ការរួមភេទគឺជា អារម្មណ៍ដ៏ពិសេសមួយ ដែលដៃគូស្នេហាគ្រប់រូប
តែងចង់ទទួលបាននូវភាពកក់ក្តៅ និង អារម្មណ៍ស្និទ្ធស្នាលរវាងគ្នា និង
គ្នា។ ប្រសិនបើមានភាគីណាម្នាក់
ធ្វើអ្វីៗដើម្បីបំពេញបំណងតែខ្លួនឯង នោះសេចក្តីសុខពិត និង
អារម្មណ៍នៃការដល់ដំណាក់កាលកំពូល អាចនឹងមិនមានចំពោះភាគី
ម្ខាងទៀតឡើយ ។ ខាងក្រោមនេះ គឺជារឿងទាំង ៩យ៉ាង
ដែលអ្នកមិនគួរមើលរំលង ខណៈពេលដែលអ្នក កំពុងតែ
ធ្វើប្រតិបត្តិការរួមគ្នា នៅលើគ្រែ ៖
១. មិនព្រមថើបដៃគូរបស់ខ្លួន
តើអ្នកជឿទេថា មានមនុស្សជាច្រើន ( រួមទាំងស្ត្រីខ្លះផងដែរ)
មិនព្រមធ្វើការថើបដៃគូស្នេហារបស់
ពួកគេ ជាមុនសិននោះទេ។
តើហេតុអ្វីទៅ? វាអាចដោយសារតែ ស្ថានភាពនោះមិនអំណោយផល អោយនូវការ
ធ្វើដូច្នេះ ឬ ក៏ពួកគេកំពុងស្ថិតក្នុងដំណាក់កាលជ្រួលច្របល់ខ្លាំង
ហើយអាចនឹងមានអារម្មណ៍ថា ការធ្វើដូចនេះ
អាចបង្អាក់ដល់អារម្មណ៍នៃការពុះកព្ជ្រោលរបស់ពួកគេបាន។
តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេណែនាំជាពិសេសថា
អ្នកគួរតែព្យាយាមធ្វើការថើប និង
ផ្តល់នូវភាពស្និទ្ធសា្នលដល់ដៃគូស្នេហាជាមុនសិន
មុនពេលដែលអ្នកចាប់ផ្តើម ធ្វើសឹកសង្គ្រាមនេះ ។
២. ខាំដៃគូរបស់ខ្លួន
ខណៈពេលដែល មនុស្សជាច្រើន
រីករាយនឹងដៃគូរបស់ខ្លួនដែលហាក់នឹងមានភាពឃោរឃៅបន្តិច
ការខាំផ្នែកណាមួយ នៃរាងកាយរបស់ពួកគេ
មុនពេលដែលឈានដល់ដំណាក់កាលកំពូល វាអាចនឹងនាំអោយ
មាននូវអារម្មណ៍ឈឺចាប់ និង មានភាពមិនសុខស្រួល ឬ ពួកគេអាចនឹងខ្លាច
ក្នុងការបន្តដំណើរទៅមុខទៀត។ ដូច្នេះ ចូរប្រាកដថាដៃគូរបស់អ្នក
ទទួលបាននូវភាពរំភើបគ្រប់គ្រាន់សិន មុននឹងអ្នក
ធ្វើការខាំនូវត្រចៀក, ស្មា, ក ឬ
ផ្នែកណាមួយផ្សេងទៀតនៃរាងកាយរបស់ពួកគេ ។
៣. ព្រងើយកន្តើយនឹងរឿងអ្វីៗទាំងអស់ លើកលែងតែតំបន់ពិសេសរបស់ដៃគូ
ប្រាកដណាស់ ផ្នែកនៃតំបន់ប្រដាប់បន្តពូជ គឺពិតជាសំខាន់សម្រាប់អ្នក
និង ដៃគូ ប៉ុន្តែអ្នកគួរតែ ធ្វើការ យកចិត្តទុកដាក់ផងដែរ
នូវផ្នែកផ្សេងទៀតនៃរាងកាយរបស់គូស្នេហ៍អ្នក និង
ព្យាយាមចំណាយពេលខ្លះ ទៅលើរាងកាយទាំងមូលរបស់ពួកគេដូចជា នៅត្រង់
ជង្គង់,កដៃ,ខ្នង និង ពោះ ដែលពួកវា
សុទ្ធតែជាតំបន់សម្រើបដ៏ពិសេសចំពោះទាំង ស្ត្រី និង បុរសផងដែរ។
ការថើប ឬ អង្អែលថ្នមៗ នៅត្រង់តំបន់ទាំងនេះ
អាចនឹងធ្វើអោយដៃគូអ្នកកាន់តែមានអារម្មណ៍ត្រេកត្រអាល
ហើយពួកគេក៏អាចនឹង តបស្នងនូវអារម្មណ៍បែបនេះ
ចំពោះអ្នកវិញបានផងដែរ។
៤.ដាក់ទម្ងន់ដងខ្លួនរបស់អ្នកទាំងស្រុងទៅលើដៃគូ
បើទោះជាអ្នក ជាមនុស្សស្រីក៏ដោយ
អ្នកក៏គួរតែចៀសវាងនូវការធ្វើដូចនេះ ប្រសិនបើអាចទៅរួច។
វាមិនអីនោះទេ ក្នុងករណីខ្លះ ខណៈពេលដែលអ្នក
កំពុងតែសប្បាយភ្លើតភ្លើនភ្លេចខ្លួន មួយភ្លែតនោះ ។ ប៉ុន្តែ
