ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១០
ខ្ញុំបានអង្គុយនៅរានហាលខាងមុខផ្ទះ
ហើយសំលឹងមើលទៅមេឃដែលមានកាំជ្រួចរាប់ពាន់គ្រាប់
បានជះពន្លឺភ្លឺចញ្ចាចពាសពេញផ្ទៃមេឃ នាវេលាម៉ោង ០០: ០៣នាទី ឈានចូលឆ្នាំថ្មីនៃ២០១១
ហើយក៏ជាថ្ងៃឆ្លងចូលនៃបុណ្យកំណើតគម្រប់២៦ឆ្នាំរបស់ខ្ញុំផងដែរ។
ទឹក ភ្នែករបស់ខ្ញុំស្ទើរតែនឹងស្រក់ចុះគ្រប់ពេលនោះពេលដែលបានគ្រលាស់ ភ្នែកមើលទៅកាន់ទូរស័ព្ទដែលគ្មានបន្លឺសំលេងរោទ៍នឹងសំលេងផ្ញើសារ ជូនពរថ្ងៃកំណើតរបស់ខ្ញុំ សូម្បីតែក្នុងឱកាសឆ្នាំថ្មី... ខ្ញុំបានត្រឹមតែអង្គុយអោបក្បាលជង្គង់ឈ្ងោកមុខចុះក្រោមភ្លើង កាំជ្រួចដ៏ហាក់ប្រែជាគ្មានន័យអ្វីទាល់តែសោះ សំរាប់មនុស្សដែលគ្មានបានការដូចជារូបខ្ញុំនេះ។
ម៉ោង ០០:១០នាទី ខ្ញុំ ដឹងត្រឹមថាខ្ញុំបានគេងលក់បាត់ទៅហើយ សំលេងកាំជ្រួចនៅតែបន្តឡើង ត្រចៀករបស់ខ្ញុំប្រែជាស្ពឹកព្រោះតែថាមពលនៃសំលេងដ៏ខ្លាំងក្លា នៃកំាជ្រួចទាំងនោះ អារម្មណ៍ចំលែកមួយក៏ស្រាប់តែបានផុសឡើង កៅអីដែលខ្ញុំបានអង្គុយអោបក្បាលនឹងជង្គង់នោះក៏ស្រាប់តែញ័រឡើង ក្នុងចិត្តខ្ញុំក៏គិតឡើងថា នេះសង្ស័យជាសញ្ញាដែរបញ្ជាក់ថាការរញ្ជួយដីនៅជប៉ុនបានរាល់ដាល មកដល់ស្រុកខ្មែរយើងនេះហើយតើមែនទេ? ពេលនេះអារម្មណ៍ខ្ញុំគ្មានអ្វីពោរពេញទៅដោយភាពភ័យខ្លាចស្លាប់នោះទេ ខ្ញុំបានបំរះខ្លួនចេញពីលើកៅអីហើយក៏អោនខ្លួនក្រាបចុះទៅខាងក្រោមកៅអីវិញម្តង បណ្តាលអោយកៅអីដែលខ្ញុំកំពុងតែជ្រកក្បាលនោះហើបជើងឡើង របស់អ្វី មួយធ្ងន់ៗតែមានទំហំតូចបានធ្លាក់ចុះមកចំពីលើក្បាលរបស់ខ្ញុំប៉ោក!!

ទេ! ខ្ញុំមិនអាចស្លាប់បាននោះទេ!
ខ្ញុំត្រូវតែប្រញាប់ក្រោកឡើង! មិនគិតអីទៀតខ្ញុំក៏បានតាំងជំហរវិញយ៉ាងនឹងន៎របំផុត
តែផ្ទុយទៅវិញពីអ្វីដែលនៅជុំវិញខ្លួនប្រែជាស្ងប់ស្ងាត់
សំលេងកាំជ្រួចដែលតែងតែផ្ទុះឡើងសឹងបែកក្រដាសត្រចៀកក៏បែរជាស្ងប់ទៅវិញ
នៅសល់ឡើយតែសំលេងទូរស័ព្ទដែលកំពុងតែញ័រ វឺត...វឺត....-[]_[]- ហ្ហើយ!!!!!!!!!!!! ចំជាឆ្កួតមែន....! ហាហាហាហា
ហើយ
អ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់ពីបាត់បង់នូវភាពភិតភ័យទាំងនោះអស់
ហើយ
គឺជាការលើកទូរស័ព្ទមកចុចមើលថាជាឈ្មោះអ្នកណាគេដែលបានតេមក
ចប់ហើយ!
