loading...

on
សុខភាព​ផ្នែក​ផ្លូវភេទ អាច​បញ្ជាក់បាន​ពី សុខុមាលភាព​ផ្នែក​រាងកាយ និង ស្ថានភាព​ផ្លូវចិត្ត​របស់​បុគ្គល​ម្នាក់ៗ​។ ប្រសិនបើ​អ្នក​មាន បញ្ហា​ណាមួយ ក្នុងចំណោម​ស្ថានភាព​ទាំងពីរ​នេះ នោះ​វា​នឹង​ជះ​ឥទ្ធិពល ដល់​សុខភាព​ផ្លូវភេទ​របស់​អ្នក បាន​ផង​ដែរ​។​កត្តា​ខាងក្រោម​នេះ គឺជា​គន្លឹះ​ដែល​អ្នក​អាចអនុវត្ត​បាន ដើម្បី​ពង្រឹង​សុខភាព​ផ្នែក​ផ្លូវភេទ​របស់​អ្នក អោយបាន​ល្អ​ប្រសើរ​ជាង​មុន​៖
​ការធ្វើ​លំ​ហាត់ប្រាណ​
​ការ​ ហាត់ប្រាណ អាច​ជួយ​រក្សា​កម្រិត​មេតាបូលីស ក៏ដូចជា តុល្យភាព​អរ​ម៉ូ​ន​នៅក្នុង​រាងកាយ​បាន​ផង​ដែរ ។​ជាមួយនឹង​លំ​ហាត់ប្រាណ​ងាយស្រួល​មួយចំនួន  នោះ​វា​នឹង​អាចជួយ​អោយ​អ្នក ទទួលបាន​នូវ បទពិសោធន៍​ផ្នែក​ដំណេក បានល្អ​ជាង​មុន​។ អ្នកជំនាញ​បាន​និយាយថា កង្វះខាត​នូវ​សក្តានុពល និង សកម្មភាព​ផ្នែក​រាងកាយ គឺមាន​ទំនាក់ទំនង​រវាង​គ្នា និង គ្នា​។ ការដើរ​ញាប់ៗ​, ការ​រាំ​, ធាក់​កង់ និង សកម្មភាព​លំ​ហាត់ប្រាណ ផ្នែក​ស​សៃឈាម​បេះដូង គឺ​អាច​ជួយ​អ្នក​ក្នុង​ការបង្កើន​នូវ ចរន្តឈាម​រត់ ទៅកាន់ សិរី​រៈ​បន្ត​ពូជ​។ ការធ្វើ​លំ​
ហាត់ប្រាណ គឺ​អាច​បង្កើន​សក្តានុពល​ផ្នែក​រាងកាយ និង ជួយ​ធ្វើអោយ​ជីវិត​ផ្លូវភេទ របស់​អ្នក​កាន់តែ មាន​ភាព​រីករាយ​ជាង​មុន​បាន​។​
ទទួលទាន​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​
​ របប​អាហារ​ប្រចាំថ្ងៃ របស់​អ្នក​គឺ​ពិតជា​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​ការពង្រឹង​ដល់​សុខភាព​ផ្នែក​ផ្លូវភេទ របស់​អ្នក​។ ការបង្កើន​នូវ ការ​ទទួលទាន​បន្លែ និង ផ្លែឈើ គឺ​ពិតជា​រួមចំណែក យ៉ាងសកម្ម នៅក្នុង​សុខភាព​ផ្នែក​ផ្លូវភេទ ដោយ​ការធ្វើ​អោយ​សិរីរៈ​ផ្នែក​ប្រព័ន្ធ​បន្ត​ពូជ ធ្វើការ​ល្អ​ប្រសើរ​ជាង​មុន​។ ការបង្កើន​នូវ​ការ ទទួលយក​សារធាតុ​រាវ និង អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ក៏​មាន សារៈប្រយោជន៍​ផងដែរ ក្នុងការ ពង្រឹង​ដល់​សុខភាព​ផ្លូវភេទ​នេះ​។​
លេបថ្នាំ​ជំនួយ​សារធាតុ​បន្ថែម​
