១. ការប្រើកំណាត់ជាជំនួយ ចំណុចមូលដ្ឋានសម្រាប់គូស្នេហ៍ធ្វើការស្វែងយល់ គឺការប្រើកំណាត់ជាជំនួយសម្រាប់ទ្រាប់លើកម្រាលពូក ខាងក្រោមគូទស្ត្រីគឺជាមធ្យោបាយមួយល្អ
ដើម្បីចៀសវាងនូវការបន្សល់ ស្លាកស្នាមឈាមរដូវលើគ្រែ។
២. ត្រូវទុកក្រដាសជូតនៅក្បែរខ្លួនអ្នកជានិច្ច ពេល រួមភេទខណៈឈានជិតដល់ទីផ្តាច់ព្រ័ត្រហើយនោះ មេជីវិតរបស់បុរសវានឹងបាញ់ចេញពាសវាលពាសកាលលាយឡំនឹងឈាមពណ៌ក្រហម របស់ស្ត្រីដៃគូក៏មាន។ ដូច្នេះយើងត្រូវតែមានក្រដាសដាក់នៅជិតខ្លួនជាប់ជានិច្ចដើម្បី ដោះស្រាយនូវស្ថានភាពប្រឡាក់ប្រឡូស។ នេះជាការទទួលខុសត្រូវរបស់ភាគីទាំងសងខាងខណៈដែលបុរសគួរតែចេះផ្ដល់ សញ្ញាឲ្យដៃគូដឹងថាខ្លួនជិតដល់ចំណុចកំពូលដើម្បីឲ្យនាងបានត្រៀម ក្រដាសទន់ចាំខ្ទប់ ឬជូតសម្អាតលិង្គឲ្យស្អាត។
៣. រក្សាទីតាំងសុវត្ថិភាព ប្រសិនបើស្ថិតនៅក្នុងរយៈកាលមានរដូវនោះដៃគូមិនត្រូវប្រើក្បាច់ ស្រីនៅលើប្រុសឡើយ។ ទុកឱកាសប្រតិបត្តិការសិចនេះទៅឲ្យដៃគូប្រុសរបស់អ្នកជាអ្នកចាត់ចែង វិញចុះ។
៤. សុវត្ថិភាពនៃបាញ់ទឹកកាមក្នុងរន្ធយោនី នេះប្រហែលជាក្តីសុបិនចង់បានរបស់បុរសគ្រប់រូបក្លាយជាការពិតហើយ។ បុរសភាគច្រើនចូលចិត្តនូវទង្វើបាញ់ទឹកកាមក្នុងរន្ធយោនីនេះ តែពួកគេគួរតែស្វែងយល់ពីអត្រាមានកូនដោយចៃដន្យនិងពីសារៈសំខាន់នៃ ការប្រើស្រោមអនាម័យ ឬវិធីសាស្ត្រចាក់ទឹកក្រៅពាងផងដែរ។ ដំណាក់កាលស្ត្រីមានរដូវបុរសអាចបាញ់ទឹកកាមនៅខាងក្នុងរន្ធយោនី បានដោយមិនបាច់បារម្ភរឿងមានកូនឡើយ។ តែទោះជាយ៉ាងណាគេក៏ឃើញមានករណីមានកូនដោយចៃដន្យ ក្នុងរយៈកាលស្ត្រីកំពុងមានរដូវនេះដែរ។
៥. ពាក់ស្រោមអនាម័យចំពោះអ្នកមានដៃគូរួមភេទច្រើន ជាទូទៅជំងឺកាមរោគងាយនឹងឆ្លងតាមឈាមណាស់ ជាពិសេសសម្រាប់សកម្មភាពរួមភេទតែម្តង។ ដូច្នេះអ្នកត្រូវតែស្វែងយល់ដៃគូរួមភេទអ្នកឲ្យបានច្បាស់ ឬ ត្រូវចេះការពារខ្លួនទើបល្អ។
៦. ដណ្តប់ភួយពេលរួមភេទ ប្រសិនបើអ្នកឬមិត្តប្រុសអ្នកមិនចង់មើលឃើញនូវវត្តមានឈាមរដូវ នោះទេ វិធីដណ្តប់ភួយជាជម្រើសដ៏ល្អមួយសម្រាប់យុទ្ធនាការលើគ្រែរបស់អ្នក ។
