loading...

on
ម៉ាស្ស​មុខ​មាន​សារប្រយោជន៍​ចំពោះ​ស្បែក​ព្រោះ​វា​ផ្តល់​សារធាតុចិញ្ចឹម និង​សំណើម​ដល់​ស្បែក​របស់​អ្នក​។ ម៉ាស្ស​មុខ​មួយ​ចំនួន​ត្រូវបាន​ធ្វើ​ឡើង​ពី​ការ៉ុត​ព្រោះ​ការ៉ុត​មាន​ផ្ទុក សារធាតុ beta-carotene ដ៏​ច្រើន​ដែល​ជា​សារធាតុ​ដែល​រាង្គ​កាយបំ​លែង​ទៅ​ជា​វីតាមី​ន​A​។ វីតាមីន​A គឺជា​វីតាមីន​ដែល​ល្អ​ចំពោះ​ស្បែក​ហើយ​ជួយ​អ្នក​ក្នុងការ​ទប់ទល់​នឹង​ស្នាម ជ្រួញ​។​

​ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​តើ​ការ៉ុត​អាច​ជួយ​អ្វីខ្លះ​ដល់​ស្បែក​របស់ អ្នក​អ្នក​អាច​ធ្វើ​ម៉ាស្ស​មុខ​ការ៉ុត​នៅផ្ទះ​ដោយ​ខ្លួនឯង​ដោយ​គ្រាន់តែ ប្រើប្រាស់​គ្រឿងផ្សំ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​។​

១. ដាក់​ទឹក​ក្នុង​ឆ្នាំង​មួយ​ហើយ​ដាក់​វា​លើ​ចង្ក្រាន​។​
២. ដាំទឹក​នោះ​ឲ្យ​ពុះ​ហើយ​ដាក់​ការ៉ុត ៣​មើម​ធំៗ ចូលទៅ​ក្នុង​ឆ្នាំង​។​
៣. ចម្អិន​ការ៉ុត​រហូត​ទាល់តែ​វា​ឡើង​ទន់​។​
៤. បន្ទាប់​មក​ស្រង់​យក​ការ៉ុត​ចេញ​ហើយ​កិន​វាឲ្យ​ម៉ដ្ឋ​។​
៥. ដាក់​ការ៉ុត​ដែល​កិន​ហើយ​ទៅ​ក្នុង​ចានគោម​ហើយ​លាយ​ទឹកឃ្មុំ ៤,៥​ស្លាបព្រា​កាហ្វេ​។​
៦. កូរ​វាឲ្យ​សព្វ​។​
៧. លាប​វា​លើ​មុខ​របស់​អ្នក​ហើយ​ទុក​រយៈពេល ១០​នាទី​។​
៨. ជា​ចុងក្រោយ​លាងមុខ​របស់​អ្នក​ជាមួយ​ទឹក​ដើម្បី​សម្អាត​ម៉ាស្ស​ការ៉ុត​ចេញ​៕

Source Link
loading...