នៅពេលដែលអ្នក ស្ថិតនៅផ្នែកខាងលើនៃដងខ្លួនរបស់ពួកគេនោះ
អ្នកគួរតែមានការប្រុងប្រយ័ត្ន ចៀសវាង ក្នុងការដាក់សម្ពាធដោយផ្ទាល់
ទៅលើដៃគូរបស់ខ្លួន។ ការធ្វើអោយដៃគួអ្នកថប់ដង្ហើម ឬ ពិបាក
ក្នុងការដកដង្ហើម អាចនឹងសម្លាប់ពួកគេបាន នាពេលណាមួយ
បើទោះជាគេកំពុងតែស្ថិតក្នុងដំណាក់កាល ពិសេសក៏ដោយ ។
៥. ក្រ ឬ ឆាប់ទទួលបាននូវអារម្មណ៍ដល់កំពូលពេក
នេះគឺជាបញ្ហាមួយ ដែលតែងកើតមានជាពិសេសចំពោះបុរស។ អ្នកត្រូវតែ
មានសម្តត្ថភាពក្នុងការគ្រប់គ្រងនូវ សាច់ដុំរបស់អ្នក
ដើម្បីអោយប្រាកដបានថា អ្នកអាចធ្វើការបញ្ចេញទឹកកាម
ក្នុងពេលដ៏សាកសមណាមួយ។ ការក្របាញ់ទឹកកាមពេក
ក៏អាចនឹងធ្វើអោយភាគីខាងស្រី នឿយណាយ និង ធុញទ្រាំបានដែរ។
៦. មិនព្រមប្រាប់ដៃគូរបស់អ្នកមុនពេលដែលអ្នកទទួលបាននូវតម្រេក
ប្រសិនបើអ្នកនឹងបណ្តោយអោយអ្វីៗ ទៅតាមសម្រួល ហើយភាគច្រើន
ស្ថានភាពនេះតែងកើតឡើងចំពោះស្ត្រី មិនថា
ក្នុងអំឡុងពេលនៃការរូមភេទដោយមាត់ ឬ ការរួមរ័ក្សធម្មតា
អ្នកគួរតែប្រាប់ពួកគេ ជាមុន
ថាអ្នកមិនទាន់ទទួលបាននូវអារម្មណ៍បែបនោះទេ។
៧.ចាត់ទុកការរួមភេទជាមួយដៃគូដូចជាក្នុងរឿងអាសអាភាស
បើទោះជាមាន ដៃគូរួមភេទមួយចំនួន
រីករាយនឹងអប្បកិរិយាសិចប្លែកៗមួយចំនួន នោះអ្នកក៏គួរតែ
មានភាពឆ្លាតវ័យក្នុងការ និយាយជាមួយនឹងដៃគូអ្នកជាមុនសិន
មុនពេលដែលអ្នកចង់អនុវត្តនូវក្បាច់ទាំងនេះ ជាមួយនឹងដៃគូអ្នក។
ប្រសិនបើអ្នកចាប់ផ្តើមធ្វើវា ដោយគ្មានអនុញ្ញាត ឬ ដោយមិនដឹងថាតើនាង
អាចទទួលយកវាបានឬអត់
នោះអារម្មណ៍នៃភាពសុខស្រួលអាចនឹងត្រូវបានកាត់ផ្តាច់ ។
៨. រក្សាភាពស្ងៀមស្ងាត់
តើ
អ្នកចង់ដឹងទេថា តើនៅពេលណា
ដែលដៃគូរបស់អ្នកបានទទួលនូវអារម្មណ៍ស្កប់ស្កល់? ដូច្នេះ
អ្នកគួរតែធ្វើដូចគ្នានេះវិញផងដែរចំពោះពួកគេ និង
និយាយចេញមកនូវអ្វីដែលអ្នកពេញចិត្ត។ ការបញ្ចេញនូវ
សម្លេងថ្ងួចថ្ងូរតិចៗ ឬ អាចជាការនិយាយធម្មតាថា
វាពិតជាអស្ចារ្យណាស់ នោះពាក្យសម្តីទាំងនេះ
អាចនឹងជម្រុញទឹកចិត្តអោយដៃគូអ្នកកាន់តែ មានកម្លាំងចិត្ត និង
មានភាពឆ្លាតវ័យក្នុងពេល ធ្វើប្រតិបត្តិការ លើកក្រោយទៀត ។
៩.ធ្វើសកម្មភាពខ្លាំងពេក
វាអាចនឹងធ្វើអោយអ្នក មានអារម្មណ៍សុខស្រួល
ក្នុងការបញ្ចេញនូវថាមពលទាំងអស់របស់អ្នក
ដូចជានៅក្នុងពេលដែលអ្នកហាត់ប្រាណនៅក្នុងក្លឹប តែកាយវិការបែបនេះ
អាចនឹងមិនសាកសមសម្រាប់ ដៃគូស្នេហាខ្លះ ក្នុងការទទួលយក ។
អ្នកគួរបង្កើតនូវ ភាពឆ្នៃប្រឌិត ដោយការព្យាយាមលាយបញ្ចូលគ្នា
រវាងការផ្លាស់ប្តូរនូវចង្វាក់ និង ល្បឿន ដើម្បីអោយអ្នកទាំងពីរ
ទទួលបាននូវបទពិសោធន៍រីករាយ ក្នុងពេលដំណាលគ្នានេះ ៕
loading...
រឿងទាំង៩យ៉ាងដែលអ្នកមិនគួរធ្វើពេលកំពុងរួមភេទ
on
loading...