១០ មីសខល ទៅហើយ! ពេលនេះអារម្មណ៍របស់ខ្ញុំបានប្រែជាស្រស់ថ្លា
នឹងហាក់ដូចជារំភើបមួយរំពេចនៅពេលដែរអ្វីដែលកំពុងលោតឡើងនៅលើ
អេក្រង់ទូរស័ព្ទរបស់ខ្ញុំនោះគឺជាឈ្មោះមនុស្សម្នាក់ដែលខ្ញុំកំពុងតែ
ទន្ទឹងរង់ចាំជាងមួយយប់ទៅហើយនោះ....
“ បងធំ...... “ សំលេងរបស់នាងពេលនេះហាក់ដូចជាខ្សោយៗ
“ សួស្តីឆ្នាំថ្មី!!! បងសុំជូនពរមនុស្សដែលបងស្រលាញ់...“ ខ្ញុំជូនពរនាងដោយក្ដីត្រេកអរ...
“ បងកំពុងតែធ្វើអីនឹង?“
ខ្ញុំបានស្ងាត់មាត់មួយរំពេចនៅពេលដែលបានលឺសំលេងនិងសំដីខ្សោះៗខុសប្លែកពីធម្មតាបែបនេះ...
“ ពេលនេះបងទំនេរដែរទេ?“
“ 0.0“
“
គឺ អូនចង់ជួបបង! ....
យើងជួបគ្នានៅស្តារម៉ាតខាងក្រោមផ្ទះបងចុះ“
“ នេះ...អូនមានរឿងអីតើមែនទេ? ..... “
តឺតតឺតតឺត......
សំលេង
តឺតតឺតតឺត......
បែបនេះបានបញ្ជាក់ថាខ្សែទូរស័ព្ទពីម្ខាងទៀតត្រូវបានផ្តាច់ការ
ទាក់ទងបាត់ទៅហើយ
អារម្មណ៍របស់ខ្ញុំហាក់ប្រែជាធ្ងន់ បេះដូងដែលស្ងប់បានប្រែជាលោតញាប់
ដឹបដឹបដឹប ខ្ញុំបានរត់សំដៅទៅរកទ្វារផ្ទះយ៉ាងលឿន
ដើម្បីចេញទៅជួបនឹងមនុស្សដែលខ្ញុំយល់ថាគេច្បាស់ជាមានរឿងអ្វី
ទុក្ខសោកជាក់ជាមិនខាននោះទេ....។
អាកាសធាតុប្រែជាស្ងប់
ខ្យល់ហាក់ដូចជាប្លែក
សំលេងស្លឹកឈើប្រែជានៅនឹងហាក់គ្មានជីវិតអ្វីសំរាប់បន្តទៅថ្ងៃស្អែកទៀត
ខ្ញុំបានឈរចាំមនុស្សដែលខ្ញុំចង់ឃើញមុខយ៉ាងយូរ
ទាំងកាយប្រែជារងារដោយគ្មានភាពត្រជាក់នៅជុំវិញខ្លួនសោះនោះ។ រថយន្តមួយគ្រឿងក៏បានលូនសន្សឹមៗមកពីចំងាយ
បណ្តាលអោយអារម្មណ៍ខ្ញុំបែរជានឹងនរមួយរំពេច។ ខ្ញុំក៏ប្រញាប់ប្រឹងសម្លឹងមើលទៅខាងក្នុងរថយន្តនោះ
គឺជាមនុស្សប្រុសសង្ហារម្នាក់ ថែមទាំងមានស្រីម្នាក់អង្គុយនៅពីខាងស្ដាំទៀតផង
អ្វីដែលខ្ញុំគិតនោះ គឺប្រាកដជាគូស្នេហ៍គេជិះដើរលេងពេលរាត្រីបន្ទាប់ពីការខោនដោនសំរាប់ឆ្នាំថ្មីនេះហើយមើលទៅ
ប៉ុន្តែប្លែកអីតែរថយន្តមួយគ្រឿងនោះ បែរជាមកឈប់ង៉ក់នៅចំពីមុខរបស់ខ្ញុំទៅវិញ។
ស្រីម្នាក់ដែលខ្ញុំតែងតែស្គាល់មុខនឹងតែងតែដក់នៅជាប់ក្នុងក្រអៅបេះដូងរបស់ខ្ញុំពីមុនមកនោះ
ក៏ក្លាយទៅជាគូសង្សារមួយគូនោះទៅវិញ ពួកគេបានឈានជើងចុះពីលើរថយន្តនោះព្រមៗគ្នា
ហើយបានដើរមកឈប់នៅចំពោះមុខរបស់ខ្ញុំ បុរសម្នាក់ដែលកំពុងតែឈរកាន់ដៃមនុស្សស្រីក្នុងបេះដូងខ្ញុំ
