គ្រឿងផ្សំ
វិធីធ្វើ
១- គ្រឿងក្នុងគោ (សាច់ពោះ ១០០ស្រទាប់ និងថ្លើម) ៣០០ក្រាម, ឈាមគោសុទ្ឋ (ឈាមស្រស់ៗ) ១ចានចង្កឹះ, អង្ករលីង(បុកម៉ដ្ឋ) ១ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ,ដើមខ្ទឹមហាន់ទទឹងស្តើងៗ ២ស្លាបព្រាបាយ, ស្លឹកជីរបារាំង ឬជីបន្លា ២គល់, ស្លឹកគ្រៃ ៦សន្លឹក, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- លាងសាច់ និងគ្រឿងក្នុងអោយស្អាត រួចស្ងោអោយឆ្អិន បន្ទាប់មកហាន់ស្តើងៗ
៣- ញីស្លឹកគ្រៃ ហើយច្របាច់ច្របល់ជាមួយឈាម ប្រហែលជា ៥-១០នាទីរហូតដល់ឡើងពពុះ ដើម្បីកាត់ក្លិនឆ្អាប រួចយកស្លឹកគ្រៃចេញ
៤- ប្រឡាក់គ្រឿងក្នុង ជាមួយអង្ករលីង ម្ទេសម៉ដ្ឋ ដើមខ្ទឹម ជីបារាំង អោយសព្វ
៥- ស្រោចឈាមដែលត្រៀមទុក ពីលើគ្រឿងក្នុង ហើយគ្រឿងជូរប្រៃដោយ ទឹកត្រី ទឹកក្រូចឆ្មារសព្វ ហើយរោយជីរអង្កាមពីលើជាការស្រេច
កំណត់សំគាល់ផ្សេងៗ
សំគាល់ : ចង់បន្ថែមពោះវៀនខ្ចីទៀតក៏បានដែរSource Link