loading...

on



ការរួមភេទ អាចជួយ ឱ្យអ្នក រស់នៅ បានយូរ
សកម្មភាពរួមភេទ នៃដៃគូ

ភាពស្និទ្ធស្នាល រវាងអ្នក និងដៃគូរបស់អ្នក ជួយឱ្យអ្នកក្មេងជាងវ័យ និងមានសុខភាពល្អ ហើយថែមទាំង ជួយបង្កើន
សមត្ថភាពផ្លូវចិត្ដ របស់អ្នកទៀតផង ។ គុណប្រយោជន៍នៃការរួមភេទនេះ ត្រូវបានបកស្រាយជាលម្អិត នៅក្នុងសៀវភៅ
របស់លោកបណ្ឌិត Eric ដូចខាងក្រោម ៖

ការរួមភេទធ្វើឱ្យធូរស្បើយការឈឺចាប់ក្នុងរាងកាយ
នៅពេលអ្នករួមភេទ អ័កម៉ូនឈ្មោះ oxytocin ត្រូវបានបញ្ចេញក្នុងរាងកាយរបស់អ្នក ។ អ័កម៉ូននេះបង្កើននូវសមត្ថភាព
ទប់ស្កាត់ការឈឺចាប់ក្នុងរាងកាយរបស់អ្នក ។ អ័កម៉ូន oxytocin ត្រូវបានបញ្ចេញ ក្នុងកំឡុងពេល អ្នកឈានដល់ចំណុច
កំពូល និងក្រោយការឈានដល់ចំណុចកំពូល ។

ចំពោះស្រ្ដី ស្ថិតក្នុងការស៊ូទ្រាំ ចំពោះការឈឺចាប់ការរួមភេទ អ័កម៉ូននេះជួយបង្កើនសមត្ថភាពទប់ស្កាត់ការឈឺចាប់បាន
យ៉ាងល្អ ។ ស្រដៀងគ្នាហ្នឹងអ័កម៉ូនខាងលើនេះដែរ គឺមានអ័កម៉ូនមួយទៀត ឈ្មោះថា Endorphin បានបញ្ចេញក្នុង
កំឡុងពេលរួមភេទ ។ ការបញ្ចេញនូវអ័កម៉ូននេះ មិនត្រឹមតែជួយកាត់បន្ថយការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កើត
នូវទិដ្ឋភាពផ្លូវចិត្ដវិជ្ជមាន ទៀតផង ។

ការរួមភេទជួយកាត់បន្ថយ គ្រោះថ្នាក់នៃជំងឺបេះដូង
បុរសរួមភេទពីរដងក្នុងមួយសប្ដាហ៍ គឺប្រឈមទាបចំពោះគ្រោះថ្នាក់ នៃការកើតជំងឺបេះដូង បើប្រៀបធៀបជាមួយ
ហ្នឹងមនុស្សរួមភេទត្រឹមម្ដង ក្នុងមួយខែ ឬអត់រួមភេទសោះ ។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយដោយទស្សនា
វដ្ដីអាមេរិកសិក្សាពីជំងឺបេះដូង ដែលបានធ្វើការពិសោធន៍ទៅលើបុរសចំនួន ២.០០០នាក់ ប៉ុន្ដែការសិក្សាស្រាវជ្រាវនេះ
មិនទាន់អនុវត្ដចំពោះស្រ្ដីនៅឡើយទេ ។



ការរួមភេទជួយគ្រប់គ្រងភាពតានតឹង
មនុស្សគ្រប់គ្នា ពិតជាធ្លាប់ទទួលបានបទពិសោធន៍ នៃអារម្មណ៍សុខស្រួល ពេលឈានដល់ចំណុចកំពូល ហើយអារម្ម-
ណ៍នេះ ក៏ជួយឱ្យគេងបានលក់ស្រួលដែរ ។ ការរួមភេទជាមួយដៃគូស្និទ្ធស្នាល និងដៃគូស្រលាញ់គ្នាខ្លាំង នឹងធ្វើឱ្យដៃគូរ
មានភាពជិតស្និទ្ធកាន់តែខ្លាំង ពោលគឺជួយកាត់បន្ថយភាពតានតឹងចំពោះគ្នា និងគ្ន ។ ការគាំទ្រពីមនុស្សជាទីស្រលាញ់
សម្រេចបានតាមរយៈការរួមភេទ អាចជួយកាត់បន្ថយកម្រិត នៃភាពតានតឹង តែម្ដង ។

មានប្រសិទ្ធភាពល្អចំពោះសុខភាពផ្លូវចិត្ដ
ការរួមភេទ ធ្វើឱ្យអ្នកមានភាពស្នឹទ្ធស្នាល ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ។ ទំនាក់ទំនងផ្លូវភេទ អាចជួយដោះ
ស្រាយបញ្ហាផ្លូវចិត្ដបានជាច្រើន ពីព្រោះភាពស្និទ្ធស្នាល បានផ្ដល់ឱ្យនូវការថែរក្សាផ្លូវចិត្ដឱ្យស្ថិតនៅក្នុងកម្រិតដ៏ល្អ
ប្រសើរមួយ ។ សេចក្ដីពេញចិត្ដសម្រេចបាន ពីការរួមភេទ ជួយជំរុញអារម្មណ៍របស់អ្នកឱ្យបានស្រស់ស្រាយ និងជួយ
បង្កើន ការគោរពខ្លួនឯង ។ មនុស្សដែលទទួលបានភាពស្និទ្ធស្នាលពីការរួមភេទ អាចមានការប្រាស្រ័យទាក់ទងយ៉ាង
ស្មោះត្រង់ជាមួយដៃគូរបស់ខ្លួន ហើយមានសមត្ថភាពកំចាត់ចោល បញ្ហាអារម្មណ៍អួលអាប់ទាំងពួងទៀតផង ។

ដុតកម្ទេចកាឡូរី
អ្នកជំនាញបានធ្វើការប៉ានប្រមាណថា សកម្មភាពរួមភេទរយៈពេល ៣០នាទី អាចដុតកម្ទេចកាឡូរី បាន ១៥០ ទៅ
២០០ កាឡូរី ឯណោះ គឺវាមានប្រសិទ្ធភាពក្នុងការដុតកម្ទេចកាឡូរីខ្ពស់ជាង កាលដែលអ្នករាំ ឬវាយកូនហ្គោល ទៅ
ទៀត ។

ចង្វាក់បេះដូងរបស់អ្នក ក្នុងអំឡុងពេលកើតក្ដីរំភើប ដោយការរួមភេទ ប្រៀបបានទៅហ្នឹងមនុស្ស លើកទម្ងន់យកសាច់
ដុំ ឬដើរអញ្ចឹង ។ ហេតុដូច្នេះ វា សឱ្យឃើញថា ការរួមភេទជាប្រចាំ គឺជាសកម្មភាពដុតកម្ទេចកាឡូរី ដ៏ប្រសើរមួយ
សម្រាប់អ្នក ៕
loading...