ក៏បានឈោងដៃមកចាប់ដៃរបស់ខ្ញុំ ហើយបាននិយាយមកកាន់ខ្ញុំថា “ឈប់ពាក់ព័ន្ធជាមួយនឹងសង្សាររបស់ខ្ញុំទៀតតើបានទេ?“ ជំហរ
របស់ខ្ញុំប្រែជាលែងនឹង ដៃដែលខ្ញុំកំពុងតែចាប់ជាមួយនឹង
បុរសម្នាក់នោះហាក់ប្រែជាទន់
ខ្ញុំបានទន់ជង្គង់នៅចំពោះមុខគេទាំងពីរនាក់
ហើយទឹកភ្នែករបស់ខ្ញុំស្រាប់តែស្រក់ចុះទាំងមិនដឹងខ្លួន
តែមុខរបស់ខ្ញុំក៏បានសំលឹងមើលទៅមនុស្សស្រីដែលខ្ញុំតែងតែនឹក
តែងតែស្រលាញ់
តែងតែប្រើពេលវេលាសំរាប់រង់ចាំ
តែងតែហ៊ានលះបង់គ្រប់ទាំងអ្វីៗគ្រប់យ៉ាងដើម្បីគេ
នៅពេលនេះគេបានប្រែជាយកការឈឺចាប់ទាំងនេះមកប្រគល់អោយរូប
ខ្ញុំតែម្នាក់ឯងបែបនេះសោះ
អ្វីទៅដែលហៅថាស្នេហាដែលអូនតែងតែធ្លាប់ប្រគល់ជូនមកបង.....ពេលនេះ
បងបានត្រឹមតែអង្គុយលត់ជង្គង់នៅទល់មុខអូននិងមនុស្សដែលកំពុងតែដ
ណ្តើមអូនចេញពីរូបបងបែបនេះតើមែនដែរទេ...? អូនប្រាប់បងមក…..!!!!
ខ្ញុំដឹងថាទោះបីជាខ្ញុំស៊ូទ្រាំបាក់ទឹកចិត្ត
នឹងភាពទន់ជ្រាយទាំងអស់នេះទៀតក៏គ្មានបានប្រយោជន៍អ្វីមកវិញនោះដែរ
ព្រោះតែអ្វីៗគេគឺជាអ្នករៀបចំ ខ្ញុំបានព្យាយាមក្រោកឡើង
ដៃរបស់ខ្ញុំដែលធ្លាប់តែទន់ជ្រាយក្នុងពេលនេះ
គឺខ្ញុំបានព្យាយាមធ្វើអោយវាមានភាពរឹងមាំឡើងវិញ
សំរាប់ទប់ខ្លួនមិនអោយដួលនៅនឹងមុខមនុស្សស្រីដែលបានក្បត់ស្នេហារបស់ខ្ញុំបែបនេះនោះទេ
អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនោះគឺខំប្រឹងដើរចេញពីពួកគេទាំងពីរនាក់
ទាំងភាពឈឺចាប់និងការចុះចាញ់ ហើយបាននិយាយពាក្យបីបួនឃ្លាទាំងកំពុងតែនឹងឈានជើងចេញពីភាពអាម៉ាស់នោះមក....
“ បងនឹងធ្វើខ្លួនអោយកាន់តែរឹងមំាជាងនេះ
បងនឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្លួនឯងវិញ
បងនឹងព្យាយាមខំបំភ្លេចអូនចេញពីបេះដូងដែលអូនបានបំផ្លាញវាចោលនេះ បងនឹងលុបរូបអូនចេញពីបេះដូងរបស់បង...“ ។ សំលេងយំចេញពីបេះដូងដ៏ខ្ទេចខ្ទាំរបស់ខ្ញុំនេះក៏បានបន្លឺឡើង
បងមិនខ្មាស់អូននោះទេ បើបងគ្រាន់តែបង្ហូរទឹកភ្នែកចេញពីបេះដូងបងបែបនេះនោះ
សូមអោយអូននៅជាមួយគេដោយមានសេចក្តីសុខដូចអ្វីដែលអូនបានធ្វើក្នុងពេលនេះទៅចុះ។
រឿងស្នេហាដ៏ឈឺចាប់របស់ខ្ញុំមួយនេះវាបានបញ្ចប់ត្រឹមម៉ោង១
និង ០០ នាទី(យប់នោះ).......