ដោយមិនអាចទ្រាំនឹងទង្វើរបស់មនុស្សមាឌធំនោះបាន គាត់់ក៏យកពិលដែលកាន់នៅនឹងដៃ វ៉ៃទៅវាវិញរហូតដល់បែកកញ្ចក់ពិលស្ទើរតែទាំងស្រុង រហូតមនុស្សមាឌធំមួយនោះបានខ្សោយកម្លាំងនិងដួល ។ គាត់វ៉ៃវាទាល់តែវាទ្រោមលើដី តែគាត់ក៏ទ្រោមខ្លាំងណាស់ដែរ ហើយក៏ចេះតែរកផ្លូវដើម្បីឱ្យបានមកផ្ទះ ប៉ុន្ដែដោយសារវាមានគ្នីគ្នាដល់ទៅ២-៣នាក់ឯណោះបានដេញគាត់ពីក្រោយរហូត។ ដល់ផ្ទះហើយគាត់ត្រូវបង្ខំចិត្ដរត់ទៅផ្ទះគេនៅក្បែរនោះ ក្រែងមានមនុស្សចុះមកជួយ ។ ពេលទៅដល់ផ្ទះមិត្ដភក្ដិក្បែរខាង គាត់បានស្រែកឱ្យពួកគេចុះមកជួយ ។ «ជួយផង! ជួយផង! មានគេចង់ធ្វើបាបខ្ញុំ» ។ មិត្ដភក្ដិក្បែរខាងក៏ចុះមកជួយ ប៉ុន្ដែបែរជាមិនឃើញមានមនុស្សណាម្នាក់សោះ គាត់គិតថាប្រហែលជាពួកវារត់ទៅណាបាត់អស់ហើយ ហើយអ្នកភូមិក៏បាននាំគ្នាជូនគាត់មកផ្ទះវិញ ។ ពេលឡើងទៅដល់លើផ្ទះ ខណៈដែលមិត្ដភក្ដិជិតខាងហៀបនឹងត្រឡប់ទៅផ្ទះដើម្បីដេកពួនវិញ ក៏ស្រាប់តែគាត់ឃើញមនុស្សមាឌធំខ្មៅម្នាក់នោះមកទៀត ហើយបានស្រែកជំទាលជេរគាត់ ហើយបក់ដៃហៅគាត់ឱ្យចុះមកវ៉ៃគ្នាបន្ដ។ គាត់និយាយថា គាត់បានឃើញខ្មោចនោះច្បាស់ក្រឡែត បោយដៃហៅគាត់ គាត់ភ័យណាស់ស្រែកឱ្យគេជួយដោយយកដៃចង្អុលទៅវា ប៉ុន្ដែអ្នកជិតខាងបែរជានឹកឆ្ងល់ថាគេអត់ឃើញអ្នកណាបានជានិយាយតែម្នាក់ឯងបែបនេះទៅវិញ? គឺគាត់ឃើញតែម្នាក់ឯង ។ ស្រាប់តែរំពេចនោះ អាខ្មៅមាឌធំនោះបានហោះឡើងលើយ៉ាងខ្ពស់ រួចហើយក៏រលាយក្នុងទីងងឹតបាត់ទៅ។ ពេលនោះហើយទើបគាត់ដឹងថាខ្មោចកំពុងលងគាត់ហើយ គាត់រឹតតែភ័យខ្លាំងឡើង រីឯអ្នកដែលជូនគាត់នោះឃើញគាត់ភ័យខ្លាចឆ្លេឆ្លាបែបនោះ ក៏ព្រឺសម្បុរទាំងអស់គ្នាហើយនាំគ្នាទាំងអស់ដើរសំដៅទៅវត្តទាំងយប់ អោយព្រះសង្ឃជួយ។ ពេលទៅដល់វត្ត ព្រះសង្ឃបានសូត្រមន្តរំដោះគ្រោះចង្រៃតាមបែបពុទ្ធសាសនា លុះដល់ព្រឹកទើបគាត់ហ៊ានត្រលប់មកផ្ទះវិញ។
loading...
រឿងវ៉ៃជាមួយខ្មោច
on