ខ្ញុំគឺជាបុរសម្នាក់ដែលក្រៀមក្រោះបំផុតវ័យរាងជ្រេរបន្តិចហើយ រូបរាងមិនសង្ហា តែក៏មិនជាអន់ប៉ុន្មានដែរ តែក៏មិនលាក់បាំងអ្វីនោះដែរ គឺតែងតែមានក្មេងស្រីមួយចំនួនផ្ញើសារតាមរយៈទូរស័ព្ទ ក៏មិនដឹងដែរថា ពួកនាងបានលេខខ្ញុំនោះមកពីណាដែរក៏មិនដឹង! ហិហិហិ (មិនមែនអួតទេណាបាទ) តែនេះចំៗតែម្តងហើយ តែធាតុពិតត្រូវតែនិយាយ បើលាក់ទុក ខ្លាចបាប! ថ្ងៃមួយខ្ញុំបានបើកហ្វេសប៊ុកលេង ក៏ប្រទះឃើញក្មេងស្រីម្នាក់គួរអោយទាក់ចិត្តមែនទែន :D ខ្ញុំក៏ចុចមើលភ្លាមថា ស្រីម្នាក់នោះ គឺ ជាអ្នកណា!! គឺ ឃើញហើយ! ពាក់ឯកសណ្ឋាន
សិស្សសាលា អាវមិនចំជាអាវ សំពត់កំព្រោងធំជាងខ្លួន ពាក់បូពណ៍ផ្កាឈូកស្លេក តែមុខហេតុអីក៏Cute ម្លេះន៎រ! Add Friend ផ្លាច់ នាងក៏ Accept មកវិញភ្លាមៗដែរហាហាហា
ជំហានបន្ទាប់នោះគឺ Status is
single មុខរបរជាសិស្ស តែលក់គុយទាវ ? អូមែនហើយ! ប៉ាគេបើកហាងគុយទាវ!
ហាហាហាហា អាស័យដ្ធាន នេះច្បាស់ជាចង់ផ្សាយពាណិជ្ជកម្មអោយហាងគុយទាវប៉ារបស់គេហើយមើលទៅ?
ហាហាហា ខ្ញុំក៏បានឆាតសួស្ដី និងនិយាយលេងជាមួយនាងពីនេះពីនោះយ៉ាងច្រើន
ព្រោះពួកយើងហាក់ដូចជានិយាយត្រូវគ្នាណាស់។
មួយសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅដល់ហាងគុយទាវរបស់នាង
អ្វីដែលបានជួបនោះគឺ ក្មេងស្រីរឡិរឡក់ម្នាក់
ដែលធ្វើខ្លួនដូចជាប្រុស ពាក់អាវយឺតពណ៍សធំជាងខ្លួន សក់ខ្លីកន្ត្រីងកន្ត្រើង
គួរអោយខ្នាញ់ >.^!! មើលមកខ្ញុំហើយនិយាយមកថា
“មានគុយទាវសរសៃធំ សរសៃតូច និងមីសាច់គោ “@_@?
ខ្ញុំធ្វើមុខឡីឡឺ ភ្នែកក៏ក្រឡាប់ចុះក្រឡាប់ឡើង
ធ្វើអោយក្មេងស្រីម្នាក់នោះ ផ្អៀងក មើលមុខរបស់ខ្ញុំកាន់តែជិត ហាហាហា
ខ្ញុំក៏បាននិយាយទៅកាន់នាងថា
ខ្ញុំនេះហើយជាហ្រ្វេនរបស់នាងក្នុងហ្វេសបុក ( និយាយបែបអៀន)
នាងឈរឆ្ងក់ ហើយធ្វើភ្នែកសំលក់មកកាន់ខ្ញុំ ព្រមទាំងនិយាយថា
“ ហ្វ្រេនរបស់ខ្ញុំ?
“
“ បាទ ! ខ្ញុំគឺ បង ធំ !” (ស្ញេញ :D )
“O-0?”
