សៀវ
ភៅរូបវិទ្យាមួយក្បាល នឹងប៊ិចមួយដើម...
ខ្ញុំគ្មានគិតអ្វីក្រៅពីយកកាសទូរស័ព្ទមកដាក់ជាប់និងត្រចៀក
ទាំងសងខាង
ហើយស្តាប់ចំរៀងមនោសញ្ចេតនាអស់ទាំងនេះនោះទេ ◕-◕
ខ្ញុំបានក្រោកឈរឡើង
ព្រមទាំងក្រវីក្រវាត់ខ្លួនដើម្បីអោយស្រួលសរសៃ តែក៏ធ្វើអោយប៊ិចដែលនៅលើក្រដាស់សៀវភៅ
ត្រូវរមៀលធ្លាក់ចុះពីលើតុ ខ្ញុំបានដើរអោនទៅតាមល្បឿនប៊ិចដែលបានរមៀល
នៅពីក្រោមតុទៅយ៉ាងលឿន តែក៏មិនអាចតាមវាទាន់ទាល់តែសោះ
នៅទីបញ្ចប់វាក៏
ឈប់នៅស្ងៀម ដោយគាំងជាប់នឹងទ្វារបន្ទប់រៀន “ម្តងនេះឯងរត់លែងរួចហើយ!!!” ខ្ញុំបានឈានជើងមួយចជំហាន ដើរទៅរកវាដោយអោនមុខចុះ តែក៏ត្រូវបានបុកជាមួយនឹងរបស់ស្អីម្យ៉ាង ដែលធ្វើអោយក្បាលរបស់ខ្ញុំឈឺខ្ទោកៗ ភ្លាមៗមួយរំពេច។
ឈប់នៅស្ងៀម ដោយគាំងជាប់នឹងទ្វារបន្ទប់រៀន “ម្តងនេះឯងរត់លែងរួចហើយ!!!” ខ្ញុំបានឈានជើងមួយចជំហាន ដើរទៅរកវាដោយអោនមុខចុះ តែក៏ត្រូវបានបុកជាមួយនឹងរបស់ស្អីម្យ៉ាង ដែលធ្វើអោយក្បាលរបស់ខ្ញុំឈឺខ្ទោកៗ ភ្លាមៗមួយរំពេច។
“អួយ....!” វាមិនមែនជាសំលេងរបស់ខ្ញុំនោះទេ
តែជាសំលេងមួយទៀតដែលនៅចំពីមុខរបស់ខ្ញុំ។
ខ្ញុំងើបមុខឡើង
ទាំងដៃម្ខាងនៅទប់ជាប់ជាមួយនឹងមាត់ទ្វារ និងដៃម្ខាងកំពុងតែអេះក្បាល
តែពេលនោះកែវភ្នែករបស់ខ្ញុំ កំពុងតែនឹងប្រសព្វទៅជាមួយនឹងកែវភ្នែករបស់ក្មេងស្រីម្នាក់...។
នាងស្អាតណាស់!
សក់នាងស្តើងទន់ស្រលូន មានក្លិនផ្កាម៉ុងទោលដែលខ្ញុំចូលចិត្ត
ច្រមុះស្រួច ធ្វើអោយខ្ញុំ បែរមុខចេញពីនាងស្ទើរតែមិនបាន។
៩វិនាទីក្រោយមក
នាងក៏ស្រាប់តែធ្វើទឹកមុខភ្ញាក់ផ្អើលជាមួយនឹងខ្ញុំ
ហើយស្រវេស្រវ៉ា យករបស់អ្វីម្យ៉ាងដែល នៅក្នុងកាបូបរបស់នាង
ចេញមកហើយហុចមកអោយខ្ញុំដោយធ្វើមាត់ដូចជានិយាយមិនចង់ចេញ ។
ខ្ញុំស្រាប់តែស្រឡាំងកាំងនិងទង្វើររបស់នាងភ្លាមមួយរំពេច >.?
“
បង...បងប្រ...បង....បងប្រុស!!!! បងកើតអីដែររឺអត់ទេនឹង?”
“..........” ◕-◕
“ គ....គឺ
ឈាម!ឈាម ណា! ឈាមរបស់បងវាហូរចុះមកហើយ!"
“ហាស់?
ឈាម? “ ខ្ញុំបានឧទានទៅកាន់ក្មេងស្រីម្នាក់នោះ
ដែលនាងកំពុង ង៉ក់ក្បាលជាចំលើយមកកាន់ខ្ញុំ
មិននៅយូរខ្ញុំក៏ប្រញាប់យកដៃ ដែលកំពុងតែអង្វែលក្បាល មកមើល!
ដែលធ្វើអោយខ្ញុំឃើញច្បាស់នឹងភ្នែកថា ធាតុរាវ
ត្រជាក់ៗដែលប្រលាក់ជាប់នឹងដៃរបស់ខ្ញុំពេលនេះគឺជាឈាមស្រស់របស់ខ្ញុំ
ទាំងខ្ញុំក៏មិនដឹងថាវាហូរមកបានដោយរបៀបណានោះដែរ.............O.?
“ ឈាម!!!!!!!!!!!!!!!!!!”ខ្ញុំស្រែក “ខ្ញុំមិនចូលចិត្តឈាមនោះទេ!!!!!!!!!!” >.< គឺខ្ញុំក៏បានស្រែកឡើង
នៅចំពោះមុខនាងដែលធ្វើអោយនាងប្រញាប់យកដៃមកខ្ទប់មាត់របស់ខ្ញុំជិត
ហើយនិយាយមកកាន់ខ្ញុំថា “ នែ! ឆ្កួតទេអី! ឈប់ស្រែកទៅ!
