loading...

on
បុរសខ្លះចូលចិត្ត និង ត្រូវចិត្តខ្លាំងណាស់ ជាមួយនឹងការ រួមភេទ តាមទ្វារក្រោយ (រន្ធគូទ)តែអ្នកខ្លះដែល មិនធ្លាប់ភ្លក្ស ជាមួយក្បាច់នេះ អាចនឹងគិតថា មិនសមរម្យ ហើយថាមិន គួរលលេង ជាមួយ នឹង កន្លែងដែលធម្មជាតិ មិនបាន កំណត់ឱ្យ សម្រាប់បន្តពូជពង្ស នេះសោះឡើយ ។

តើហេតុផលអ្វី បុរសខ្លះជក់ចិត្ត ជាមួយការរួមភេទ តាមទ្វារក្រោយ? ព្រោះថាក្រពេញ ទឹកកាម (ចំណុចស្រៀវស្រើប បំផុតរបស់បុរស) ដែលនៅកម្ពស់ ប្រហែល ៤ សង់ទីម៉ែត្រ ពីទ្វារក្រោយ នៅ ពេលត្រូវប្រើ ម្រាមដៃ ប្រដាប់ភេទ ឬ ប្រដាប់ភេទ សិប្បនិម្មិត តែងធ្វើឱ្យមានអារម្មណ៍ ស្រៀវស្រើប ខ្លាំងណាស់ ។

ចំណែកស្ត្រីវិញ មូលហេតុដែល ចូលចិត្តទ្វារក្រោយ នេះដែរ ព្រោះថាបរិវេណនេះ ពោរពេញទៅដោយ ចុងប្រសាទដែល ផ្តល់ភាព ស្រៀវស្រើបខ្លាំង ។ ដោយវានឹងបង្រួមខ្លួន ពេលឈានដល់ ចំណុចកំពូល ។ ដូចនេះពេលបាន ជំរុញត្រង់បរិវេណ នេះទើបធ្វើឱ្យមាន អារម្មណ៍ស្រៀវស្រើប ជាងធម្មតា ។

វិធី ៥ យ៉ាង សម្រាប់ការ ប្រឡែងលេង ជាមួយទ្វារក្រោយ ឱ្យមានសុវត្ថិភាព ៖

១- ជជែកគ្នា ពីបញ្ហាសិច ឱ្យបានដឹងរឿង មុនពេលចាប់ផ្តើម សាកល្បងការ រួមភេទតាម ផ្លូវមួយនេះ (បើទោះបីធ្លាប់ ជាមួយដៃគូ កាលពីមុនក៏ដោយ) ។ ត្រូវចងចាំថា ការរួមភេទ តាមទ្វារក្រោយ ត្រូវ អាស្រ័យទៅលើ ការទុកចិត្តគ្នា និង ស្មោះស្ម័គ្រ ទាំងសងខាង ។

២- ការរួមភេទតាមទ្វារក្រោយ ត្រូវចាប់ផ្តើមសន្សឹមៗ មិនអាចបង្ខំ ឬ សម្រុក ភ្លាមបានទេ បើពុំនោះទេនឹងទទួលរង ការឈឺចាប់ទាំងស្ត្រី បុរសពុំខាន ។


៣- ត្រូវប្រើទឹករំអិល ឱ្យបានច្រើន គឺមិនដូចគ្នា នឹងទ្វារមុខទេ ព្រោះទ្វារក្រោយនេះមិនមានទឹក រំអិលតាមធម្មជាតិឡើយ ហើយត្រូវបន្ថែមបន្តបន្ទាប់ ក្នុងពេលប្រតិបត្តិការ បើពុំនោះទេ អាចធ្វើឱ្យទទួល រងការឈឺចាប់ គ្រប់ពេល ។

៤- ត្រូវប្រើស្រោមអនាម័យ ជាប់ជាប្រចាំដោយ សារបរិវេណត្រង់រន្ធគូទ មានសន្ទះជាលិកា ស្តើងងាយ ដាច់រហែក នាំឱ្យងាយឆ្លងមេរោគ ខាងផ្លូវភេទច្រើន បែបណាស់ ។ ក្រៅពីនេះ ត្រូវចៀសវាង ការប្រើ ស្រោមអនាម័យ ដែលមានសារជាតិ Spermicide nonoxynol-9 ឬ N-9 ដែលគេជឿថា ងាយប្រឈមមុខ នឹងការឆ្លង មេរោគអេដស៍ ទាំងការរួមភេទ តាមទ្វារក្រោយ និង ទ្វារមុខ ។

៥- មិនថាការប្រើ ប្រដាប់ភេទសិប្បនិម្មិត ម្រាមដៃដែលបញ្ចូល តាមទ្វារក្រោយ ចាំបាច់ត្រូវធ្វើ ការលាងសម្អាត មុនទៅប្រើទ្វារមុខវិញ ព្រោះថាងាយ ឆ្លងមេរោគ ដល់ទ្វារមុខដែល ជាប្រការមួយ គ្រោះថ្នាក់ណាស់ដែរ ។

គួរចងចាំថា កាលបើបុរសម្នាក់ ចូលចិត្តរួមភេទ តាមទ្វារក្រោយ នោះមិនមានន័យថា ជាមនុស្សចូលចិត្ត រួមភេទដូចគ្នាទេ ព្រោះថាគេអាច មានសេចក្តីសុខជាមួយ ល្បែងមួយនេះ ដោយសារវាជា ចុងប្រសាទជំរុញឱ្យ គេមានអារម្មណ៍ ខ្លាំងជាងអ្នក ដទៃតែ ប៉ុណ្ណោះ


source: fb.com/hotnovel
loading...