“ ហើយក៏ចង់......រាប់អាននាង...:P “
ពេលបានលឺខ្ញុំនិយាយហើយ
នាងក៏ធ្វើទឹកមុខដូចជាយ៉ាងម៉េចមិនដឹងទេ រត់ចេញពីខ្ញុំពីរបីជំហានហើយក៏
បែរខ្នងដាក់ខ្ញុំ ធ្វើមុខដូចជារំភើប ដៃអេះក្បាល ហាស់ហាស់
ទិចប៉ះចំអ្នកខ្សោយបេះដូងទៅ? :P
មិនបានប៉ុន្មានថ្ងៃផង ខ្ញុំនឹងនាងក៏បានក្លាយទៅជាមិត្តភាពនឹងគ្នា
គឺបែបនៀក! ពេលនាងចេញពីសាលា ខ្ញុំក៏ជិះម៉ូតូScoopy ទៅឌុបនាងមកផ្ទះ
ហើយក៏ជូននាងទៅណាមកណារាល់ថ្ងៃ និងតែងទៅញ៉ាំអីជាមួយគ្នាជាញឹកញាប់ >.^!!
ពេលមួយនាងបាននាំខ្ញុំទៅជិះរម៉កដឹងឥវ៉ាន់របស់ប៉ានាងដើម្បីទៅទិញបន្លែ
រហូតដល់គេដេញគប់សក់ក្បាលប្រលាក់សុទ្ធតែស្ពៃផងក៏មានដែរ ហេហេ
តែយ៉ាងណាក៏វាហាក់មានន័យ នៃជីវិតថ្មីមួយនៃវ័យរបស់ខ្ញុំនេះដែរ ដែលចូលចិត្តញ៉ែស្រីក្មេង J នាងតែងតែធ្វើចរិតដូចកូនក្មេង
រឡិររឡក់ តែក៏គួរអោយស្រលាញ់ខ្លាំងមែនទែនហើយ...
រហូតដល់ថ្ងៃបុណ្យណូអែលខ្ញុំក៏បានស្ម័គ្រចិត្តជូននាងដើរលេង
រួចសម្រេចសុំស្នេហ៍ពីនាង គឺហាក់ដូចជាFirst Love កាលដែលខ្ញុំនៅរៀនវិទ្យាល័យអីចឹង
អារម្មណ៍រំភើបភ័យអរៗ :D ពេលនោះនាងក៏បានសំឡក់មុខរបស់ខ្ញុំហើយខាំមាត់ដាក់ខ្ញុំរហូតដល់ចេញថ្ពាល់ខួចរបស់នាង
ទីបំផុតនាងក៏បានបង្ហាញនូវស្នាមញញឹមចេញមក ហើយក៏ហក់មកឱបករបស់ខ្ញុំ
ហើយក៏ទាញដៃរបស់ខ្ញុំអោយរត់ទៅតាមនាង ឡើងជិះម៉ូតូចេញទៅហាហាហា
តែពេលនេះនាងជាអ្នកឌុបខ្ញុំ ហើយខ្ញុំក៏បានអង្គុយនៅពីក្រោយម៉ូតូយ៉ាងរំភើយ...។
ក្រោមខ្យល់អាកាសដ៏បរិសុទ្ធ ត្រជាក់ស្រួលតាមដងផ្លូវ
ពួកយើងបានមកមាត់ទន្លេរួចក៏ឆ្លងទៅលេងនៅកោះពេជ្រ
ហើយនាំគ្នារត់លេងយ៉ាងសប្បាយ ហើយក៏ជាពេលដែលនាងស្រែកប្រាប់ទៅមេឃដែលនៅចំពោះមុខខ្ញុំដែរថា
(អូន..........ស្រ.......លាញ់.......បង!! អារម្មណ៍រំភើបដែលគ្មានអ្វីលាក់បាំងបាន
ក៏ត្រូវបានបង្ហាញឡើងមក !!!!!!!! ខ្ញុំពិតជាសប្បាយចិត្តមែនទែន!
នឹងទទួលយកស្នេហាដ៏រំភើបចិត្តមួយនេះមកទុកក្នុងបេះដូង
ជារៀងរហូតទៅ;បងពិតជាស្រលាញ់អូនខ្លាំងណាស់ណា
ស្រីរប៉ិលរប៉ូច!
នេះគឺជារឿងរ៉ាវស្នេហារបស់ខ្ញុំ! ហើយសេចក្ដីស្នេហារបស់ខ្ញុំនេះ
ខ្ញុំមិនចាំថាជាសេចក្ដីស្នេហាទីប៉ុន្មានហើយនោះទេ
ប៉ុន្ដែខ្ញុំពិតជាអាចទទួលអារម្មណ៍បានថា ពិតជាប្លែកអារម្មណ៍និងរំភើបចិត្តជាងស្នេហាកន្លងមក ។