មិនខ្មាសគេទេអី? អាបងឯងមិនមែនក្មេងដូចខ្ញុំទេណា?!
យី! “ (ស្ពឹក)!!_< នាងក៏បានអង្គុយចុះ
ហើយប្រញ៉ាប់ទាញយកក្រដាសជូតមាត់ដែលនាងបានយកចេញពីក្នុងកាបូបនោះមកជូតឈាមដែលប្រលាក់នៅលើថ្ងាស់អោយខ្ញុំ។
អារម្មណ៍ខ្ញុំពេលនេះគឺប្រៀបដូចជានៅក្នុងរឿងកុនស្នេហាយុវវ័យមួយអញ្ចឹង
ការឈឺចាប់ប្រែក្លាយជាស្ពឹកអស់
ដោយសារតែដៃដ៏តូចៗគួរអោយស្រលាញ់របស់នាង បានប៉ះផ្ទាល់នឹងថ្ងាសរបស់ខ្ញុំ
ខ្ញុំបានសំលឹងមើលទៅកាន់មុខរបស់នាងដោយភ្លេចភ្លាំងស្មារតី តែក៏........
“ ត្រេង..........ត្រេង.........ត្រេង.........”
ស្លាប់ហើយ!ទេ មិនអាចទេ
ម៉េចក៏បែរជាមកចុចកណ្តឹងចូលរៀនអីពេលនេះទៅវិញបែបនេះ?
ក្មេងស្រីដែលកំពុងតែជូតមុខរបួសអោយខ្ញុំស្រាប់តែស្ទុះងើបឡើងដោយប្រញ៉ាប់
ថែមទាំងបានហុចកូនកន្សែងដៃរបស់នាងមកអោយខ្ញុំ
ព្រមទាំងនិយាយមកកាន់ខ្ញុំដែលកំពុងតែអង្គុយថា “បងប្រុស!
គឺដល់ម៉ោងខ្ញុំចូលទៅថ្នាក់វិញហើយ! ខ្ញុំទៅសិនហើយ
បងជួយជូតវាខ្លួនឯងផង បាយបាយ!” នាងក៏បានរត់ចេញពីខ្ញុំឆ្ងាយទៅបន្តិចម្តងៗ
ធ្វើអោយខ្ញុំភ្លេចខ្លួនថា ខ្ញុំនៅមិនទាន់បាននិយាយពាក្យថា អរគុណមួយម៉ាត់ដល់នាងផង
។ ខ្ញុំមិននៅគិតដល់អ្វីយូរទៅទៀត ក៏ប្រញ៉ាប់បំរះខ្លួនដើម្បីក្រោកឡើងវិញ
ក៏ប៉ុន្តែស្រាប់តែធ្វើអោយក្បាលរបស់ខ្ញុំបុកចំនឹងអ្វីម្យ៉ាងសារជាថ្មីម្តងទៀត
“អូយ!!!នេះមិនមែនបុកចំនឹងក្បាលក្មេងស្រីឯណាទៀតទេតើមែនដែរទេ?
“ ខ្ញុំក៏ប្រញ៉ាប់ក្រលៀសភ្នែកមួយរំពេចដើម្បីមើលអ្វីដែលធ្វើអោយខ្ញុំមានរបួសផ្ទួនៗគ្នាបែបនេះ
តែលើកនេះអ្វីដែលខ្ញុំបានឃើញវាមិនមែនជាក្បាលរបស់ក្មេងស្រីណាម្នាក់ទៀតនោះឡើយ
តែផ្ទុយទៅវិញវាគឺជា ត្រចៀកទ្វារនៃបន្ទប់រៀនទៅវិញនោះទេ >.< ស្លាប់ហើយ
នេះខ្ញុំស្រមើរស្រម៉ៃថាទៅបុកក្បាលជាមួយនឹងក្មេងស្រីម្នាក់អម្បាញ់មិញដោយរបៀបណាទៅអញ្ចេះនឹងនៀក?
ខ្ញុំមិនទាន់ទាំងគិតផងថាបើសិនជានាងដឹងថាខ្ញុំគិតស្រម៉ៃបែបនេះទាំងថ្ងៃ
តើខ្ញុំត្រូវខ្មាសនាងយ៉ាងណានោះ? ហាហាហាហា T_T ឈប់គិតទៀតទៅពេលនេះខ្ញុំមានអារម្មណ៍ថាឈាមដែលនៅជាប់នឹងថ្ងាស់របស់ខ្ញុំវា
បានហូរចុះមកច្រើនលើសពីមុនម្តងទៀតហើយ
ខ្ញុំក៏បានលើកកន្សែងដៃដែលក្មេងស្រីនោះបានទុកអោយយកមកជូត
តែក៏មិនដាច់ចិត្តជូតវាបន្ត ហ្ហើយ...! នាងចាកចេញពីខ្ញុំបាត់ទៅហើយ!
តែទោះជាយ៉ាងណាក៏នាងបានបន្សល់ទុកកូនកន្សែងដៃរបស់នាងនៅនឹងខ្ញុំមួយនេះដែរ!
ប៉ុន្មានថ្ងៃក្រោយខ្ញុំបានស្កាត់ទៅជួបនឹងនាងម្តងទៀត
ដោយយកលេសថា “បងសងកូនកន្សែងដៃនេះទៅអូនវិញ...! ◕‿◕ “
ចាប់ពីពេលនោះមកពន្លកស្នេហ៍យុវវ័យរបស់យើងក៏បានដុះដាលឡើងពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់…