទទួលទានដំណេក

អារម្មណ៍រួមភេទគ្រាន់តែជាផ្នែកមួយ នៃអារម្មណ៍ទាំងឡាយ ដែលប៉ះពាល់ដោយដំណេកមិនគ្រប់គ្រាន់។ ប្រសិនបើ
មនុស្ស ទទួលទានដំណេកមិនបានឆ្អែត ថាមពលរាងកាយនឹងស្រុតចុះ ហើយរាងកាយ ត្រូវបានបង្ខំឱ្យទាមទារ នូវ
ថាមពលនោះមកវិញ។ ចំពោះមនុស្ស ដែលត្រូវការដំណេករាត្រី និងអារម្មណ៍ផ្លូវភេទ ដ៏ប្រសើរមួយ ចូរចាប់ផ្ដើមកម្ម
វិធីហាត់ប្រាណពេលល្ងាច ដើម្បីធ្វើឱ្យការទទួលទានដំណេក បានល្អប្រសើរ។ ចូរហាត់ប្រាណតាមបែបយូហ្គា ឬ Tai
chi ដើម្បីមិនធ្វើឱ្យរាងកាយល្ហិតល្ហៃអស់កម្លាំង និងចូរធ្វើឱ្យចិត្ដរបស់អ្នកបានសម្រាក ឱ្យបានស្រួល។

២. កំចាត់ភាពតានតឹង

ប្រសិនបើភាពតានតឹង គឺជាឧបសគ្គ ក្នុងជីវិតស្នេហារបស់អ្នក សូមអ្នកប្រើវិធី ដើម្បីជួយឱ្យរាងកាយរបស់អ្នកបានធូរ
ស្រាលឡើងវិញ។ ការទៅម៉ាស្សា ការហាត់ប្រាណ និងការសម្រាកបានគ្រប់គ្រាន គឺមានប្រសិទ្ធភាពប្រឆាំងហ្នឹងភាព
តានតឹង។ជីវជាតិB complex ជំនួយដល់ការសម្រួល ក្រពេញបង្កភាពតានតឹង ក្រពេញស្ថិតនៅក្បែរតំរងនោម ហើយ
ជីវជាតិB complex នេះមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹង យិនស៊ិន និងឈើអែមដែរ។ ការទទួលទានអាហារល្អ
ចំពោះសុខភាពដោយកម្រិតជាតិស្ករឱ្យបានត្រឹមត្រូវ គឺជាការរក្សារាងកាយឱ្យស្ថិតនៅក្នុងតុល្យភាពដ៏ប្រសើរមួយ។
ប្រសិនបើ សេចក្ដីទុក្ខព្រួយគឺជាបញ្ហាប្រឈម សូមអ្នកធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកវិធីព្យាបាលដទៃ
ទៀត។

៣. ការព្យាបាលអ័កម៉ូន

ការនឿយហត់អស់កម្លាំង គឺកត្ដាចំបងមួយ ធ្វើឱ្យ តម្រេកផ្លូវភេទធ្លាក់ចុះ។ ប្រសិនបើអ្នកមានអារម្មណ៍ថារាងកាយរបស់
អ្នក មិនមានកម្លាំង ពេញមួយថ្ងៃ គឺមានន័យថារាងកាយរបស់អ្នក ត្រូវការថាមពលបន្ថែមហើយ។ តាមក្បួនជីវគីមីបានឱ្យ
ដឹងថា ការនឿយហត់អស់កម្លាំង និងភាពតានតឹង ធ្វើឱ្យអ័កម៉ូន Dehydroepiandrosteroneនិងអ័កម៉ូន Testoster-
oneធ្លាក់ចុះ។ ទោះជាអ័កម៉ូន ពីរប្រភេទនេះ ត្រូវបានចាត់ទុកថា ជាអ័កម៉ូនរបស់បុរសក៏ដោយ ប៉ុន្ដែស្រ្ដីក៏ត្រូវការឱ្យអ័កម៉ូន
នេះឡើងខ្ពស់ដែរ។ ការធ្លាក់ចុះ នៃអ័កម៉ូនពីរប្រភេទនេះអាចព្យាបាលឱ្យជាសះស្បើយបាន ដើម្បីបង្កើនតម្រេកផ្លូវភេទ
របស់ស្រ្ដី។

៤. ឱសថរុក្ខជាតិ

យិនស៊ិន ត្រូវបានមនុស្ស យកមកប្រើប្រាស់ជាយូរលង់ណាស់មកហើយ ដើម្បីបង្កើននូវភាពអំណត់របស់រាងកាយ
និងធ្វើឱ្យរាងកាយមានកម្លាំង។ យិនស៊ិននេះមានប្រសិទ្ធភាពយ៉ាងប្រសើរ និងជួយបង្កើនអ័កម៉ូនDHEA ដើម្បីជំនួយ
ដល់អារម្មណ៍ផ្លូវភេទរបស់ស្រ្ដី និងជាឱសថ ដែលត្រូវបានមនុស្សចាត់ថា មានប្រសិទ្ធភាពក្នុងការបង្កើនអារម្មណ៍
ប្រកបដោយសុខមាលភាព។ ប៉ុន្ដែ សូមអ្នកប្រុងប្រយ័ត្ន ក្នុងការទទួលទាននូវឱសថយិនស៊ិននេះ ប្រសិនបើអ្នក មាន
ផ្ទុកជំងឺសម្ពាធឈាម ឬជំងឺបេះដូង។

៥. សារធាតុ L-theanine នៃតែបៃតង

សារធាតុចំរាញ់ពីតែបៃតង មានប្រសិទ្ធភាព ក្នុងការធ្វើឱ្យចិត្ដ របស់អ្នក បានស្ងប់ និងមានអារម្មណ៍ផ្ដោតចំពោះការរួម
ភេទ ដោយកាត់បន្ថយ អារម្មណ៍វិលវល់ ដែលធ្វើឱ្យខួរក្បាលមិនបានសម្រាកនៅពេលយប់ និងកាត់បន្ថយការរំខាន
ដល់ការផ្ដោតអារម្មណ៍របស់រាងកាយ ចំពោះការរួមភេទ៕
loading...