loading...

on
វិធីធ្វើឱ្យបុរស រួមភេទបានយូរ 

បុរសភាគច្រើន តែងមានការប្រែប្រួល ចំពោះសមត្ថភាពផ្លូវភេទរបស់ពួកគេ។ នេះជាពេលវេលាដែលពួកគេ ត្រូវការ មគ្គុទេសមួយចំនួន ស្ដីពីការរួមភេទជាមួយដៃគូនារីរបស់ពួកគេបានយូរហើយ។ បញ្ហាផ្លូវភេទនេះ ត្រូវបានមនុស្សហៅ ថា ការចេញទឹកកាមលឿនពេក ហើយបញ្ហានេះ អាចកើតមានចំពោះបុរស មិនប្រកាន់អាយុនោះទេ។

ទោះបីជាយ៉ាងណា ការចេញទឹកកាមលឿននេះ តែងកើតមានចំពោះបុរសវ័យក្មេង។ បញ្ហានេះគឺមិននាំឱ្យមានអាការៈ
ធ្ងន់ធ្ងរដូចជាជំងឺនោះទេ វាគ្រាន់តែ ជាភាពអសមត្ថភាពក្នុងការគ្រប់គ្រង នូវប្រតិកម្មផ្លូវភេទ និងរេផ្លិកនៃការបញ្ចេញទឹក
កាមប៉ុណ្ណោះ។ សូម អ្នកអានអត្ថបទខាងក្រោមបន្ដ ដើម្បីស្វែងយល់បន្ថែម ពីវិធីធ្វើឱ្យអ្នករួមភេទបានយូរ៖

• ចូររក្សាលំនឹងកុំឱ្យមានអារម្មណ៍ស្រើបស្រាលខ្លាំងពេក៖ ស្ថិតក្នុងពេលវេលារួមភេទ បុរសមិនគួរ បណ្ដោយឱ្យ
អារម្មណ៍របស់ខ្លួនស្រៀវស្រើបខ្លាំង ឬមានក្ដីបារម្ភនោះទេ។ ចូរអ្នកអនុវត្ដន៍ការដកដង្ហើមវែងៗ និងកុំធ្វើឱ្យការ
គិតរបស់អ្នក មមៃដល់ការចេញទឹកកាមឱ្យសោះ ព្រោះវាអាចធ្វើឱ្យអ្នកទប់ទឹកកាមមិនបាន។


• ច្របាច់ប្រដាប់ភេទរបស់អ្នក៖ នៅពេលរួមភេទ ប្រសិនបើអ្នកមានអារម្មណ៍រកកលចេញទឹកកាម ចូរអ្នកបញ្ឈប់
ការវាយលុក ហើយយកដៃច្របាច់ពីក្រោមក្បាលលិង្គរបស់អ្នក។ ចូរច្របាច់លិង្គរបស់អ្នកឱ្យបាន ៣០វិនាទី
ក្រោយមកការពុះកញ្ជ្រោលនៃលំហូរឈាមទៅកាន់ប្រដាប់ភេទរបស់អ្នកក៏បានថយចុះ។ វិធីនេះមានប្រសិទ្ធភាព
ខ្ពស់ ក្នុងការការពារអ្នក ពីការចេញទឹកកាមលឿន។

• ពាក់ស្រោមអនាម័យ៖ ការប្រើប្រាស់ស្រោមអនាម័យ មិនត្រឹមតែការពារអ្នកពីការឆ្លងរោគតាមរយៈការរួមភេទ
ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយពន្យាការចេញទឹកកាមរបស់អ្នកទៀតផង។ ខណៈពេលលិង្គរបស់អ្នក មិនគកិត
ខ្លាំងដោយផ្ទាល់ជាមួយនឹងទ្វារមាសរបស់ស្រ្ដី ដើម្បីចេញទឹកកាម វាធ្វើឱ្យអ្នករួមភេទបានយូរ ហើយមិនងាយ
ចេញទឹកកាមនោះទេ។ វិធីនេះនឹងធ្វើឱ្យអ្នករួមភេទបានយូរជាងពេលមុនៗ។

• ប្រើក្រែមលាបលើលិង្គ ទប់ការរំភើប៖ នៅក្នុងទីផ្សារមានក្រែមមួយចំនួន ដែលមានប្រសិទ្ធភាពពិសេស ក្នុងការ
ពន្យាការចេញទឹកកាម ដោយក្រែមនោះមានគុណប្រយោជន៍ក្នុងការកាត់បន្ថយអារម្មណ៍ស្រើបស្រាលនៅត្រង់
ប្រដាប់ភេទ។

• ព្យាយាមផ្លាស់ប្ដូរក្បាច់ឱ្យបានច្រើន៖ ប្រសិនបើអ្នកចង់ពន្យាការចេញទឹកកាមរបស់អ្នកឱ្យបានយូរ ការសាកល្បង
ក្បាច់ថ្មីៗអាចជួយអ្នកបាន។ អ្នកចាំបាច់ត្រូវរិះរកក្បាច់ណា ដែលសមស្របសម្រាប់អ្នក ក្នុងការទប់កុំឱ្យចេញទឹក
កាមចេញលឿនពេក។ លើសពីនេះទៅទៀតការប្ដូរក្បាច់ ក្នុងកំឡុងពេលរួមភេទ ជាការបន្លប់នូវភាពស្រើបស្រាល
នៃការរួមភេទរបស់អ្នក ជាហេតុធ្វើឱ្យអ្នកមានសមត្ថភាពរួមភេទបានយូរ៕
loading...