loading...

on

វាអាចជាការលំបាក ក្នុងការកំណត់ពេលវេលាត្រឹមត្រូវណាមួយ ដើម្បីសម្រេចចិត្ដរួមភេទលើកដំបូង។ ការបាត់បង់ព្រហ្ម- ចារី ពិតជាការសម្រេចចិត្ដផ្ទាល់ខ្លួនរបស់បុគ្គលនាក់ៗ និងប្រឈមចំពោះអារម្មណ៍ក្រោយការរួមភេទ។ មនុស្សម្នាក់ៗ មានវិធីគិត តាមបែបរៀងៗខ្លួន មានន័យថា មានតែអ្នកម្នាក់ប៉ុណ្ណោះ ដែលជាអ្នកអាចធ្វើការសម្រេចចិត្ដថា តើពេលណា ជាពេលដ៏សមគួរ ដើម្បីរួមភេទ។
សូមអានបន្ដ នូវអត្ថបទខាងក្រោមនេះដើម្បីស្វែងយល់បន្ថែម៖

១. អាយុសមស្រប ដើម្បីរួមភេទ៖ ស្ថិតក្នុងការម្រេចចិត្ដនេះ គឺមិនកំណត់អាយុជាក់លាក់ ឬសមស្របណាមួយ ដើម្បី
រួមភេទនោះទេ។ មនុស្សអាចប្រឡូក ខ្លួនរបស់ពួកគេ ទៅក្នុងសកម្មភាពរួមភេទ បានគ្រប់ពេល ក្នុងឆាកជីវិតរបស់ពួក
គេ។ មនុស្សមួយចំនួន ធ្លាប់រួមភេទលើកដំបូង នៅវ័យក្មេងខ្ចី ហើយមនុស្សខ្លះទៀត រង់ចាំរហូតដល់ខ្លួន ឈានដល់
វ័យចាស់ទុំបន្ដិច។

២. មានអារម្មណថាបានត្រៀមខ្លួន៖ អ្នកចាំបាច់ត្រូវមានអារម្មណ៍ថា បានត្រៀមខ្លួនរួចរាល់ ដែលផ្អែកទៅលើហេតុផល
របស់អ្នក និងដៃគូរបស់អ្នក ដើម្បីប្រឡូកក្នុងសកម្មភាពរួមភេទ។ ចូរអ្នកធ្វើការពិភាក្សាថាតើ អ្នក ចង់រួមភេទ ជាមួយដៃ
គូរបស់អ្នក ឬក៏អត់ ហើយសូមកុំប្រញាប់ប្រញាល់ខ្លាំងពេក ប្រសិនបើអ្នកមិនមានភាពប្រាកដក្នុងចិត្ដ។ ចូររង់ចាំរហូត
ដល់អ្នកប្រាកដក្នុងចិត្ដ ថា ពេលវេលាណា ដែលជាពេលដ៏សមគួរដើម្បីរួមភេទ។

៣. ត្រូវម៉ត់ចត់ចំពោះការរួមភេទ៖ ភាពម៉ត់ចត់ គឺជាចំណុចចាប់ផ្ដើម ដ៏ប្រសើររបស់ស្រ្ដី ដើម្បីឈានដល់ការរួមភេទ។
សម្ព័ន្ធភាព ជាមួយដៃគូរបស់អ្នកអាចប្រេះឆា ប្រសិនបើអ្នក ឱ្យដៃគូរបស់អ្នករួមភេទហ្រ្វ៊ីៗនោះ។ ការប្រាស្រ័យទាក់ទង គឺ
ជាវិធីសាស្រ្ដមួយ ដើម្បីបង្កើតកម្រិត នៃការទុកចិត្ដ ជាមួយដៃគូរបស់អ្នក។ពីមួយថ្ងៃ ទៅមួយថ្ងៃ អ្វីៗ អាចមិនប្រព្រឹត្ដ
ទៅបានល្អ ដូចដែលអ្នកប្រាថ្នានោះទេ ដូចច្នេះអ្នកចាំបាច់ត្រូវរង់ចាំ ដើម្បីបង្កើត កម្រិតនៃការទុកចិត្ដ មុនពេលរួមភេទ
ជាមួយដៃគូប្រុសរបស់អ្នក។ និយាយឱ្យខ្លី ប្រសិនបើអ្នក បានបង្កើតនូវភាពម៉ត់ចត់ ដើម្បីធ្វើឱ្យសម្ព័ន្ធភាពរបស់អ្នក
និងដៃគូរបស់អ្នកក្លាយជាសម្ព័ន្ធភាពស្មោះមួយ និងមួយដូចប្ដីប្រពន្ធហើយ នោះមានន័យថា អ្នកអាចប្រឡូកក្នុងការ
រួមភេទបាន។

៤. ស្វែងយល់ពីការរួមភេទ៖ អ្នកចាំបាច់ត្រូវមាន ការយល់ដឹងច្បាស់លាស់ អំពីការរួមភេទ មុនពេលអនុវត្ដន៍វា។ ការ
ត្រៀមខ្លួនរបស់អ្នក ដើម្បីរួមភេទ គឺពឹងផ្អែកទៅលើការយល់ដឹងអំពីការរួមភេទរបស់អ្នក ជាពិសេសគឺគំនិតដូចជា តើ
មានអ្វីកើតឡើងក្នុងកំឡុងពេលរួមភេទ តើអ្វីជារោគឆ្លងតាមរយៈការរួមភេទ តើស្រ្ដីអាចមានផ្ទៃពោះតាមវិធីណា ជា
ដើម។ល។ ប្រសិនបើអ្នកអាចឆ្លើយនឹងសំនួរទាំងនេះបាន មានន័យថា អ្នកបានត្រៀមខ្លួនរួមភេទរួចរាល់ហើយ៕
loading...