loading...

on
នៅរយៈ​ពេលប៉ុន្មាន​ខែដំបូងនៃ​គភ៌ លោកអ្នក​មិនចាំបាច់​ផ្លាស់ប្ដូរ​កាយវិការ​រួមភេទ​នោះទេ គឺគ្រាន់​តែកុំស៊ក​លិង្គចូលទៅ ក្នុង​ទ្វារមាស​ដល់ទី​ជម្រៅ​ខ្លាំងពេក ជាពិសេស​បើស្ដ្រី​មានផ្ទៃពោះ​នេះធ្លាប់​មានប្រវត្ដិ​ធ្លាក់កូន ឬ​រលូតកូន​ម្ដងរួច​មកហើយ។ តាំងពីខែ ទីបួនទៅ​ស្ដ្រីចាប់​ផ្ដើមមាន​ទំហំពោះ​រិតតែធំ ពេលនោះ​កាយវិការ ឬ​ក្បាច់​ដែល​អនុញ្ញាត ហើយ​ប្រសើរ​បំផុត​គឺក្បាច់​ពីក្រោយ ក្បាច់ចំហៀង ឬ​ក្បាច់ស្ដ្រី​លើបុរស​(ដែលនឹង​លើកយក​មកបង្ហាញ​ជូនដូចខាង​ក្រោមនេះ)។ នៅចុង​ខែនៃគភ៌ ឬ​ពេលជិត​សម្រាល សុដន់ និង ទំហំពោះ​រីកប៉ោង​ជាខ្លាំង តាមការ​ប៉ាន់ស្មាន​ស្ដ្រីចូលចិត្ដ​ការរួមភេទ​ដែលមាន​ក្បាច់បុរស​នៅពីក្រោម​ នាងជាង​កាយវិការ​ផ្សេងទៀត។ ជាពិសេស​កាយវិការ​ស្ដ្រីលើបុរស ក៏ជា​កាយវិការ​ស្រើបស្រាល និង​សុខស្រួល​របស់ស្ដ្រី​ផងដែរ។
1. ក្បាច់ទី១ ៖ ក្បាច់រួមភេទ​ពីក្រោយ
ក្បាច់ ឬ​កាយវិការ​រួមភេទ​បែបនេះ​អាចអនុវត្ដ​បានពេញ​រយៈពេល​មានផ្ទៃពោះ​ទាំង៩ខែ​ តែម្ដង។ ស្ដ្រីអាច​ប្ដូរកាយ​វិការទៅ តាមទីតាំង ឬ​ការប្រែប្រួល​របស់ទារក​ក្នុងផ្ទៃ​ផងដែរ។ កាយ​វិការអាច​ជាលក្ខណៈ​ដេកសណ្ដូក និង​ជាលក្ខណៈ​
ដេកអង្គុញ​ជើងបួន។
នៅក្នុង​ក្បាច់នេះ បុរស​ត្រូវទ្រខ្លួន​ឯងដោយ​ច្រត់ដៃ មិន​ត្រូវសង្កត់​លើខ្លួនស្ដ្រី​ឡើយ។ ចំណែក​ស្ដ្រីក៏មិន​ត្រូវឱ្យពោះ​ទ្រទម្ងន់ ខ្លួននោះទេ តែត្រូវ​ប្រមូល​ទម្ងន់​ទៅនៅត្រង់​ត្រគាក ឬ​ចង្កេះ។ (សូមមើលរូបភាពក្បាច់ទី១)
2. ក្បាច់ទី២ ៖ ក្បាច់​រួមភេទ​ពីចំហៀង
ជំហររួមភេទ​នេះសមស្រប​យ៉ាងពិសេស​ចំពោះពេល​ តាំងគភ៌។ ក្បាច់នេះ​តម្រូវឱ្យ​ស្ដ្រីងាក​ដងខ្លួន​ទៅរកលិង្គ​របស់បុរស។ ចំពោះ​កាយវិការ​បែបនេះ បុរសហាក់​ដូចជាមាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​បបោសអង្អែល​ស្ដ្រីជាដៃគូ បូករួម​ទាំងតំបន់​ប្រដាប់ភេទ ផងដែរ។ រីឯ​ស្ដ្រីត្រូវ​រក្សាកាយវិការ​ជើងទាំងពីរ​ផ្អោប​ជាប់គ្នា ដើម្បី​រក្សាខ្លួន​ឱ្យជាប់លាប់​ជាមួយ​នឹង​លិង្គរបស់​បុរស។ (សូមមើលរូប ភាពក្បាច់ទី២)
៣. ក្បាច់ទី៣ ៖ ក្បាច់រួមភេទ​អង្គុយពីលើ
ក្បាច់នេះ​តម្រូវឱ្យ​ស្ដ្រីអង្គុយ​ច្រកគាវ​ ពីលើបុរស​ដែលកំពុង​អង្គុយដែរ នៅភ្លៅ​ទាំងពីរ​របស់បុរស។ ក្បាច់នេះ​សមស្រប សម្រាប់​ការរួមភេទ​ពេលមាន​ផ្ទៃពោះដំបូង ឬ​ពេលពាក់​កណ្ដាល​នៃការតាំង​គភ៌(នៅត្រីមាសទី១ និងត្រីមាសទី២)។ ក្បាច់នេះមិន តម្រូវឱ្យ​មានកាយ​វិការ​ញាប់ពេក ឬ​ខ្លាំងៗឡើយ ប៉ុន្ដែ​ជាកាយវិការ​ស្រួល​សម្រាប់​ដៃគូទាំង​ពីរនាក់ និង​ជួយសម្រាល​សម្ពាធ​ទៅលើ ពោះ ដែល​មិនបង្ក​ការប៉ះពាល់ ឬ​ឈឺចាប់​ទៅដល់​ទារកក្នុង​ផ្ទៃឡើយ។ ស្ដ្រីអាច​ត្រួតត្រា​ជម្រៅ​នៃការ​ស៊កលិង្គ​បានយ៉ាង​ប្រសើរ ដែល ងាយស្រួល​ក្នុងការ​គ្រប់គ្រង​បញ្ហាជាយ​ថាហេតុបាន។
ពេលធ្វើ​ការរួមភេទ​ដោយ​កាយវិការ​នេះ ស្ដ្រីត្រូវ​ជាន់ប្រអប់​ជើងរបស់​ខ្លួនលើ​កម្រាល ដើម្បីទ្រ​ខ្លួនឯង​ផ្ទាល់ និងជួយ សម្រាល​ទម្ងន់ទៅ​លើបុរស​ជាដៃគូ​បានទៀតផង។ ស្ដ្រីក៏អាច​ជ្រើសរើស​ជំហរណា​ដែលសុខ​ស្រួលបំផុត និងដែល​អាចមាន​លទ្ធភាព បបោស​អង្អែ។ រីឯបុរស​វិញក្នុង​ក្បាច់នេះ កាយវិការ​របស់ខ្លួន​ហាក់ដូច​ជាត្រូវ​កម្រិតមិន​ឱ្យកម្រើក​ស្ទើរតែទាំង អស់ តែគាត់​ទទួល​អារម្មណ៍​ស្និតស្នាល និងស្អិតរមួត គួរឱ្យគត់​សម្គាល់។ (សូមមើលរូបភាពក្បាច់ទី៣)។

ដោយ វេជ្ជ. លី ចេងហ៊ុយ 
loading...