loading...

on
តើ ស្រ្ដី ពេញចិត្ដ ក្នុងការ រួមភេទ នៅពេល នាង ស្រវឹង មែនទេ? 
វាមិនមែនជារឿងអាថ៌កំបាំងទេដែលថា ជាតិស្រវឹងធ្វើឱ្យការគ្រប់គ្រងចិត្ដធ្លាក់ចុះ និងធ្វើឱ្យឥរិយាបថ និងអារម្មណ៍ របស់មនុស្សប្រែប្រួលនោះ ។ ក្រោយការទទួលទានគ្រឿងស្រវឹង នាព្រឹកបន្ទាប់តែងធ្វើឱ្យយើងមានអារម្មណ៍ភ្ញាក់ផ្អើល ចំពោះអ្វីដែលយើងបានធ្វើ និងមិនបានធ្វើ ។ 

នៅក្នុងការស្ទង់មតិថ្មីមួយ ស្រ្ដីជាច្រើនបានលើកឡើងថា ពួកគេពេញចិត្ដឱ្យខ្លួនស្រវឹង មុនពេលអនុវត្ដន៍ការរួមភេទជា
មួយដៃគូ ។ ស្ថិតក្នុងពេលអ្នកស្រាវជ្រាវសាកសួរពីហេតុផល ស្រ្ដីទាំងនោះបានថ្លែងថា ជាតិស្រវឹងនេះអាចជួយឱ្យពួក
គេ ហ៊ានប្រថុយ និងបាត់អស់ការអៀនខ្មាស់ ។

ក្រុមអ្នកជំនាញបានណែនាំថា ស្រ្ដីតែងខ្វះទំនុកចិត្ដលើខ្លួនឯង ហេតុដូច្នេះហើយ ទើបនាងរិះរកវិធី ដើម្បីបង្កើនទំនុក
ចិត្ដរបស់ខ្លួន ។ ក្រៅពីកាត់បន្ថយការគ្រប់គ្រងចិត្ដ ឱ្យស្ថិតនៅក្នុងកម្រិតទាប ជាតិស្រវឹងក៏កាត់បន្ថយ នូវការគ្រប់គ្រង
ខ្លួនឯង និងបង្កើនគោលជំហរពេញមួយយប់របស់ស្រ្ដីដែរ ។ តើវាជាការពិតមែនទេ? ស្រ្ដីមួយចំនួនឯកភាពចំពោះរឿង
នេះ ខណៈពេលស្រ្ដីដទៃទៀត ងក់ក្បាលស្ងាត់ៗ ឯកភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ។

យោងតាមការសិក្សាស្រាវជ្រាវមួយផ្សេងទៀតបានឱ្យដឹងថា ស្រ្ដីជាង ៧៥% ចូលចិត្ដឱ្យខ្លួនឯងស្រវឹង មុនពេលរួម
ភេទ។ អ្វីគួរឱ្យភ្ញាក់ផ្អើលនោះ គឺថា ស្រ្ដីប្រមាណជា ៦% មិនដែលរួមភេទ ពេលខ្លួនមិនទាន់ស្រវឹងនោះទេ ហើយ
ជឿជាក់ថា ការរួមភេទដ៏ប្រសើរ គឺត្រូវតែស្រវឹងទើបល្អ ។

លទ្ធផលនៃការស្ទង់មតិមួយទៀត ដែលបានអនុវត្ដន៍ទៅលើស្រ្ដី ចំនួន ៣.០០០នាក់ មានអាយុចាប់ពី ១៨ឆ្នាំ ដល់
២៥ឆ្នាំ ក៏ទទួលបានលទ្ធផលដូចគ្នាដែរ ។ អ្នកសិក្សាស្រាវជ្រាវ ក៏រកឃើញផងដែរថា ស្រ្ដីចំនួន ១៤% មិនអាចទៅ
គេងជាមួយដៃគូរបស់ខ្លួន ដោយមិនបានទទួលទានស្រាទំពាំងបាយជូរមួយកែវនោះទេ ។ ស្រ្ដីភាគច្រើន និយាយថា
ការទទួលទានគ្រឿងស្រវឹង គឺជាផ្នែកដ៏រីករាយមួយ នៃការណាត់ជួបរបស់ពួកគេ និងធ្វើឱ្យពួកគេឈានដល់សកម្មភាព
រួមភេទ នៅពេលបន្ទាប់ដែរ ៕

ខាងក្រោមនេះ គឺជាគន្លឹះដ៏ប្រសើរសម្រាប់ការរួមភេទ ដោយប្រើមាត់៖

• មុនពេលអ្នកចាប់ផ្ដើមការរួមភេទ ដោយប្រើមាត់ដ៏ក្ដៅគគុកនេះ សូមអ្នកសំឡឹងមើលកែវភ្នែក ដៃគូរួមភេទរបស់
អ្នក ដោយក្រសែភ្នែកប្រកបដោយតម្រេកតណ្ហា ដ៏ពុះកញ្ជ្រោល និងជ្រាលជ្រៅ។ វិធីនេះនឹងធ្វើឱ្យអ្នកមានទំនុក
ចិត្ដ ក្នុងការអនុវត្ដន៍ទិចនិករួមភេទដ៏ស្រើបស្រាលនេះ។

• ការរួមភេទ ដោយប្រើមាត់ តម្រូវឱ្យអ្នកមានគំនិតច្នៃប្រឌិត និងស្ទាត់ជំនាញក្នុងការប្រើម្រាមដៃ ប៉ុន្ដែសូមអ្នកប្រើ
ម្រាមដៃរបស់អ្នកថ្នមៗ ទៅលើលិង្គ ឬទ្វារមាសរបស់ស្រ្ដី បើមិនដូច្នោះទេ វាអាចបណ្ដាលឱ្យដាច់រលាត់ចេញ
ឈាមមិនខាន។

• ក្នុងការអនុវត្ដន៍សកម្មភាពរួមភេទបែបនេះ វានឹងមានភាពប្រសើរឡើង ប្រសិនអ្នក អនុវត្ដន៍សកម្មភាពផ្សេងៗ
ដើម្បីបង្កើនភាពសម្រើបចំពោះដៃគូ។ម្យ៉ាងទៀត សូមបុរស កុំមានអារម្មណ៍ទុញទ្រាន់ចំពោះភាពសើម នៃទ្វារ
មាសស្រ្ដីអី ព្រោះវាជារឿងធម្មតានៃស្រ្ដី ក្នុងការហូរចេញនូវទឹករំអិល ពេលនាងមានអារម្មណ៍ស្រើបស្រាល។

• ចូរផ្លាស់ប្ដូរក្បាច់របស់អ្នក ដើម្បីភាពព្រឺព្រួចបន្ថែម និងប្ដូរទីតាំងរួមភេទ។

បំរាម៖ អ្នកប្រហែលជាចង់ឱ្យជីវិតផ្លូវភេទរបស់អ្នកបានល្អប្រសើរហើយ ប៉ុន្ដែវាកាន់តែប្រសើរថែមទៀតប្រសិនបើអ្នក-
បានយល់ដឹងច្បាស់ អំពីគ្រោះថ្នាក់ទាក់ទងនឹងការរួមភេទដោយប្រើមាត់។ អ្នកមិនគួរឱ្យមានការឆ្លងរោគ ក្រោយសកម្ម
ភាពរួមភេទ ដ៏រីករាយនេះនោះទេ៕
loading...