៧. រួមភេទក្រោមតំណក់ទឹកផ្កាឈូកក្នុងបន្ទប់ទឹក គេ ក៏អាចច្នៃវិធីសាស្ត្រមួយនេះបានដែរសម្រាប់យុទ្ធនាការសិចនាពេល ស្ត្រីមានរដូវនោះ។ ការរួមភេទនៅក្រោមតំណក់ទឹកផ្កាឈូកនេះអាចបញ្ឆេះអារម្មណ៍សិចដ៏ រោលរាល និងចៀសវាងការប្រឡាក់ប្រឡូសនៅលើគ្រែ និងកម្រាលពូកផងដែរ។
៨. ហាមប្រើម្រាមដៃលូកចូលក្នុងទ្វារមាសរបស់នាង សម្រាប់ បុរសដែលមិនចង់ឃើញវត្តមានឈាមនោះទេ គួរកុំលូកដៃចូលក្នុងល្អាងអាថ៌កំបាំងរបស់នាងក្នុងអំឡុងពេលរួមភេទ ដើម្បីកុំឲ្យខូចអារម្មណ៍។
៩. ថ្ងៃមានឈាមហូរច្រើន ប្រសិនបើស្ត្រីស្ថិតក្នុងដំណាក់កាលមានឈាមរដូវហូរខ្លាំងនោះ មិនគួរបើកយុទ្ធនាការសិចនៅពេលនេះឡើយជាពិសេសពីរថ្ងៃដំបូង។ ការបើកយុទ្ធនាការសិចដ៏ល្អគួរតែនៅថ្ងៃជិតអស់រដូវ ព្រោះវេលានេះ ស្ត្រីមានហូរឈាមតិចតួច។ ដូច្នេះការរួមភេទអាចអនុវត្តហើយមិនត្រូវបានរំខានដោយវត្តមានឈាមហូរ ឡើយ។
១០. មេជីវិតអាចមានជីវិតរស់នៅបានក្នុងស្បូនបាន៧២ម៉ោង វាជាករណីមួយដែលបុរសចូលចិត្តបាញ់ទឹកកាមខ្លួនក្នុងរន្ធយោនី ស្ត្រីគួរយល់ដឹង ព្រោះថាមេជីវិតខ្លួនអាចមានជីវិតសម្ងំក្នុងស្បូនស្ត្រីដល់ទៅ៣ ថ្ងៃឯណោះ ដើម្បីរង់ចាំបង្កកំណើត។
១១. ការរួមភេទដោយប្រើមាត់នាពេលមានរដូវ នេះ ជារឿងមួយដែលយើងត្រូវពិភាក្សាព្រោះវាមានភាពចម្លែក។ គេឃើញមានគូស្នេហ៍ខ្លះចូលចិត្តប្រើមាត់រួមភេទនៅពេលនេះ តែគូស្នេហ៍ភាគច្រើនពិតជាខ្ពើមរអើមមិនហ៊ានប្រព្រឹត្តឡើយ។ ចំពោះការរួមភេទដោយប្រើមាត់នាពេលមានឈាមរដូវនេះ គឺអាស្រ័យលើចំណូលចិត្តរបស់គូស្នេហ៍ទេ ប៉ុន្តែវាក៏មិនមានសុវត្ថិភាពដែរ ទាក់ទិននឹងអត្រាឆ្លងរោគនោះ។
១២. ការវាយប្រហារដោយមិនចាំបាច់ស្រាតខោក្នុង ប្រសិនបើស្ត្រីមានស្លៀកខោក្នុងបិទសំឡីអនាម័យនោះអ្នកគ្រាន់តែទាញ វាចេញមកចំហៀងតំបន់ត្រីកោណទៅជាការស្រេច។ វិធីនេះបុរសជាដៃគូអាចមានអារម្មណ៍ពីភាពតឹងណែននៃល្អាងសួគ៌។ ម្យ៉ាងទៀត ពេលវាយលុកចប់ ស្ត្រីអាចទាញខោមកបិទមាត់ល្អាងបានភ្លាមៗ៕
ប្រភព ៖ វត្ដភ្នំ