​ អ្នក​អាច​លេបថ្នាំ​គ្រាប់​សារធាតុ​បន្ថែម ដើម្បី​ជួយ​ពង្រឹង និង ស្តារឡើងវិញ​នូវ​សុខភាព​ផ្លូវភេទ និង ជម្រុញ​ដល់​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​។ ទន្ទឹមនឹងនេះ យើង​ឃើញ​មាននូវ ប្រភេទ​ថ្នាំ​គ្រាប់​បំប៉ន នូវ​សុខភាព​ផ្លូវភេទ ជាច្រើន​ប្រភេទ​ដែល​មាន​ដាក់លក់ នៅតាម​ឱសថស្ថាន​នានា ដែល​ក្នុងនោះ​មានដូចជា​៖ ថ្នាំ​គ្រាប់​ជំនួយ​អារម្មណ៍​ផ្លូវភេទ​, ថ្នាំ​ពង្រីក​ទំហំ​របស់​លិង្គ និង ពន្យា​ពេល​រយៈពេល​នៃ​ការ​រួមភេទ​អោយ​បាន​យូរ ។​​សារជាតិ​អាមីណូអាស៊ីត ត្រួវបាន​គេ​ចាត់ទុថា​ជា សមាសធាតុ​ធម្មជាតិ​ម្យ៉ាង ដែល​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​របស់​យើង​បាន​។ វា​ជួយ​បង្កើន​ចរន្តឈាម​រត់ ដែល​ប្រកបដោយ​សុខភាព​ល្អ ទៅកាន់​លិង្គ​។ ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា ជាតិ​អាមីណូអាស៊ីត ដើរតួ​យ៉ាង​សំខាន់ នៅ​ក្នុង​ការរក្សា​សុខភាព​ទូទៅ​របស់​មនុស្ស ជាពិសេស​នោះ​គឺ សុខភាព​ផ្លូវភេទ​របស់​បុរស​។​
​ថែរក្សា​នូវ​ស្ថានភាព​ផ្លូវចិត្ត​របស់​អ្នក​
​ ស្ថានភាព​ផ្នែក​ចិត្តសាស្ត្រ អាច​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​មកលើ សុខភាព​ផ្លូវភេទ ជាពិសេស គឺ​ចំណង់​ផ្លូវភេទ​នេះ​តែម្តង​។ ការ​មាន​ស្ត្រស និង អារម្មណ៍​ភ័យព្រួយ ជា​រៀងរាល់ថ្ងៃ អាច​ជះ​ផល​រំខាន​បាន យ៉ាងខ្លាំង មក​លើ​សុខភាព​ផ្នែក​ផ្លូវភេទ​របស់​អ្នក​។ ប្រសិនបើ​អ្នក យល់​ថា​ខ្លួន​អ្នក កំពុង​ស្ថិតក្នុង​ស្ថានភាព​ផ្លូវ ចិត្ត​មួយ​ដែល​មិនល្អ នោះ​អ្នក​ត្រូវតែ​ព្យាយាម​ធ្វើ​ការដោះស្រាយ និង រៀន​ពី​វិធី​ក្នុង​ការគ្រប់គ្រង​វា អោយបាន​ល្អ​។​
​ត្រូវ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន អំពី​ស្ថានភាព​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ ខ្លួន​អ្នក​។ អ្នក​ប្រឹក្សា​យោបល់ ផ្នែក​ចិត្តសាស្ត្រ និង ពាក្យ​លើក​ទឹកចិត្ត​របស់​ដៃគូ អាច​ជួយ​អោយ​អ្នក យកឈ្នះ​បាន និង កាត់បន្ថយ​នូវ​អារម្មណ៍​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯងបាន ៕
Source: fb.com/hotnovel
loading...